ទីក្រុង ២ នៅអាស៊ីជាប់ក្នុងចំណោមទីក្រុងដែលមានសេដ្ឋីរស់នៅច្រើនបំផុតលើពិភពលោក

ទីក្រុងហុងកុង និងតូក្យូ គឺជាទីក្រុងអាស៊ីតែពីរគត់ដែលបានជាប់ក្នុងចំណាត់ថ្នាក់ទីក្រុងទាំង ១០ ដែលមានប្រជាជនមានទ្រព្យខ្ពស់រស់នៅច្រើនបំផុតទូទាំងពិភពលោក។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ទីក្រុងហុងកុងមានសេដ្ឋីរស់នៅច្រើនបំផុតលំដាប់ទីពីរនៅលើពិភពលោក ដោយមានប្រជាជនចំនួន ១៧ ២១៥ នាក់ មានទ្រព្យសម្បត្តិសុទ្ធច្រើនជាង ៣០ លានដុល្លារអាមេរិកក្នុងម្នាក់ៗ។ តួលេខនេះបានសម្គាល់ការកើនឡើង ១១.៥% ធៀបនឹងឆ្នាំមុន និងកើនឡើង ២២.៩% បើធៀបចាប់ពីដើមឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ World Ultra Wealth Report 2025 ដោយក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសម្បត្តិ Altrata។

របាយការណ៍នេះបានបង្ហាញថា តួលេខអ្នកមានទ្រព្យខ្ពស់មានកំណើនកើនឡើងខ្លាំង ដោយកំណែទម្រង់អចលនទ្រព្យ និងផលចំណេញភាគហ៊ុនដ៏រឹងមាំ ខណៈវិស័យហិរញ្ញវត្ថុត្រូវបានជំរុញដោយការហូរចូលនៃក្រុមហ៊ុនចិនដីគោកដែលស្វែងរកការចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង។ យោងតាមការចុះផ្សាយរបស់ CNBC នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ការវាយតម្លៃ IPO នៅលើទីផ្សារហ៊ុនហុងកុងបានកើនឡើងប្រហែលប្រាំបីដងរហូតដល់ ១៤ពាន់លានដុល្លារ។

ផ្ទុយគ្នាវិញ នៅទីក្រុងតូក្យូ ចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនបានធ្លាក់ចុះបន្តិចមកត្រឹម ៦៩៤០ នាក់ ខណៈដែលប្រឈមមុខនឹងឧបសគ្គពីអតិផរណាខ្លាំង ភាពមិនប្រាកដប្រជាខាងនយោបាយ សម្ពាធអចលនទ្រព្យ និងការប៉ះពាល់របស់អ្នកនាំចេញដោយសារគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើង។ យ៉ាងណាមិញ ទីក្រុងនេះនៅតែជាប់ចំណាត់ថ្នាក់ទីប្រាំមួយនៅក្នុងបញ្ជី។

ដោយឡែកទីក្រុង ៨ ទៀតដែលជាប់ចំណាត់ថ្នាក់ Top 10 គឺជាទីក្រុងរបស់សហរដ្ឋអាមេរិកទាំងអស់ ដែលនាំមុខដោយទីក្រុងញូវយ៉ក ដែលមានប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនលើសលប់ចំនួន ២១ ៣៨០ នាក់។ ទីក្រុងឡូសអាន់ជឺឡេស សាន់ហ្វ្រាន់ស៊ីស្កូ និងឈីកាហ្គោ បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំ។ សហរដ្ឋអាមេរិកមិនត្រឹមតែគ្របដណ្ដប់លើបញ្ជីទីក្រុងឈានមុខគេប៉ុណ្ណោះទេ ប៉ុន្តែក៏មានចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់ ៣៨% នៃចំនួនអ្នកមានទូទាំងពិភពលោកផងដែរ។

របាយការណ៍នេះបានកត់សម្គាល់ថា មនុស្សប្រហែល ៥១០ ៨១០ នាក់នៅទូទាំងពិភពលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា “កំពូលអ្នកមាន” ហើយពួកគេបានគ្រប់គ្រងទ្រព្យសម្បត្តិសរុបចំនួន ៥៩.៨ ពាន់ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់ Business Insider ម៉ាកយីហោប្រណីតៗបានកំណត់គោលដៅក្រុមនេះកាន់តែខ្លាំងឡើង ហើយអ្នកដែលផ្តោតលើអតិថិជនដែលមានទ្រព្យសម្បត្តិច្រើនបំផុតជាទូទៅមានលទ្ធផលល្អជាងក្រុមហ៊ុនដែលផ្ដោតលើទីផ្សារទូទៅ។

ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងកម្លាំងរំខានផ្សេងទៀតក៏ដោយ Altrata រំពឹងថាចំនួនប្រជាជនមានទ្រព្យស្ដុកស្ដម្ភទូទាំងពិភពលោក និងទ្រព្យសម្បត្តិរួមបញ្ចូលគ្នារបស់ពួកគេនឹងកើនឡើងជាលំដាប់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្រុមហ៊ុននេះបានព្យាករណ៍ថាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើននឹងកើនឡើងដល់ចំនួន ៦៧៦ ៩៧០ នាក់នៅឆ្នាំ ២០៣០ ដែលជាកំណើន ៣២.៥% ធៀបនឹងពាក់កណ្តាលឆ្នាំ ២០២៥ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *