ប្រឡូកក្នុងសិល្បៈយូរ Jackson Wang ទម្លាយពិបាករកមិត្ដយល់ចិត្ដពិតប្រាកដ

តារាចម្រៀង និងតារាសម្ដែង Jackson Wang បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនក្រោយប្រឡូកក្នុងសិល្បៈអស់ជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនហាក់មានការព្រួយបារម្ភចំពោះលោក។  

ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Bazaar លោកបាននិយាយពីអារម្មណ៍របស់លោក ពីអាជីពសិល្បៈរបស់ខ្លួន។ តារាប្រុសរូបនេះ បានលើកឡើងថា៖ លោកបានចំណាយពេលវេលាជាច្រើនធ្វើរឿងដែលគ្មានអត្ថន័យសម្រាប់ជីវិតរបស់លោក។ លោកហាក់មិនដែលមានពេលចាប់អារម្មណ៍ពីរឿងខ្លួនឯង និងដឹងពីអ្វីដែលខ្លួនចង់ធ្វើពិតប្រាកដ។ លោកធ្លាប់ឈឺចាប់ ដូច្នេះហើយទើបលោកសម្រេចចិត្ដផ្អាកសកម្មភាពសិល្បៈមួយរយៈសិន ដើម្បីស្វែងរកខ្លួនឯង។

ជាមួយគ្នាដែរ លោកក៏បានរំឭកដល់មិត្ដភាព ផងដែរ។ លោកបានលើកឡើងថា៖ ដោយសារលោកមានបទពិសោធន៍ច្រើន និងស្ថិតក្នុងពិភពសិល្បៈយូរមកហើយ នៅពេលដែលលោកស្គាល់មនុស្សថ្មីៗ លោកមិនច្បាស់ថា តើលោកកំពុងរាប់អានជាមួយមនុស្សម្នាក់នោះពិតដែរ ឬទេ? លោកពិតជាពិបាកក្នុងការស្វែងរក មិត្ដភាពស្មោះសរ ជាពិសេសមនុស្សដែលវ័យប្រហាក់ប្រហែលលោក។

ទន្ទឹមនេះ ក្រោយពីបទសម្ភាសន៍មួយនេះបានចេញផ្សាយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភពីលោក ខ្លះក៏ហាក់មានមន្ទិលសង្ស័យថា លោកមានជម្លោះជាមួយសមាជិកក្រុម GOT7 ដែលធ្លាប់ផ្សព្វផ្សាយជាមួយគ្នាកាលពីមុន។ យ៉ាងណាក្ដីជាការឆ្លើយតប លោកបានបញ្ជាក់ថា៖ មិត្ដភាពពិតជាសំខាន់សម្រាប់លោក លោកមានមិត្ដភក្ដិជិតស្និទ្ធតិចតួចបំផុត។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ Jackson បានប្រកាសចាកចេញពីផលិតកម្ម JYP និងបានបង្កើតក្រុម Hip-Hop ផ្ទាល់ខ្លួន។ លោកចាប់ផ្ដើមវិលត្រឡប់ទៅផ្សព្វផ្សាយ នៅប្រទេសចិន វិញ។ លោកត្រូវបានគេចាត់ទុកជាតារាចិនប្រុសម្នាក់ដែលទទួលបានជោគជ័យខ្លាំងក្នុងទឹកដីប្រទេសកូរ៉េ និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅឯក្រៅប្រទេសផងដែរ។ ក្រឡេកមកមើលប្រជាប្រិយភាពរបស់លោកក្នុងប្រទេសចិន ក៏ហក់ឡើងខ្ពស់ខ្លាំងមិនធម្មតា ក្នុងវិស័យចម្រៀង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)