នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រឡងសម្រស់ដ៏ធំ Miss Universe 2023 បានមកដល់ពេលហើយ។ បើក្រឡេកទៅមើលបវរកញ្ញាកម្ពុជា ចន សុទីម៉ា វិញ បានខិតខំស្វះស្វែងបញ្ចេញសមត្ថភាពមិនឈប់ឈរ ដើម្បីឲ្យមហាជនមើលឃើញពីភាពអស្ចារ្យរបស់នាងលើឆាកអន្តរជាតិ។



ក្រឡេកទៅមើលការតុបតែងខ្លួនរបស់បវរកញ្ញាវ័យ ២៤ ឆ្នាំនោះវិញ ក៏មិនធម្មតាដែរទាំងបែបរាត្រីសមោសរ ឈុតកីឡា ឈុតចូលរួមមនុស្សធម៌ ឬក៏ឈុតស្លៀកពាក់ជាប្រចាំថ្ងៃឡើយ សុទ្ធតែលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ខ្ពស់ទាំងហ្វេនក្នុងស្រុក និងហ្វេនក្រៅស្រុក ជាពិសេសហ្វេនផេកអន្តរជាតិ។ សូម្បីតែខោខោវប៊យ អាវយឺតដ៏សាមញ្ញបំផុតនោះ ក៏អាចបញ្ចេញពន្លឺចែងចាំងបានដែរ។
ចំណែកហ្វេនៗក្នុងស្រុកសុទ្ធតែទស្សន៍ទាយថាបវរកញ្ញាកម្ពុជាកម្ពស់ ១,៨២ ម៉ែត្ររូបនេះ អាចឈានជើងចូល Top ណាមួយរបស់កម្មវិធីហើយ។ មួយវិញទៀត សុទីម៉ា ក៏ត្រូវបានហ្វឹកហាត់យ៉ាងល្អទាំងនៅក្នុងស្រុក និងទៅបរទេសទៀតផង មានទាំងផ្នែកដើរម៉ូដ និង Q&A។ មិនត្រឹមតែប៉ុណ្ណោះ យើងមើលតាមរូបភាព និងវីដេអូផ្សេងៗឃើញថា បវរកញ្ញាប្រទេសដទៃស្រលាញ់ ចូលចិត្ត ទីម៉ា ខ្លាំងណាស់។
ជាទូទៅនៅពេល ទីម៉ា ស្លៀកឈុតណាក៏ដោយ តែងតែត្រូវបានអ្នកគាំទ្រសរសើរ ព្រោះទាំងរូបរាង និងកម្ពស់របស់បវរកញ្ញាកម្ពុជាម្នាក់នេះ ពិតជាសមរម្យទាំងអស់។ ដូចនេះអ្នកទាំងអស់គ្នាអាចងាកមកមើលឈុតប្រចាំថ្ងៃដូចខាងក្រោម នឹងឃើញថា ចន សុទីម៉ា ពិតជាស័ក្ដិសមជាបវរកញ្ញាពិតៗ ទាំងរូបសម្រស់ និងការប្រាស្រ័យទាក់ទងជាមួយបវរកញ្ញាប្រទេសដទៃ ពិតជាមិនសរសើរមិនបាន៕













































Account
Security
Favourite Content