តារាសម្ដែងចិន Li landi ជ្រើសឈុត ALmée Couture ក្នុងរាត្រីកម្រាលព្រំក្រហម iQIYI 2025

តារា​សម្ដែង​ចិន​កំពុង​ក្រសោប​បាន​ការ​គាំទ្រ Li landi បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី iQIYI Scream Night 2025 កាលពី​ថ្ងៃ ៧ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លង​ទៅ​នៅ​លើ​ទឹកដី​ម៉ាកាវ។ ឈុត​ដែល​តួឯកស្រី​រឿង “Coroner’s Diary” ឬ​នៅ​ខ្មែរ គេ​ស្គាល់​ថាជារឿង”កំណត់​ហេតុ​កោសល្យវិច័យ” កំពុង​ពេញ​និយម​ខ្លាំង​ក្នុង​ឆ្នាំ​នេះ។

កម្មវិធី iQIYI Screaming Night 2025 នៅម៉ាកាវ មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​របស់​ប្រទេស​ចិន​ចូលរួម​ជាច្រើន។ ក្នុង​នោះ​តារា​ស្រី​វ័យ​២៦ ឆ្នាំ landi បាន​បង្ហាញ​ខ្លួន​ជាមួយ​រ៉ូប​ផ្កា​កូឡាប ALmée Couture “Spirit of the Forgotten” ដ៏​ស្រស់​ស្អាត សម​នឹង​សាច់​ស​ខ្ចី។ ឈុត​ដែល​តួឯក​ស្រី​រឿង ” Love of Nirvana” រូប​នេះ បង្ហាញ​រូប​សម្រស់​ដ៏​ស្អាត រក​កន្លែង​ទាស់​គ្មាន ពេល​គ្រង​ឈុតALmée។

Li landi ជា​តារា​ស្រី​កើត​ឆ្នាំ ១៩៩៩ ដែល​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ហើយ​ប៉ុន្មាន​រឿង​ចុងក្រោយ​នាង​ទទួល​បាន​តំណែង​ជា​តួឯក​ជាប់។ នា​រាត្រី ៦ ខែ​ធ្នូ​កន្លង​ទៅ landi ក៏​ឈ្នះ​ពាន​រង្វាន់ “Young Actor of the year” ពី​ iQIYI Scream Night 2025 ផង​ដែរ។ ឈុត​ដែល landi ស្លៀក​នា​រាត្រី​នោះ មាន​ឈ្មោះ​ថា “Rose of Memory” ស្ថិត​ក្នុង Collection Spirit Of The Forgotten។

គួរ​បញ្ជាក់​ផង​ដែរ​ថា ALmée Couture របស់កូន​ខ្មែរ ក៏​ទើប​តែ​ទៅ​បង្ហាញ​ម៉ូដ​​នៅ​លើ​ឆាក Sanya Bridal Fashion Week 2025 របស់ប្រទេសចិន កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ ២០២៥ ថ្មី​ៗ​នេះ​ដែរ។ សម្រាប់​តារា​ស្រី​ចិន មិនមែន​ទើប​តែ landi ឡើយ​ដែល​ស្លៀកឈុត ALmée Couture​ដោយ​កន្លង​ៗ​មក​មាន​ទាំងតារា​ចម្រៀង​ស្រីល្បីៗដូចជា Chen Li, Jane Zhang និង Angela Chang។

ក្រៅពី​តារា​ចិន​ហើយ​នោះ បេក្ខភាព Miss Universe 2025 ក៏​បាន​ជ្រើសរើស​រ៉ូប​របស់ ALmée Couture ស្លៀក​ក្នុង​វគ្គ​សំខាន់​ៗ​ទៀត​ផង ដោយ​បវរកញ្ញា​ចក្រវាល​វេណេហ្ស៊ុយអេឡា ២០២៥ កញ្ញា Stephany Abasali លំដាប់​រង​ទី២ Miss Universe 2025 ជ្រើសរើស​ឈុត​របស់​ប្រេន​កូន​ខ្មែរ​នេះ ក្រោយ​ចប់​កម្មវិធី “Coronation Party” Miss Universe 2025។ ចំណែក​ Miss Universe ស៊ែប៊ី ២០២៥ កញ្ញា Jelena Egorova បាន​ជ្រើសរើស​រ៉ូប​ប្រណីត​របស់​ ALmée Couture យក​ទៅ​បង្ហាញ​ឈុត​តំណាង​ជាតិ ​ ដោយជ្រើស​ឈុត Time Voyage ក្នុង Collection Spirit Of The Forgotten៕

រូបភាព៖ weibo



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *