បទចម្រៀងបង្កើតដោយបញ្ញាសិប្បនិម្មិត AI បទ Walk My Walk បានជាប់លេខ១នៅលើតារាង Country Digital Song Sales របស់ Billboard ខណៈការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងឧស្សាហកម្មតន្ត្រីគ្រានេះ បានបង្កើតឱ្យមានការជជែកវែកញែកជាថ្មីលើបញ្ហាក្រមសីលធម៌ និងដែនកំណត់នៃបច្ចេកវិទ្យាក្នុងវិស័យច្នៃប្រតិដ្ឋ។

សំឡេងគាំទ្រនេះ គឺជាភស្តុតាងមួយបង្ហាញថា មហាជនមិនបានចាប់អារម្មណ៍ថាបទចម្រៀងនេះ បង្កើតដោយ AI ឬបង្កើតដោយមនុស្សទេ។ ហេតុនេះបាននាំឱ្យមានការព្រួយបារម្ភអំពីភាពគង់វង្សរបស់សិល្បករដែលជាមនុស្សនៅក្នុងឧស្សាហកម្មតន្ត្រី។
សារព័ត៌មាន The Matter បានចុះផ្សាយថា អ្វីដែលគួរឱ្យខ្វល់ខ្វាយនោះគឺថា បន្ទាប់ពីនេះ AI អាចនឹងដណ្ដើមទីផ្សារ និងប្រជាប្រិយភាពពីអ្នកស្ដាប់ ខណៈសិល្បករជាច្រើនរូបកំពុងតែបន្តតស៊ូបង្កើតស្នាដៃរបស់ខ្លួន។
យ៉ាងណាមិញ ស្នាដៃដែលបង្កើតដោយ AI គឺពឹងផ្អែកទៅលើទិន្នន័យ និងព័ត៌មានដែលមាននៅលើអ៊ីនធឺណិតស្រាប់ ហើយរឿងនេះក៏ជាបញ្ហាមួយបន្ថែមទៀតដែរ ពាក់ព័ន្ធនឹងការស្នើសុំសិទ្ធិចូលប្រើប្រាស់។
នេះមានន័យថា ដរាបណាមិនមានការត្រួតពិនិត្យ ឬការបង្ហាញប្រភពទិន្នន័យដែល AI នីមួយៗប្រើដើម្បីបង្កើតស្នាដៃទេ ស្នាដៃដែលបង្កើតដោយ AI អាចចាត់ទុកថាជា ការលួចចម្លងគំនិតរបស់មនុស្សក៏អាចថាបាន៕

























































Account
Security
Favourite Content