កាលពីថ្មីៗនេះ រូបថតក្រោយឆាករបស់តារាស្រី Jang Da Ah ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតក្នុងព្រឹត្តិការណ៍កីឡារៀបចំដោយផលិតកម្ម King Kong Entertainment ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណេតជាច្រើនចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។



Jang Da Ah ត្រូវបានគេស្គាល់ថាជាបងស្រីរបស់តារាចម្រៀងខេប៉ុបស្រី Jang Wonyoung សមាជិកក្រុម IVE ហើយនាងក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងព័ត៌មាននៃការបង្ហាញខ្លួនជាលើកដំបូងក្នុងឧស្សាហកម្មកម្សាន្ដផងដែរ។ ជាពិសេសអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនក៏មានការភ្ញាក់ផ្អើលថែមទាំងស្ទើរតែមិនអាចចំណាំបានថានាងជាបងស្រីរបស់ Wonyoung ទៀតផងដោយសារពួកនាងទាំងពីរនាក់មានមុខមាត់ស្ទើរតែដូចកូនភ្លោះទៅហើយ។


គួរបញ្ជាក់ដែរថា កាលពីប៉ុន្មានខែមុនមានសេចក្ដីប្រកាសថា Jang Da Ah នឹងឈានជើងចូលក្នុងវិស័យសិល្បៈក្នុងនាមជាតារាសម្ដែងក្រោមទ្រនំផលិតកម្ម King Kong Entertainment ជាមួយ Lee Dong Wook, Jeon So Min, Go Ara, Bona (Kim Ji Yeon) និង Shin Seung Ho ជាដើម។ មិនតែប៉ុណ្ណោះ គេក៏បានគ្រោងឱ្យនាងបង្ហាញខ្លួនក្នុងរឿង Pyramid Game 2024 ផងដែរ។

ក្រោយរូបភាពរបស់ Jang Da Ah ត្រូវបានផ្សព្វផ្សាយកាន់តែច្រើន អ្នកលេងអ៊ីនធឺណេតជាច្រើនបាន comment ផ្សេងៗគ្នាថាផ្ទៃមុខរបស់នាងស្ទើរតែដូច Wonyoung ទាំងស្រុង អ្នកខ្លះក៏ថាអ្នកទាំងពីរមើលទៅដូចគ្នាខ្លាំងមែនទែនជាដើម។ យោងតាមអ្នកអ៊ីនធឺណេតមានគំនិតថាចំណុចខុសគ្នារវាងអ្នកទាំងពីរគឺ Wonyoung មានឥរិយាបថបែបជាអាយដល ហើយ Da Ah មានឥរិយាបថបែបជាតារាសម្ដែង៕

























Account
Security
Favourite Content