ធ្វើរឿងមួយនេះភ្លាម តួប្រុសរឿង F4 ត្រូវគេរិះគន់ព្រាតរហូតចេញសុំទោសបញ្ចប់រឿង

តារាស​ម្ដែងប្រុស Jerry Yan ត្រូវបានមនុស្សជាច្រើនស្គាល់តាមរយៈរឿងភាគដ៏ល្បី “Meteor Garden” ឬ “F4” ក្នុងឆ្នាំ ២០០១។ បើទោះជាកន្លងផុតទៅអស់រយៈពេលជាង ២០ ឆ្នាំក៏ដោយ តែប្រជាប្រិយភាពរបស់តារាប្រុសរូបនេះនៅតែល្បីល្បាញ និងតែងជាប្រធានបទដែលត្រូវបានគេឧស្សាហ៍លើកមកនិយាយ។

កាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Jerry Yan ស្រាប់តែបង្ហោះសារមួយក្នុងបណ្ដាញសង្គម Weibo របស់ខ្លួនដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ហើយឈ្មោះរបស់លោកក៏បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមផងដែរ។ ដោយតារាប្រុសរូបនេះបានបង្ហោះថា៖ កូនរបស់ខ្ញុំបានមកដល់ហើយ។

មែនទែនទៅ ពាក្យសម្ដីរបស់របស់លោកបានធ្វើឱ្យគ្រប់គ្នាគិតថា លោកប្រកាសពីដំណឹងដែលខ្លួនក្លាយជាឳពុករបស់គេ និងមានភរិយា។ ជាមួយគ្នាដែរ ដោយសារតែតារាមានវ័យស្រករៗ លោកភាគច្រើនសុទ្ធសឹងតែមានគ្រួសារអស់ទៅហើយ សូម្បីតែអតីតសមាជិក F4 ក៏មានភរិយាសឹងតែទាំងអស់ដូចគ្នា ដូច្នេះដំណឹងរៀបការរបស់លោកត្រូវបានមនុស្សជាច្រើនទន្ទឹងរង់ចាំមើល។

យ៉ាងណាមិញ ក្រោយមកក្រុមអ្នកគាំទ្ររបស់លោកក៏បានចេញមុខបដិសេធថា លោកមិនបានមានកូន​ឬភរិយាអ្វីឡើយ។ មួយវិញទៀត សារដែលលោកបង្ហោះគឺក្នុងបំណងផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនប៉ុណ្ណោះគឺរឿង “The Forbidden Flower”។ គ្រាន់តែបានដឹងពីដំណឹងនេះភ្លាម មហាជនស្រាប់តែហាក់មានការខឹងសម្បារដោយសារតែលោកហាក់មិននិយាយឱ្យច្បាស់លាស់ និងធ្វើឱ្យគ្រប់គ្នាយល់ច្រឡំព្រោះតែភាពធ្វេសប្រហែសរបស់ខ្លួន។

ស្របពេលជាមួយគ្នាក៏មានមនុស្សជាច្រើនបានបញ្ចេញមតិអបអរតែក៏ត្រូវឈប់វិញ ជាក់ស្ដែងលោកមិនបានមានកូន ឬភរិយា ឡើយ។ ខណៈអ្នកខ្លះហាក់ខកបំណង ដោយសារលោកស្ថិតក្នុងវិស័យសិល្បៈយូរឆ្នាំទៅហើយតែបែរជាគ្មានភាពប្រុងប្រយ័ត្ន និងគិតឱ្យបានដិតដល់មុននឹងបង្ហោះអ្វីមួយជាសាធារណៈ។

ជាចុងក្រោយ តារាប្រុស Jerry Yan ក៏បានចេញសុំទោសដល់មហាជនដើម្បីបញ្ចប់រឿង ដោយលោកលើកឡើងថា៖ ក្រុមការងាររបស់លោកមើលឃើញថាការបង្ហោះបែបនេះពិតជាមិនល្អឡើយ លោកគួរតែប្រយ័ត្នឱ្យបានច្រើន និងបង្ហោះវីដេអូមកជាមួយកុំឱ្យមានការយល់ច្រឡំ។ ដូច្នេះលោកសុំទោស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក