សិល្បករ និងទីភ្នាក់ងារខេប៉ុប នាំគ្នាជួយសង្គ្រោះជនរងគ្រោះ ពីហេតុការណ៍អគ្គិភ័យនៅហុងកុង

នៅថ្ងៃទី២៨​ ខែវិច្ឆិកានេះ ក្រុមចម្រៀងខេប៉ុប WayV, i-del រូមទាំងក្រុមហ៊ុន YG និង HYBE បានបរិច្ចាគជាទឹកប្រាក់ដាច់ដោយឡែក សម្រាប់ចូលរួមជួយសង្គ្រោះជនរងគ្រោះពីហេតុការណ៍ភ្លើងឆេះអាគារលំនៅដ្ឋានចំនួន ៧នៅក្នុងទីក្រុងហុងកុង។

ជាក់ស្ដែង WayV បានបរិច្ចាកទឹកប្រាក់ចំនួន  ២៥ម៉ឺនដុល្លារហុងកុង ឬប្រមាណ ៣២,០០០ ដុល្លារអាមេរិកទៅដល់កាកបាទក្រហមហុងកុង ដោយក្រុមខេប៉ុបបុរសមួយនេះបានរៀបរាប់ថា៖ “ការបរិច្ចាគក្រោមឈ្មោះថា WayV នេះ គឺដើម្បីបង្ហាញពីការចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យ ការអាណិតអាសូរដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះវីរបុរសគ្រប់រូបដែលបានជួយសង្គ្រោះក្នុងគ្រោះថ្នាក់នេះ”។

បន្ថែមពីទឹកប្រាក់ សមាកជិកទាំង ៥​ ក៏បានសម្រេចលើកថ្ងៃចេញផ្សាយអាល់ប៊ុមពិសេស Eternal White ដែល គ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ទៅថ្ងៃទី១ ខែធ្នូ វិញផងដែរ។

ទន្ទឹមគ្នានេះ មូលនិធិ Fosun របស់ប្រទេសចិនក៏បានឱ្យដឹងដែរថា ក្រុមខេប៉ុបនារី i-dle បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១លានយ៉ន់ ឬប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះក្នុងហេតុការណ៍តែមួយនេះ។ ស្របពេលដែលកន្លងមក សមាជិកក្រុមម្នាក់គឺ Yuqi ក៏ធ្លាប់ចែករំលែកសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនដែរថា៖ “ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នាមានសុវត្ថិភាព”។

ដូចគ្នាដែរ YG Entertainment ក៏បានបង្ហាញការសោកស្ដាយសម្រាប់ការបាត់បង់ជីវិត និងទ្រព្យសម្បត្តិដែលបានខូចខាតនៅសោកនាដកម្មនេះ​។ លើគណនី Weibo ទីភ្នាក់ងារនេះបានរៀបរាប់ថា៖ “យើងសូមសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះ ក៏ដូចជាការគោរពអរគុណចំពោះអ្នកដែលនៅជួរមុខ​ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយប្រយុទ្ធប្រឆាំងនឹងឧបសគ្គនេះ។ ក្នុងគ្រាដ៏លំបាក YG Entertainment បានសម្រេចចិត្តបរិច្ចាគប្រាក់ចំនួន ១លានដុល្លារហុងកុង ឬ ១៣ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះ និងស្ដារស្ថានភាពឡើងវិញជាបន្ទាន់”។

ស្របគ្នានេះ HYBE Labels ក៏បានបរិច្ចាគប្រាក់ប្រមាណ ២លាន ៦៦ម៉ឺនដុល្លារហុងកុង ល្បាក់ ៣៤ម៉ឺនដុល្លារអាមេរិកដល់សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea ដើម្បីជាមូលនិធិដល់អង្គការមិនស្វែងរកប្រាក់ចំណេញនៅឯទីក្រុងហុងកុង ដើម្បីជួយដល់ប្រជាពលរដ្ឋ និងគ្រួសារដែលរងផលប៉ះពាល់។

គួរឱ្យដឹងផងដែរថា នៅថ្ងៃទី២៦ ខែវិច្ឆិកា វេលាម៉ោង ២ និង ១៥នាទីរសៀល អគ្គិភ័យមួយបានឆាបឆេះអាគារលំនៅដ្ឋានចំនួន ៧ នៅក្នុងស្រុក Tai Po ភាគខាងជើងនៃទីក្រុងហុងកុង ខណៈសារព័ត៌មាន BBC បានចុះផ្សាយថា ពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤នាក់ មនុស្ស ៧៦នាក់រងរបួស និង រាប់រយអ្នកទៀតបានបាត់ខ្លួន។

ដ្បិតមិនមានតួលេខមនុស្សដែលនៅក្នុងអាគារនៅពេលកើតហេតុជាក់លាក់ តែអាគារនេះគឺជាលំនៅដ្ឋានរបស់មនុស្សចំនួន ៤៦០០នាក់ ខណៈបច្ចុប្បន្ន អាគារទាំង ៧ ស្ថិតនៅក្នុងស្ថានភាពអាចគ្រប់គ្រងបានហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *