ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ស្នាដៃនិពន្ធ និងរៀបរាប់ពីជីវិតពិតសម្តេចតេជោ បានដាក់សម្ពោធជាសាធារណៈ

ក្រោយ​ការ​សម្រិតសម្រាំង​យ៉ាង​ផ្ចិតផ្ចង់​ ពេល​នេះ​ភាពយន្ត​ចម្រៀង​ប្រវត្តិសាស្ត្រ «ជីវិត​ក្មេងវត្ត» បាន​ដាក់​សម្ពោធ​ជា​​សាធារណៈ នៅ​ថ្ងៃ​២៨ ខែ​កញ្ញា ឆ្នាំ២០២២នេះ ក្រោម​អធិបតីភាព​លោក​ជំទាវ បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​មាន​ការ​ចូលរួម​ច្រើន​កុះករ​ពី​មន្ត្រី​ក្រសួង អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ជា​អ្នក​ឧបត្ថម្ភ ផលិតករ អ្នក​ដឹក​នាំ​រឿង សិល្បករ និង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ទៀត។

«ជីវិត​ក្មេងវត្ត» ដែល​ជា​ភាពយន្តច​ម្រៀង​​ប្រវត្តិសាស្ត្រ និពន្ធ​ឡើង​កាល​ពីថ្ងៃ០៨ ខែ​កក្កដា ឆ្នាំ ១៩៩៦ ដោយ​សម្ដេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ដឹកនាំ​ថត​ដោយ លោក ហ៊ុន ហេង ប្រគំ​ដោយ​តន្ត្រី​វិទ្យុ​ជាតិ​កម្ពុជា ច្រៀង​​ដោយ លោក យិន សារិន ហើយ​ពេលនេះ​ត្រូវ​ច្រៀង​ឡើង​វិញ​ដោយ​លោក ជិន វឌ្ឍនា សម្រួល​តន្ត្រី​ដោយ​លោក ប៊ូ វណ្ណមុនីរ័ក្ស និង​លោក កែវ ម៉ារ៉ា ហើយ​ដឹកនាំ​ថត​ឡើង​វិញ​ដោយ លោក ហ្វៃ សំអាង។

ភាពយន្ត​ចម្រៀង​ប្រវត្តិសាស្ត្រ «ជីវិត​ក្មេងវត្ត» នេះ​​រៀបរាប់​ពី​ខ្សែ​ជីវិត​ពិត និង​ការ​តស៊ូ​របស់ សម្តេច​តេជោ ដែល​ជា​កូន​កសិករ តែ​ក្រាញននៀល​ការ​លំបាក​គ្រប់​បែបយ៉ាង ដើម្បី​ក្រេប​យក​ចំណេះវិជ្ជា​ដែល​ជា​ទ្រព្យ​ដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃបាន។

​

ភាពយន្ត​ចម្រៀង «ជីវិត​ក្មេង​វត្ត» ដែល​មាន​ផលិតករ ៣ រូប គឺ​តារា​សម្ដែង​ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និង​ឧកញ៉ា អ៊ឹង លីហេង។ ក្នុង​នោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឧបត្ថម្ភ​បច្ចេកទេស​​ថត និង​សម្ភារៈ​បម្រើ​។ ចំណែក​ការ​ចំណាយ​ក្នុង​ការ​ផលិត​វិញ ​អស់​ជាង ១២ ម៉ឺនដុល្លារ ហើយ​ប្រើ​ពេល​ថត​​ជិត ១ ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្តែង ការថតរហូតដល់ការកាត់តជាដើម។

តួអង្គ​សម្តែង​ក្នុង​​ភាពយន្តចម្រៀង នេះ​ជាសិល្បករ​ល្បីៗ មានដូចជាលោកស្រី ឌី សាវ៉េត កញ្ញា ឌួង សូរីដា លោកឈឹម សក្កដា លោក ប៉ាន់ ខែមម៉ានូ លោក អោក ឧត្តម កញ្ញា នីតា វរវង្ស លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួអង្គជាច្រើនទៀត។

គួរ​រំលឹក​ថា បទចម្រៀង «ជីវិត​ក្មេងវត្ត» ធ្លាប់​ផលិត​ជា​ចម្រៀង​កាយវិការ​ម្ដង​ហើយ កាលពី​ឆ្នាំ ២០០០ ដោយ​ផលិតកម្ម​ហ្សមាស ក្រោម​ការដឹកនាំដោយ លោក ហ្វៃ សំអាង ហើយ​ក៏​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន ដោយ​ឡែក​ការ​ផលិត​ម្ដង​ទៀត​នេះ មាន​ទម្រង់​ជា​ភាពយន្ត ហើយ​ល្អ​វិសេសវិសាល​បំផុត៕​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ