Jackson Yee ក្លាយជាតារាសម្ដែងវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់កម្មវិធី Golden Rooster Awards ដែលទទួលបានពានរង្វាន់តារាសម្ដែងប្រុសឆ្នើម ពីកម្មវិធីលើកទី៣៨ ដែលបានប្រារព្ធធ្វើទៅកាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅ។


តាមរយៈស្នាដៃសម្ដែងក្នុងរឿង Big World តារាប្រុសវ័យ ២៤ឆ្នាំបានឈ្នះពានរង្វាន់ជា តារាសម្ដែងប្រុសឆ្នើម ប្រជែងជាមួយនឹងតារាប្រុសវ័យចំណាស់ជាងខ្លួន ដូចជា Zhu Yilong, Da Peng, Liu Haoran និង Huang Xiaoming។
ការសម្ដែងជាតួអង្គ Liu Chunhe ក្មេងប្រុសវ័យជំទង់ដែលកើតជំងឺ Cerebral Palsy របស់ Jackson Yee ទទួលបានការកោតសរសើរថា លោកអាចនាំយកអារម្មណ៍ដ៏ស្មុគស្មាញ និងឥទ្ធិពលនៃផលប៉ះពាល់ផ្លូវចិត្តរបស់តួអង្គមកបង្ហាញឱ្យទស្សនិកជនបានឃើញ យ៉ាងល្អ។

គ្រាឡើងទទួលពានរង្វាន់ បន្ទាប់ពីប្រឡូកក្នុងអាជីពសិល្បៈអស់ពេលជាង ១២ឆ្នាំ លោកបាននិយាយថា៖ “ផ្លូវខាងមុខគឺវែងឆ្ងាយ និងលំបាក ប៉ុន្តែខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈការខិតខំប្រឹងប្រែង និងការងាររបស់ខ្ញុំបន្តទៀត”។
គួរឱ្យដឹងផងដែរថា មុននឹងទទួលបានពានរង្វាន់ជាតារាសម្ដែងប្រុសឆ្នើម Jackson Yee ធ្លាប់បានឈរឈ្មោះដណ្ដើមពានរង្វាន់តែមួយចំនួន ៣ដងរួចមកហើយ រួមមានស្នាដៃសម្ដែងក្នុងរឿង Better Days, Nice View និង A Little Red Flower៕





























Account
Security
Favourite Content