លោក John Pilger ផលិតករភាពយន្តល្បីឈ្មោះ ធ្លាប់ចេញផ្សាយពីកម្ពុជា បានទទួលមរណភាព

លោក John Pilger ជាអ្នកកាសែត និងអ្នកផលិតរឿងជនជាតិអូស្ដ្រាលី ត្រូវបានមហាជនជាច្រើនស្គាល់រូបលោកតាមរយៈភាពយន្ដឯកសារនិយាយពីរបបខ្មែរក្រហមមានចំណងជើងថា Year Zero: The Silent Death Of Cambodia។ លោកត្រូវបានរាយការណ៍ថា ទទួលមរណភាពក្នុងអាយុ ៨៤ ឆ្នាំ។

យោងតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់លោកផ្ទាល់ក្នុងបណ្ដាញសង្គម X កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២៣ បានលើកឡើងថា៖ អត្ថបទ និងភាពយន្ដដែលលោកបានផលិតត្រូវបានទទួលស្គាល់ និងល្បីពាសពេញពិភពលោក។ សម្រាប់គ្រួសារ លោកគឺស្វាមី ឳពុក និងលោកតាដ៏ល្អបំផុត។

លោក John Pilger បានកើតនៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៣៩ នៅឯ New South Wales ប្រទេសអូស្ដា្រលី។ លោកបានធ្វើការនៅឯក្រុមហ៊ុនកាសែតធំមួយឈ្មោះ Daily Mirror របស់ចក្រភពអង់គ្លេស។ លោកជាអ្នកកាសែតដ៏ល្បីឈ្មោះ និងជាអ្នកផលិតភាពយន្ដឯកសារដ៏អស្ចារ្យម្នាក់។

លោកបានឈ្នះពានរង្វាន់ International Academy of Television Arts and Sciences award សម្រាប់ការផលិតភាពយន្ដឯកសារ Year Zero: The Silent Death Of Cambodia។ លោកក៏បានឈ្នះពានរង្វាន់សម្រាប់ភាពយន្តឯកសារឆ្នាំ ១៩៧៤ និយាយពីយុទ្ធនាការទាមទារសំណងសម្រាប់កុមារ និងអំពីពិការភាពពីកំណើត នៅពេលដែលម្តាយបានប្រើថ្នាំ Thalidomide។ ថ្នាំ Thalidomide ជាថ្នាំសម្រាប់ស្ដ្រីមានផ្ទៃពោះប្រើប្រាស់កាត់បន្ថយការក្អួតចង្អោរ ឬចាញ់កូន វាត្រូវបានគេប្រើប្រាស់កំឡុងពេលបច្ចេកវិទ្យាមិនទាន់រីកចម្រើន ក្រោយមកថ្នាំនេះបានបង្កភាពខុសលក្ខណៈជាច្រើនដល់កុមារ ដូចជាពិការ បាត់បង់ដៃជើង ឬរូបរាងខុសប្រក្រតី។

លោក John Pilger ក៏ជាបុគ្គលម្នាក់ដែលត្រូវគេស្គាល់តាមរយៈការប្រឆាំងចំពោះគោលនយោបាយការបរទេសរបស់អាមេរិក និងអង់គ្លេស។ លោកបានក៏រិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់អូស្ត្រាលីចំពោះប្រជាជនជនជាតិដើមរបស់ខ្លួន។

លោក Kevin Lygo នាយកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ដនៅ ITV បានលើកឡើងថា លោក John Pilger ជាបុគ្គលអស្ចារ្យម្នាក់ លោកចូលរួមចំណែកក្នុងយុទ្ធនាការផ្សព្វផ្សាយជាច្រើនដើម្បីជួយដល់ពិភពលោក។ លោកជាធនធានកម្រដែលផ្ដល់មតិ និងការវិភាគដ៏ល្អ ដល់មហាជន និងសង្គម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ