ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ Jimmy Lin ទម្លាយពិបាកក្នុងការប្រើប្រាស់ដៃស្ដាំរបស់ខ្លួន

កាលពីខែ កក្កដា ឆ្នាំ ២០២២ តារាប្រុសតៃវ៉ាន់ Jimmy Lin  បានធ្វើឱ្យមហាជនមានការព្រួយបារម្ភខ្លាំង ក្រោយលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Taoyuan និងរបួសធ្ងន់ធ្ងរដែលត្រូវឱ្យលោកសម្រាកព្យាបាលអស់ជាច្រើនខែ។ លោករងរបួសផ្នែកមុខ និងស្មា ដែលធ្វើឱ្យលោកភ្លាមៗ មិនអាចធ្វើចលនា ឬធ្វើសកម្មភាពខ្លាំង។ បច្ចុប្បន្ន របួសរបស់លោកត្រូវបានរាយការណ៍ថាជាសះស្បើយប្រមាណ ៨០ ទៅ ៩០ ភាគរយហើយ។

ថ្មីៗ នេះ តារាប្រុស Jimmy Lin  បានបង្ហាញខ្លួនជាសាធារណៈក្នុងកម្មវិធីផ្សព្វផ្សាយប្រេនមួយក្នុងស្រុក។ អ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការសប្បាយចិត្តគឺមើលទៅសុខភាពរបស់លោកហាក់មានការប្រសើរជាងមុន។

លោកបានទម្លាយថា៖ សុខភាពរបស់លោកមានភាពប្រសើរជាងមុន ប៉ុន្ដែដៃស្ដាំរបស់លោកមិនទាន់ជាស្រួលបួលទេ លោកមិនអាចលើកដៃស្ដាំរបស់លោកឱ្យខ្ពស់ខ្លាំងបានឡើយព្រោះវាធ្វើឱ្យលោកឈឺចាប់។ លោកក៏មិនសូវប្រើប្រាស់ដៃស្ដាំខ្លាំងដែរ។ បកត្រឡប់ទៅកាលពីពេលដែលលោកជួបគ្រោះថ្នាក់ចរាចរណ៍បានពីរសប្ដាហ៍ លោកពិបាកក្នុងការមើល ដោយសំឡឹងមើលរបស់គ្រប់យ៉ាងគឺព្រាល កាន់តែពិបាកនោះលោកមិនអាចប្រើប្រាស់ទូរសព្ទដោយសារមើលមិនឃើញ។ តែជាសំណាងល្អពេលនេះ លោកអាចមើលឃើញបានធម្មតា។

លោកបានបន្ថែមថា រឿងដែលលោកស្ដាយក្រោយខ្លាំងគឺកំឡុងពេលមានគ្រោះថ្នាក់ចរាចរណ៍កូនប្រុសរបស់លោកនៅទីនោះដែរ។ ហេតុការណ៍នេះធ្វើឱ្យលោកមានអារម្មណ៍ខុសឆ្គងខ្លាំងចំពោះកូន ព្រោះគេមិនសមជួបរឿងរន្ធត់ទាំងនៅវ័យក្មេង។ លោកមានវិប្បដិសារី និងហ៊ានសូម្បីតែរំឭកពីរឿងគ្រោះថ្នាក់ចរាចរណ៍នេះនៅក្នុងផ្ទះ ឬចំពោះមុខគ្រួសារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron