ថ្មីៗ នេះ តារាសម្ដែងប្រុសល្បី Jerry Yan ឬគ្រប់គ្នាស្គាល់ថា តាវ មីងស៊ឺ បានចូលរួមកម្មវិធី Heartbeat Signal 6 និងបានចែករំលែកពីរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួនដែលធ្វើឱ្យមនុស្សគ្រប់គ្នាអាណិតអាសូរចំពោះរូបលោក។



លោកបានទម្លាយថា៖ លោកហាក់មានការច្រណែនអ្នកដទៃ នៅពេលណាដែលនិយាយដល់រឿងក្រុមគ្រួសារ។ និយាយស្ដែងចេញពីចិត្ត ក្រុមគ្រួសារកក់ក្ដៅពិតជារឿងសំខាន់មួយសម្រាប់ក្មេង។ បើសិនជាពេលអនាគតលោកមានក្រុមគ្រួសារ លោកមិនចង់ឱ្យកូនរបស់លោកទទួលដឹងនូវអារម្មណ៍ដែលលោកធ្លាប់ឆ្លងកាត់កាលពីនៅក្មេង។ ពេលនៅតូចលោកតែងទទួលបានអារម្មណ៍ថាខ្លួនឯងមិនមាននរណាត្រូវការ និងមិនមានអារម្មណ៍មានគ្រួសារពេញលេញ។


លោកបានបញ្ជាក់ទៀតថា៖ ម្ដាយ ឳពុក របស់លោកបានលែងលះគ្នាតាំងពីលោកទើបនឹងកើតមកម្ល៉េះ។ លោកមិនសូវទទួលបានភាពកក់ក្ដៅពេញលេញនោះទេ។ ប៉ុន្ដែបែបនេះហើយទើបធ្វើឱ្យលោកមានភាពរឹងមាំតស៊ូជម្នះធ្វើការដើម្បីរកប្រាក់ឱ្យបានច្រើនជួយម្ដាយលោកឱ្យរស់នៅបានស្រួល។
គួរបញ្ជាក់ថា តារាប្រុស Jerry Yan និងម្ដាយពិតជាមានភាពស្និទ្ធស្នាលខ្លាំង ជាពិសេសតែងត្រូវមហាជនសរសើរពីទំនាក់ទំនងរបស់អ្នកទាំងពីរជារឿយៗ។ Jerry Yan ធ្លាប់លើកឡើងថា កាលពីនៅក្មេងគ្រួសាររបស់លោកក្រីក្រខ្លាំងសូម្បីតែលុយទិញម្សៅទឹកដោះគោក៏គ្មាន ម្ដាយរបស់លោកខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាកដើម្បីរកប្រាក់ចិញ្ចឹមលោក។ ដូច្នេះទើបលោកខិតខំប្រឹងប្រែងដូចគ្នាដើម្បីឱ្យម្ដាយរបស់លោករស់នៅស្រួលដូចគ្នា៕


























Account
Security
Favourite Content