ឆ្នាំក្រោយ សួស វីសា និង ថមមី ត្រៀមយកកូនប្រុសម្នាក់ទៀត

ជាដំណឹងរីករាយដោយតារាចម្រៀង និងជាតារាសម្តែង ប៊ុនថុល ប៊ុនថង ហៅ ថមមី ស្វាមីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា បានប្រកាសឱ្យដឹងថា គ្រួសារលោកត្រៀមពង្រីកសមាជិក ថែម​ម្នាក់ទៀតនៅឆ្នាំក្រោយនេះ ពោលគឺពង្រីកពី ៣ នាក់ ទៅជា ៤នាក់។ មិនតែប៉ុណ្ណោះ លោកថែមទាំងបញ្ជាក់ថា សមាជិកម្នាក់ទៀតរបស់លោកគឺជាកូនប្រុស។

តារាប្រុសពូកែវោហារស័ព្ទ និងពាក្យពេចន៍កំប្លុកកំប្លែងរូបនេះបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការលោក កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា «គ្រួសារខ្ញ៉ំពេលនេះ៣នាក់ ឆ្នាំក្រោយថែមសមាជិកកូនប្រុសម្នាក់ទៀតអោយស្មើភាពគ្នា បាន២គូរទៅណាមកណា»។ 

យ៉ាងណាមិញ គេសង្ស័យថា ថមមី និងភរិយា អាចនឹងជ្រើសរើសមធ្យោបាយបច្ចេកវិទ្យាបែបវេជ្ជសាស្រ្ត​ទំនើប ដើម្បីអាចកំណត់ភេទកូនតាមអ្វីដែលខ្លួនចង់បាន ទើបលោកមើលទៅហាក់ប្រាកដប្រជា​លើ​រឿងភេទកូនបែបនេះ។ តួយ៉ាង កាលទើបរៀបការថ្មីថ្មោង ប្តីប្រពន្ធគូនេះធ្លាប់ទៅពេទ្យនៅប្រទេសថៃ ដើម្បីពិភាក្សាជាគ្រូពេទ្យជំនាញពីការយកកូនម្តងរួចមកហើយ។ ទោះជាយ៉ាងនេះក្តី គ្រាន់តែប៉ាប៉ា ជេននី បង្ហោះបែបនេះភ្លាម អ្នកគាំទ្រនាំគ្នាអបអរគ្រប់គ្នា ថែមទាំងជូនពរឱ្យប្តីប្រពន្ធគូ​នេះឆាប់មានសមាជិកទី ៤ មកឈរតម្រង់ជួរជាមួយគ្នាឆាប់ៗនេះទៀតផង។

គួររំលឹកផងដែរថា តារាចម្រៀងរូបស្រស់ សួស វីសា បានដឹកដៃកំលោះ ថមមី រៀបការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះអ្នកទាំងពីរមានកូនស្រីម្នាក់ជាចំណងដៃឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី។ ជារឿយៗប្តីប្រពន្ធអ្នកសិល្បៈគូ​នេះ តែងតែបង្ហាញភាពផ្អែមល្អែម ស្អិតល្មួតដាក់គ្នាទៅវិញទៅមកស្ទើរគ្រប់ទីកន្លែង ធ្វើឱ្យហ្វេនច្រណែនគ្រប់គ្នា ពិសេសនៅពេលដែលគ្រួសារធ្វើដំណើរកម្សាន្ត ពួកគេតែងបង្ហោះរូបលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានក្តីសុខខ្លាំងណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី