Yuna គឺជាសមាជិកកូនពៅនៃក្រុមតារាចម្រៀងស្រីជំនាន់ទី ៤ Itzy ដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងក្រៅប្រទេស។ នៅក្នុងក្រុម សមាជិកកូនពៅរូបនេះ មានតួនាទីជាអ្នករាំនាំមុខ និងអ្នករ៉េបនាំមុខទៀតផង។

ជាមួយគ្នានេះ Yuna គឺត្រូវបានមហាជន និងហ្វេនចាត់ទុកថាជាតារាស្រីម្នាក់ដែលមានចង្កេះតូចខ្លាំងនៅវិស័យខេប៉ុបផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែក ២ ចំណុចរបស់ Yuna ដើម្បីទទួលបានចង្កេះតូចស្អាត៖
១. ទម្លាប់ហាត់ប្រាណ
ការរាំគឺទម្រង់នៃការហាត់ប្រាណដ៏ល្អដែលអាចដុតបំផ្លាញបានទាំងកាឡូរី និងមានភាពសប្បាយរីករាយក្នុងពេលតែមួយ។ ដូច្នេះហើយទើប Yuna បានជ្រើសរើសយកការរាំជាការធ្វើលំហាត់ប្រាណប្រចាំតែម្ដង ដោយសារក្បាច់រាំរបស់ Itzy ច្រើនមានទម្រង់ពិបាក និងតម្រូវឱ្យមានការប្រើកម្លាំងខ្លាំង។



ក្រៅពីក្បាច់រាំរបស់ក្រុមផ្ទាល់ នាងក៏បានហ្វឹកហាត់បទចម្រៀង និងក្បាច់រាំផ្សេងៗទៀតដែរ។ ចំពោះរយៈពេលនៅក្នុងការហាត់រាំនេះផងដែរ សមាជិកកូនពៅម្នាក់នេះបានចំណាយយ៉ាងហោច ២ ម៉ោងក្នុងមួយថ្ងៃ និងប្រាំថ្ងៃក្នុងមួយសប្ដាហ៍។ បើទោះបីជា Yuna មិនបានបង្ហាញពីរបៀបហាត់ប្រាណផ្សេងទៀតក៏ដោយ ក៏មហាជនគិតថានាងប្រហែលមានលំហាត់ប្រាណ ឬការលាតសន្ធឹងខ្លួន ដើម្បីជួយសម្រួលរាងកាយផងដែរ។
២. របបអាហារ
បើនិយាយដល់ផែនការរបបអាហារទាំង JYP Entertainment និង Yuna ផ្ទាល់គឺមិនបានរឹតបន្តឹងខ្លាំងលើការញ៉ាំនោះទេ។ យោងតាម Yuna បានបង្ហើបថានាងតែងតែញ៉ាំអាហារពេលព្រឹក ដើម្បីជួយជំរុញការរំលាយអាហារ ហើយសម្រាប់អាហារថ្ងៃត្រង់នាងចូលចិត្តញ៉ាំផាស្ដា បឺហ្គឺ ភីហ្សា និងសាច់គោ។ ប្រសិនបើនាងមានអារម្មណ៍ថាចង់ញ៉ាំអាហារសម្រន់ Yuna នឹងទៅទិញដំឡូងបារាំងបំពង។



នៅពេលឈានដល់អាហារពេលល្ងាចនាង និងសមាជិក Itzy ទាំងអស់មានទម្លាប់ញ៉ាំសាឡាដ។ ប៉ុន្តែសម្រាប់កូនពៅនេះវិញ ចូលចិត្តញ៉ាំសាឡាដជាមួយសាច់មាន់ដោយគ្មានទឹកជ្រលក់។ បើទោះបីជានាងមិនមានការរឹតបន្តឹងរបបអាហារក៏ដោយ ក៏ Yuna ចូលចិត្តកំណត់ពេលវេលាញ៉ាំច្បាស់លាស់ដែរ។ តាមប្រភពជិតស្និតបានប្រាប់ថា នាងនឹងមិនញ៉ាំអាហារក្រោយម៉ោង ៨ ទេ។
ដូច្នេះចំណុចទាំង ២ ខាងលើនេះមានភាពងាយស្រួល និងមិនតឹងតែងពេកសម្រាប់អ្នកចង់រក្សារាង អ្វីដែលសំខាន់គឺការហាត់ប្រាណ ហើយវាក៏ជាសារមួយដ៏ល្អទៅកាន់ហ្វេន ជាពិសេស MIDZY តែម្ដង៕

























Account
Security
Favourite Content