ទោះកៀកថ្ងៃសម្រាល វីរៈ និច្ច ឆ្លៀតស្រែកច្រៀង ចម្រៀងដ៏មានអត្ថន័យទុកឱ្យកូនស្តាប់

នៅមិនប៉ុន្មានថ្ងៃទៀតនោះទេ តារាចម្រៀងរូបស្រស់ វីរៈ និច្ច នឹងបានឃើញមុខកូនប្រុសបណ្តូលចិត្តជាដំណក់ឈាមរួមគ្នាជាមួយស្វាមី ដែលនាងកំពុងពពោះគ្រប់ខែហើយ រង់ចាំតែថ្ងៃសម្រាលប៉ុណ្ណោះ។ ថ្មីៗនេះ ម្ចាស់បទ «អូនកាន់តែស្រលាញ់ បងកាន់តែខូច» បានឱ្យដឹងថា អំឡុងពេលពពោះជិតគ្រប់ខែនាងឡើងទម្ងន់រហូតដល់ ៧៨ គីឡូក្រាម ខណៈទម្ងន់នាងពីមុនត្រឹមតែ ៥៧ គីឡូក្រាមតែប៉ុណ្ណោះ ពោល​ទម្ងន់​កូនទី១នេះ គឺនាងឡើងដល់ទៅ ២១ គីឡូក្រាម តែមិនជាថ្វី ស្រីនិច្ច រំភើបចិត្តខ្លាំងណាស់ ព្រោះនាង និងស្វាមីជិតបានជួបមុខកូនប្រុសរបស់ពួកគេហើយ។ 

ប៉ុន្មានថ្ងៃមុន អនាគតម៉ាក់ៗរូបនេះ បានបង្ហោះរូបថត ហ្វេសសិនបែបអ្នកមានផ្ទៃពោះស្អាតៗជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ចែកចាយឱ្យហ្វេនរបស់នាងបានឃើញ និងទុកជាអនុស្សាវរីយ៍សម្រាប់ក្រុមគ្រួសារ ពិសេសគឺទុកឱ្យកូនប្រុសនាងឃើញពីសម្រស់របស់អ្នកម្តាយអំឡុងពេលនាងពពោះ។

មិនត្រឹមតែថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះទេ តារាចម្រៀង វីរៈ និច្ច នៅឆ្លៀតស្រែកច្រៀងចម្រៀងដ៏មានអត្ថន័យទុកឱ្យកូនស្តាប់ទៀតផង ចំណងជើងថា «ឱកូនមាសម្តាយ» ដែលបទនេះស្តាប់ទៅពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ចាក់ដោតដល់បេះដូងអ្នកម្តាយគ្រប់រូប ព្រោះបទនេះបង្ហាញឱ្យឃើញទំហំចិត្ត ការលះបង់ដ៏ធំធេងរបស់ម្តាយចំពោះកូន ដែលតស៊ូពពោះអស់រយៈពេល ៩ខែ១០ថ្ងៃ។

គ្រាន់តែបានស្តាប់ Official Teaser បទ «ឱកូនមាសម្តាយ» រួចភ្លាម ហ្វេនៗសរសើរថាបទនេះពីរោះខ្លាំង អត្ថន័យចាក់ដោតទម្លុះចិត្តអ្នកម្តាយគ្រប់រូបតែម្តង និងទទូចចង់ឱ្យ វីរៈ និច្ច ទម្លាក់បទចម្រៀងពេញឱ្យបានឆាប់ៗកាន់តែល្អ។

គួររំ​លឹកផងដែរថា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានផ្អាកការងារចម្រៀងមួយរយៈធំចាប់តាំងពីនាងដឹងថាខ្លួនឯងមានផ្ទៃពោះជាថ្មីម្តងទៀត ក្រោយបាត់បង់កូនភ្លោះកាលពីដើមឆ្នាំ ២០២២។ ទោះមិនបានកាន់ម៉ៃក្រូហ្វូនស្រែកច្រៀងដូចមុនពេលមានផ្ទៃពោះតែតារាចម្រៀងរូបនេះ នៅតែមានទីផ្សារ និងមានការងារថតផ្សព្វផ្សាយផលិតផល ក៏ដូចជាផលិតជាវីដេអូប្រម៉ូតផលិតផលថែរក្សាសុខភាពអ្នកម្តាយជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា