Jessi ចេញថាឱ្យអ្នកគ្រប់គ្រងខ្លួនចំៗ ក្រោយជាប់គាំងនៅទីក្រុងឡុងដ៍

ដូចប្រិយមិត្តអ្នកតាមដានខេប៉ុបមួយចំនួនបានដឹងហើយថា បច្ចុប្បន្នតារាចម្រៀងស្រីរ៉េបដ៏ល្បីគឺ Jessi កំពុងធ្វើតន្ដ្រីទេសចរណ៍របស់ខ្លួន “Beyond Your Europe Tour” តាមបណ្ដាទីក្រុងមួយចំនួននៅខាងប៉ែកខាងអ៊ឺរ៉ុប។ ប៉ុន្ដែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការភ័យព្រួយដោយសារតែរូបនាងបានទម្លាយថាខ្លួនកំពុងមានបញ្ហាឈឺក្បាលមួយចំនួននៅទីនោះ។

យោងតាមប្រភពព័ត៌មាន Star News Report នៅល្ងាចថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ បានឱ្យដឹងថា Jessi កំពុងត្រូវបានក្រុមហ៊ុនរៀបចំការប្រគំតន្រ្ដីមិនយកចិត្តទុកដាក់ និងរំលោភសិទ្ធិជាហេតុធ្វើឱ្យនាងមានការលំបាកខ្លាំងក្នុងការប្រគំតន្ដ្រី។

បើតាមសម្ដីរបស់ Jessi ផ្ទាល់បានលើកឡើងថា វាជាពេលវេលាមួយដ៏អាក្រក់សម្រាប់រូបនាង។ ក្រោយធ្វើការប្រគំតន្រ្ដីនៅទីក្រុងឡុងដ៍រួចនាងត្រូវជាប់គាំងនៅទីនោះ និងត្រូវរកមធ្យោបាយធ្វើដំណើរដោយខ្លួនឯង។ រូបនាងបន្ដថា ខ្លួនកំពុងព្យាយាមរកវិធីទៅជួបអ្នកគាំទ្ររបស់ខ្លួនតាមដែលអាចធ្វើទៅបាន។

នាងបន្ថែមថា សូម្បីតែកន្លែងស្នាក់នៅក៏គ្មានផងដែរ តែសំណាងល្អមានមិត្តភក្ដិរបស់នាងនៅទីនោះទើបអាចរកកន្លែងសម្រាប់ស្នាក់នៅបាន។

អ្វីដែលកាន់តែធ្វើឱ្យរូបនាងមានអារម្មណ៍មិនសប្បាយចិត្ត និងខឹងផងដែរគឺអ្នកគ្រប់ Tim Kim ដែលទទួលខុសត្រូវលើការប្រគុំតន្ដ្រីនេះបែរជាមិនយកចិត្តទុកដាក់លើរូបនាងសូម្បីតែបន្ដិច។ ជាក់ស្ដែង ពេលដែលរូបនាងកំពុងវង្វេងផ្លូវ និងមិនដឹងស្នាក់នៅកន្លែងណា រូបលោកមានពេលទំនេរទៅអង្គុយញ៉ាំអាហារធ្វើមិនដឹង។

ជាមួយគ្នាដែរ នៅពេលដែល Jessi ធ្វើការប្រគំតន្ដ្រីនៅទីក្រុង ប៉ារីស នាងបានលើកឡើងថាខ្លួនជួបបញ្ហាលំបាកច្រើនដោយមានអ្នកគ្រប់គ្រងគ្មានទំនួលខុសត្រូវ និងប៊ិះរំសាយគ្រប់យ៉ាងចោលទៅហើយ តែរូបនាងប្រឹងប្រែងតស៊ូដើម្បីអ្នកគាំទ្ររបស់ខ្លួន។ ដោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិលើកទឹកចិត្តនាងឱ្យរឹងមាំឡើង និងបន្ដការប្រគំតន្ដ្រីរហូតដល់ចប់សម្រេចជោគជ័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ