ទោះស្លៀកឈុតសាមញ្ញៗក៏ ចន សុទីម៉ា មើលទៅស្អាត លេចធ្លោ ថ្លៃថ្នូរគ្រប់ពេល

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​សម្រស់​ដ៏​ធំ Miss Universe 2023 បាន​មក​​ដល់​ពេល​ហើយ។ បើ​ក្រឡេក​ទៅ​មើល​បវរកញ្ញា​កម្ពុជា ចន សុទីម៉ា វិញ បាន​ខិតខំ​ស្វះស្វែង​បញ្ចេញ​សមត្ថភាព​មិន​ឈប់ឈរ ដើម្បី​ឲ្យ​មហាជន​មើល​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​​នាង​លើ​ឆាក​អន្តរជាតិ។

ក្រឡេក​ទៅ​មើល​ការ​តុបតែង​ខ្លួន​របស់​បវរកញ្ញា​វ័យ ២៤ ឆ្នាំ​នោះ​វិញ ក៏​មិន​ធម្មតា​ដែរ​ទាំង​បែប​រាត្រីសមោសរ ឈុត​កីឡា ឈុត​ចូលរួម​មនុស្សធម៌ ឬ​ក៏​ឈុត​ស្លៀកពាក់​ជា​ប្រចាំ​ថ្ងៃ​ឡើយ សុទ្ធតែ​លេចធ្លោ និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្ពស់​ទាំង​ហ្វេន​ក្នុង​ស្រុក និង​ហ្វេន​ក្រៅ​ស្រុក ជាពិសេស​ហ្វេនផេក​អន្តរជាតិ។ សូម្បី​តែ​ខោខោវប៊យ អាវយឺត​​ដ៏​សាមញ្ញ​បំផុត​នោះ ក៏​អាច​បញ្ចេញ​ពន្លឺ​ចែងចាំង​បាន​ដែរ។

ចំណែក​ហ្វេន​ៗ​ក្នុង​ស្រុក​សុទ្ធតែ​ទស្សន៍ទាយ​ថា​បវរកញ្ញា​កម្ពុជា​កម្ពស់ ១,៨២ ម៉ែត្រ​រូប​នេះ អាច​ឈាន​ជើង​ចូល Top ណា​មួយ​របស់​កម្មវិធី​ហើយ។ មួយ​វិញ​ទៀត សុទីម៉ា ក៏​ត្រូវ​បាន​ហ្វឹកហាត់​យ៉ាង​ល្អ​ទាំង​នៅ​ក្នុង​ស្រុក និង​ទៅ​បរទេស​ទៀត​ផង មាន​ទាំង​ផ្នែក​ដើរ​ម៉ូដ និង Q&A។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​មើល​តាម​រូបភាព និង​វីដេអូ​ផ្សេង​ៗ​ឃើញ​ថា បវរកញ្ញា​ប្រទេស​ដទៃ​ស្រលាញ់ ចូលចិត្ត ទីម៉ា ខ្លាំង​ណាស់។

ជា​ទូទៅ​នៅ​ពេល ទីម៉ា ស្លៀក​ឈុត​ណា​ក៏​ដោយ តែងតែ​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ ព្រោះ​ទាំង​រូបរាង និង​កម្ពស់​របស់​បវរកញ្ញា​កម្ពុជា​ម្នាក់​នេះ ពិតជា​សមរម្យ​ទាំងអស់។ ដូចនេះ​អ្នក​ទាំងអស់​គ្នា​អាច​ងាក​មក​មើល​ឈុត​ប្រចាំ​ថ្ងៃ​ដូច​ខាងក្រោម នឹង​ឃើញ​ថា ចន សុទីម៉ា ពិតជា​ស័ក្ដិសម​ជា​បវរកញ្ញា​ពិត​ៗ ទាំង​រូប​សម្រស់ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បវរកញ្ញា​ប្រទេស​ដទៃ ពិតជា​មិន​សរសើរ​មិន​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង