ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់ផ្តើមបោះជំហានទៅក្តីស្រមៃដ៏ធំមួយទៀត គឺការក្លាយជាអ្នកគ្រប់គ្រងថ្មី នៃស្ថាប័ន Miss Planet Cambodia ប៉ុន្តែលើកនេះ ស្រីច័ន្ទ មិនមែនធ្វើម្នាក់ឯងទេ គឺនាងចាប់ដៃស្ត្រីឆ្នើម អ្នកនាង លឹម សុធាលីកា ជា CEO ហាងរចនាគ្រឿងអលង្ការ ជាងហេងវណ្ណអាន។

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវស្ថាប័ន Miss Planet International ប្រកាសជាសាធារណៈ នៅរសៀលថ្ងៃ២៤ ខែមេសា ឆ្នាំ ២០២៤ ភ្ជាប់ជាមួយពាក្យពេចន៍អបអរសាទរដល់ ម្ចាស់ National Director នៃ​ Miss Planet Cambodia។ រំពេចនោះ មិត្តភ័ក្តិអ្នកសិល្បៈជាច្រើន អ្នកប្រើប្រាស់ហ្វេសប៊ុក និងហ្វេនៗនិយមគាំទ្រវិស័យបវរកញ្ញា បាននាំគ្នាអបអរ​សាទរស្ត្រីឆ្នើមទាំងពីររូបចំពោះការចាប់ដៃគ្នាបង្កើតប្រវត្តិសាស្រ្តថ្មីដល់កម្មវិធី Miss Planet Cambodia។

ក្រឡេកទៅមើល អ្នកនាង ខាត់ ស្រីច័ន្ទ CEO of KARA EVENTS បានបង្ហោះស្វាគមន៍កម្មវិធី Miss Planet Cambodia ដោយក្តីរំភើប ថែមទាំងលើកឡើងថា នេះជាការចាប់ថ្មីសម្រាប់ អ្នកទាំងពីរក្នុងការរៀបចំកម្មវិធីថ្នាក់ជាតិដ៏អស្ចារ្យមួយនេះ។ 

CEO of KARA EVENTS បានលើកឡើងថា «WELCOME TO PLANET CAMBODIA Miss Planet Cambodia នេះជាការចាប់ថ្មីសម្រាប់ នាងខ្ញុំទាំងពីរនាក់ សម្រាប់ការរៀបចំ កម្មវិធីថ្នាក់ជាតិដ៏អស្ចារ្យមួយនេះ កម្មវិធីនេះជាក្ដីស្រមៃដែល នាងខ្ញំចង់ធ្វេីមកជាយូដោយសារតែ កម្មវិធី Miss Planet គឺជា Tittle របស់ប្រទេសកម្ពុជាផ្ទាល់ នឹង ផលិតដោយកូនខ្មែរ ដែរជាស្ត្រីដ៏រឹងមាំផងដែរ ហេីយយេីងខ្ញុំនឹងធ្វេីកម្មវិធី Press Conference ជាផ្លូវការណ៍ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ គ្រប់យ៉ាងគឺត្រូវការការគាំទ្រពីពុកម៉ែបងប្អូន ហេីយនាងក៏មានដៃគូរសហការណ៍ដ៏ល្អ និងជា Team របស់នាងខ្ញុំផ្ទាល់ ព្រមជាមួយ Lim Sothealika I will make it happen to be a new PLANET CAMBODIA»។

បន្ទាប់ពីឃើញការប្រកាសជាផ្លូវការនេះ អ្នកនិយមគាំទ្រវិស័យ beauty pageant នៅកម្ពុជា នាំគ្នាជ្រួលជ្រើមចង់ឃើញការរៀបចំកម្មវិធី Miss Planet Cambodia ឱ្យបានឆាប់ៗ ព្រោះពួកគេជឿជាក់ថា ក្រោមថ្វីដៃរបស់ស្ត្រីឆ្នើមទាំងពីររូបនេះ ពិតជាអាចបង្កើតរូបភាពថ្មីមួយឱ្យកម្មវីធី Miss Planet Cambodia ហើយរឹតតែអស្ចារ្យជាងនេះ PD MGKPC 2024 ប្រាកដជាដាក់បញ្ចូលសិល្បៈវប្បធម៌ដ៏រស់រើករបស់ខ្មែរ បង្ហាញទៅអន្តរជាតិច្រើនតាមដែលអាចធ្វើទៅបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ