នៅថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមករា ខាងមុខ Jennie នឹងរៀបចំកម្មវិធីពិព៍រណ៍រូបថតលើកដំបូងក្រោមឈ្មោះ J2NNI5 ដើម្បីឆ្លងខួបកំណើតវ័យ ៣០ឆ្នាំ ឯសាល Youthquake ទីក្រុងសេអ៊ូល ហើយនឹងនាំចំណូលពីការលក់សំបុត្រទាំងអស់ទៅបរិច្ចាគ។

ពិព័រណ៍រូបថត J2NNI5 គឺជាកម្មវិធីពិសេសមិនធ្លាប់មាន ដែល Jennie នឹងបើកបង្ហាញរូបថតដែលតារាស្រីរូបនេះបានថតជាមួយនឹងជាងថតរូបល្បីៗរបស់កូរ៉េតាំងតែពីអាយុ ២៥ឆ្នាំ ខណៈរូបទាំងនោះមិនធ្លាប់បានបង្ហាញឱ្យសាធារណជនបានឃើញពីមុនមកនោះទេ។
លើសពីការតាំងពិព័រណ៍ Jennie ក៏នឹងចេញលក់សៀវភៅរូបថតមួយច្បាប់ទៀត ជាការប្រមូលផ្ដុំរូបភាពដែលមិនបានដាក់តាំងឱ្យសាធារណជនទស្សនានៅក្នុងកម្មវិធីនេះ ដើម្បីបង្ហាញពីជ្រុងមួយទៀត ជាជ្រុងដែលអ្នកគាំទ្រមិនធ្លាប់ដឹងពីនាង ក្នុងនាមជាតារាខេប៉ុបម្នាក់។
គួរឱ្យដឹងផងដែរថា សំបុត្រចូលទស្សនា J2NNI5 នឹងដាក់លក់ចាប់ពីថ្ងៃទី៩ ខែមករា តទៅ ខណៈម្ចាស់បទ Like Jennie រូបនេះបានតាំងចិត្តចូលរួមរៀបចំកម្មវិធីគ្រប់ដំណាក់កាល ជាមួយនឹងគម្រោងនាំយកប្រាក់ចំណូលពីការលក់សំបុត្រទាំងអស់ទៅបរិច្ចាគ៕
























Account
Security
Favourite Content