មកស្គាល់ទឹកធ្លាក់ស្អាតបំផុត ទាំង ៧ នៅលើពិភពលោក ប្រៀបបានឋានសួគ៌លើដី

សម្រាប់​អ្នក​ដែល​ស្រឡាញ់​ធម្មជាតិ ពិបាក​នឹង​មើល​រំលង​សម្រស់​ទឹកជ្រោះណាស់។ មានអ្វីមួយដែលគួរឱ្យចាប់អារម្មណ៍អំពីអច្ឆរិយៈធម្មជាតិនេះ ដែលអាចនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ពោរពេញដោយសេចក្ដីសុខផ្លូវចិត្ត។ ទោះបីជាវាអាចជាដំណើរដ៏នឿយហត់មួយដើម្បីស្វែងរកភាពស្រស់ស្អាតបំផុតក៏ដោយ អារម្មណ៍នឹងប្រែជាស្រស់ស្រាយពេលដែលអ្នកបានឃើញសម្រស់ទឹកជ្រោះនៅចំពោះមុខ ភាពហត់នឿយទាំងអម្បាលម៉ាននឹងរលាយអស់ ការធ្វើដំណើរដ៏វែងឆ្ងាយរបស់អ្នកដូរមកវិញនូវទិដ្ឋភាពដ៏អស្វារ្យ ពិតសមតម្លៃបំផុត។

ជំនួសឱ្យការចំណាយពេលវិស្សមកាលរបស់អ្នកទៅកន្លែងទេសចរណ៍ធម្មតា ហេតុអ្វីមិនពិចារណាទៅទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក? ​អត្ថបទនេះនឹងបង្ហាញពីទឹកជ្រោះស្អាតៗ គួរឱ្យភ្ញាក់ផ្អើលបំផុតមួយចំនួន រួមទាំងទឹកធ្លាក់ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពូលទាំង ១០ នៅលើពិភពលោក។

១. ទឹកធ្លាក់ Iguazu ក្នុងប្រទេសអាហ្សង់ទីន និងប្រេស៊ីល

នេះជាទឹកធ្លាក់ដ៏អស្ចារ្យបំផុតគួរតែស្ថិតក្នុងបញ្ជីដំណើរទស្សនាចររបស់អ្នក។ នេះជាទឹកធ្លាក់ដ៏ធំបំផុតក្នុងពិភពលោក មានបណ្ដុំទៅដោយទឹកជ្រោះរាប់រយ បន្តបន្ទាប់គ្នាលាតសន្ធឹងជិត ៣ គីឡូម៉ែត្រនៅតាមព្រំដែនរវាងប្រទេសប្រេស៊ីល និងអាហ្សង់ទីននៅលើទន្លេ Iguazu ។

ទឹកធ្លាក់ Iguazu ត្រូវបានហ៊ុំព័ទ្ធដោយព្រៃរងទឹកភ្លៀងរាប់ម៉ឺនហិច ផ្ដល់នូវទិដ្ឋភាពដ៏អស្ចារ្យក្រៃលែង ដក់ចិត្តក្នុងចិត្តមិនអាចបំភ្លេចបាន វាប្រៀបបានដូចជាឋានសួគ៌ទឹកធ្លាក់ នៅកណ្ដាលព្រៃព្រឹក្សាដ៏ល្វឹងល្វើយ។ ប្រសិនបើអ្នកចង់ទៅអំឡុងខែធ្នូ មករា និងកុម្ភៈ ទឹកធ្លាក់គឺខ្លាំងបំផុត អាកាសធាតុអាចសើម និងមានភ្លៀង។ ប៉ុន្តែប្រសិនបើអ្នកទៅអំឡុងខែមីនា-មេសា និងខែសីហា-កញ្ញា អាកាសធាតុល្អប្រសើរជាងបរិមាណទឹកអាចថមថយ និងមានមនុស្សច្រើនទៅកម្សាន្ត។

២. ទឹកធ្លាក់ Victoria ក្នុងប្រទេស Zimbabwe/Zambia

ទឹកធ្លាក់បន្ទាប់ គឺទឹកធ្លាក់ Victoria ដែលជាប់ចំណាត់ថ្នាក់ជាទឹកធ្លាក់ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។ ទោះបីជាវាមិនមែនជាទឹកធ្លាក់ខ្ពស់ជាងគេ ឬធំជាងគេក៏ដោយ ទឹកធ្លាក់ Victoria ត្រូវបានគេស្គាល់ជាទូទៅថាជាទឹកជ្រោះដ៏ធំបំផុតនៅលើពិភពលោកសម្រាប់ផ្ទាំងទឹកធ្លាក់ដ៏ធំមហិមារបស់វា។

ទឹកធ្លាក់ Victoria មានទទឹង ១៧០៨ ម៉ែត្រ និងមានកម្ពស់ខុសៗគ្នា ដែលនាំមកនូវទឹកធ្លាក់ចុះមកក្រោមខ្ពស់បំផុតរហូតដល់ ១០៨ម៉ែត្រ។ ទឹកធ្លាក់នេះស្ថិតនៅលើទន្លេ Zambezi រវាងប្រទេស Zimbabwe និង Zambia វាក៏ត្រូវបានគេហៅថា “The Smoke that Thunders”។

ទឹកធ្លាក់ Victoria គឺជាអច្ឆរិយវត្ថុធម្មជាតិដែលទាក់ទាញអ្នកទេសចរឱ្យធ្វើដំណើរដ៏អស្ចារ្យទៅកាន់ប្រទេស Zambia ឬ Zimbabwe សម្រាប់បទពិសោធន៍ក្នុង១ជីវិត គួរទៅស្គាល់ឱ្យបានម្ដង។ ប្រសិនបើអ្នកចង់ឃើញទិដ្ឋភាពដ៏អស្ចារ្យនៃអច្ឆរិយៈធម្មជាតិនេះ អ្នកគួរតែទៅចន្លោះខែមីនា និងខែសីហា ដើម្បីទទួលបានទិដ្ឋភាពដ៏ល្អបំផុតនៅក្រោមផ្ទៃមេឃដ៏ច្បាស់បំផុត។

៣. Angel Falls ក្នុងប្រទេស Venezuela

ទឹកធ្លាក់ Angel Falls មានទីតាំងស្ថិតនៅក្នុងប្រទេស Venezuela គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតមួយ ហើយក៏ជាទឹកជ្រោះដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកផងដែរ។ ជាមួយនឹងកម្ពស់មិនគួរឱ្យជឿរហូតដល់ ៩៧៩ ម៉ែត្រ Angel Falls គឺជាទឹកធ្លាក់ខ្ពស់បំផុត នាំយកទឹកដ៏ត្រជាក់ថ្លាឆ្វង់ធ្លាក់ចុះមកក្រោមជាមួយនឹងល្បឿនលឿនបំផុតរបស់វា ។ ទឹកធ្លាក់ Angel Falls មានប្រភពចេញពីទន្លេ Churun ​​ហើយហូរកាត់គែមភ្នំ បង្កើតបានជាទឹកពណ៌ស ប្រៀបដូចពេជ្រហូរចុះមកខាងក្រោម។ ប្រសិនបើអ្នកចង់ទៅវិស្សមកាលនៅ Venezuela ទឹកជ្រោះដ៏ស្រស់ស្អាតនេះគឺជាកន្លែងទាក់ទាញបំផុតមិនគួររំលង។ យ៉ាងណាមិញ ដោយ​សារ​វា​ស្ថិត​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ការ​មក​ដល់​ទឹក​ធ្លាក់នេះ​គឺ​ជា​ការ​លំបាក។

៤.ទឹកធ្លាក់ Niagara នៅសហរដ្ឋអាមេរិក/កាណាដា

នៅពេលដែលនិយាយពីទឹកធ្លាក់ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក យើងគួរតែនិយាយអំពីទឹកធ្លាក់ Niagara ។ ទោះបីជាវាមិនមែនជាទឹកធ្លាក់ខ្ពស់បំផុតក៏ដោយ តែទឹកធ្លាក់ Niagara ពិតជាគួរឱ្យចាប់អារម្មណ៍បំផុត ពីវិសាលភាព និងថាមពលរបស់វា។ ទឹកធ្លាក់នេះនៅជាប់ព្រំដែនរវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលមានប្រភពមកពីទន្លេ Niagara បន្តភ្ជាប់ទៅកាន់បឹង Erie និងបឹង Ontario ។ ទឹកធ្លាក់ Niagara ត្រូវបានបង្កើតឡើងដោយទឹកធ្លាក់ចំនួន ៣ ទន្ទឹមគ្នា ដោយទឹកធ្លាក់ធំបំផុតគឺ Horseshoe Falls ដែលមានកំពស់ ១៦៧ហ្វីត។ ទឹកធ្លាក់ពីរផ្សេងទៀតគឺ American Falls និង Bridal Veil Falls ស្ថិតនៅខាងព្រំដែនសហរដ្ឋអាមេរិក។ ទិដ្ឋភាពទឹកដ៏ធំមហិមា ហូរធ្លាក់ចុះទៅជម្រៅដ៏សែនជ្រៅ បង្កើតបានជាអ័ព្ទផ្សែងខ្មួលខ្មាញ់ មានពណ៌ដូចឥន្ធនូរ បានធ្វើឱ្យទីនេះក្លាយជាឋានសួគ៌ក្រោមមេឃពិតៗ។

៥.Gullfoss នៅអ៊ីស្លង់

អ៊ីស្លង់មានលក្ខណៈភូមិសាស្ត្រដ៏ពិសេស និងទេសភាពដ៏អស្ចារ្យសម្រាប់ដំណើរផ្សងព្រេងរបស់អ្នក។ ទីកន្លែងធម្មជាតិដ៏ល្បីល្បាញបំផុតមួយរបស់អ៊ីស្លង់គឺទឹកជ្រោះ Gullfoss ។ វាត្រូវបានស្គាល់ជាទូទៅថាជា “Golden Falls” Gulfoss ព្រោះម្ដងម្កាលទឹកជ្រោះមួយនេះនឹងប្រែជាពណ៌មាសដោយសារពន្លឺព្រះអាទិត្យ អ្វីដែលអស្ចារ្យបំផុតនោះទីនេះជាប្រភពនៃឥន្ធនូ អាចមើលឃើញច្បាស់ៗនឹងភ្នែកបង្កប់ខ្លួនក្នុងអ័ព្ទផ្សែងរបស់វា។ Gullfoss បានធ្លាក់ចុះ មកកម្ពស់ ៣២ម៉ែត្រ និងមាន ២ថ្នាក់ បន្តហូរចូលទៅក្នុងទន្លេ Hvita, Gullfoss។ ទិដ្ឋភាពទឹកជ្រោះដ៏ធំហូរធ្លាក់ពីទីខ្ពស់ បង្កើតបានជាផ្សែងប្រៀបពពកដ៏ស្ដើង ឃើញច្បាស់នឹងភ្នែក។  ប្រសិនបើអ្នកមានគម្រោងទៅលេងអ៊ីស្លង់ អ្នកគួរតែមករដូវក្តៅនៅពេលអាកាសធាតុក្តៅជាងមុន ដែលជាពេលវេលាដ៏ល្អបំផុតដើម្បីមើលទឹកធ្លាក់ក្នុងសភាពអស្ចារ្យបំផុត។ អ្នក​អាច​ទៅ​ទស្សនា​ពេល​ព្រលឹម ឬ​ពេល​រសៀល ដើម្បី​មើល​ទេសភាព​ពណ៌​មាស​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍។

៦.ទឹកធ្លាក់ Ban Gioc-Detian ក្នុងប្រទេសវៀតណាម

ទឹកជ្រោះដ៏ល្បីក្នុងពិភពលោកដែលយើងនឹងនិយាយបន្តនេះគឺស្ថិតក្នុងទ្វីបអាស៊ី។ វាមានទីតាំងនៅជាប់ព្រំដែនចិន និងវៀតណាម ទឹកធ្លាក់ Ban Gioc ក៏ជាប់ចំណាត់ថ្នាក់ជាទឹកធ្លាក់ដ៏ធំបំផុតរបស់អាស៊ីផងដែរ។ ទឹកធ្លាក់នេះហូរតាមទន្លេ Quay Son ដែលបែងចែកប្រទេសទាំងពីរ។ វាត្រូវបានគេស្គាល់ថាជាទឹកធ្លាក់ Detian ឬទឹកធ្លាក់ Ban Giocពិតជាមិនអាចប្រកែកបានទេថា វាក៏ស្ថិតក្នុងចំណោមទឹកធ្លាក់ដ៏ល្អបំផុតនៅលើពិភពលោក។ ទឹកជ្រោះនេះព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ ជាពិសេសវាស្ថិតនៅកណ្ដាលនៃជ្រលងភ្នំ Karst ប្រៀបបានដូចជាទ្វារបើកចំហរ ឱ្យទឹកជ្រោះនេះធ្លាក់មក​បង្កើតបាននូវទេសភាពដ៏ស្រស់ស្អាតក្រៃលែង។ ប្រសិនបើអ្នកចង់ទៅលេងទឹកធ្លាក់ Ban Gioc សូមទៅនៅចន្លោះខែកញ្ញាដល់ខែតុលា ដើម្បីទទួលបានទេសភាពល្អបំផុត។

៧.ទឹកធ្លាក់ Tukad Cepung នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

បញ្ជីចុងក្រោយនៃទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកគឺមកពីប្រទេសឥណ្ឌូនេស៊ី។ ទឹកធ្លាក់ Tukad Cepung គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតមួយរបស់បាលី។ ផ្នែកដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃទឹកជ្រោះនេះគឺនៅពេលដែលកាំរស្មីព្រះអាទិត្យចាំងឆ្លងកាត់ វានឹងបញ្ចាំងពណ៌ឥន្ទនូនៅលើទឹកដែលមានពន្លឺចែងចាំងប្រៀបបានជាទិដ្ឋភាពកើតចេញពីវេទមន្ត។ នៅពេលដែលអ្នកទៅដល់ទីនោះ អ្នកនឹងទទួលបានអារម្មណ៍ត្រជាក់ស្រួលខ្លួន ចេញពីធម្មជាតិពិតៗ ហើយអ្នកក៏អាចចុះទៅងូត ឬហែលទឹកលេងនៅផ្នែកខាងក្រោម នៃទឹកត្រជាក់ និងស្រស់ស្អាតបំផុតក្នុងពិភពលោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *