ព្រះនាង ជេនណា បង្ហោះដើម្បីឲ្យអន្តរជាតិដឹងថា ថៃវាយប្រហារមកលើខ្មែរម្ដងទៀតហើយ

ក្រោយ​ពី​ក្រសួង​ការពារ​ជាតិ​ប្រកាស​ពីទាហាន​ថៃ បើក​ការ​បាញ់​ប្រហារ​មក​លើ​កង​កម្លាំង និង​ប្រជាជន​ស៊ីវិល​កម្ពុជា ទាំង​មហាជន ក៏​ដូចជា​សិល្បករ​ខ្មែរ​ផ្សេង​ៗ មិន​បាន​នៅ​ស្ងៀម​ឡើយ ដោយ​ម្នាក់​ៗ​បាន​ចេញ​មក អំពាវនាវ​ដើម្បី​ឲ្យ​សំឡេង​របស់​ខ្លួន​បាន​ឮ​ទៅ​ដល់​សហគមន៍​អន្តរជាតិ។

ព្រះនាង ជេនណា ដែល​ជា​សិល្បករ និង​សែ​រាជវង្ស​មួយ​អង្គ បាន​បង្ហោះ​សារ​នៅ​វេលា​ម៉ោង ១២៖ ៥៦ នាទី​ថ្ងៃត្រង់ ពី​ការ​ឈ្លានពាន​ដែល​ទាហាន​ថៃ បំពាន់​មក​លើ​ប្រជាជន​ខ្លួន។ ទ្រង់​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកថា “ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រន្ធត់​ចិត្ត​ឈឺ​ចាប់​ឥត​ឧបមា ដែល​បាន​ឃើញ​ពី​ការ​វាយ​ប្រហារ​ជា​ថ្មី​ម្ដង​ទៀត​មក​លើ​កម្ពុជា និង​ស្ថានភាព​ក្មេង​ៗ​រត់​ចាក​ចេញ​ពី​សាលា​រៀន​ទៅ​រក​គ្រួសារ ប្រជាជន​ជម្លៀស​ខ្លួន​ទៅ​រក​ទី​កន្លែង​សុវត្ថិភាព​ទាំង​អារម្មណ៍​តក់ស្លុត​ហេតុអ្វី​ពួកគេ​មិន​អាច​រស់នៅ​ស្កប់ស្កល់ ចាំ​បាច់​ដណ្ដើម​ឈ្លានពាន និង​បំផ្លាញ​ជីវិត​មនុស្ស​ដទៃ ដែល​ពួក​យើង​សុំ​ត្រឹម​តែ​មាន​ជីវិត​រស់​នៅ​ប៉ុណ្ណោះ“។

សែ​រាជវង្ស​ខ្មែរ​អង្គ​នេះ បាន​បន្ត​ទៀត​ថា “ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​សង្ឃឹម​ថា សហគមន៍​អន្តរជាតិ​នឹង​យកចិត្តទុកដាក់​លើ​ករណី​នេះ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា ដើម្បី​ចៀសវាង​ការ​ពលី​ពលរដ្ឋ និង​ទាហាន​បន្ថែម​ទៀត ហើយ​យុត្តិធម៌​ត្រូវតែ​មាន​សម្រាប់​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា ការ​វាយ​ប្រហារ​នេះ​នឹង​ឆាប់​បាន​ផុត​រលត់ ហើយ​នេះ​ជា​ករណី​ចុង​ក្រោយ នៅ​ក្នុង​ឆ្នាំ​ចាស់​នេះ​ទៅ​ចុះ ខ្ញុំ​សូម​ជូនពរ​ឲ្យ​ប្រជាជន​ខ្ញុំ​គ្រប់​រូប​បាន​សុខ ចំណែក​បងប្អូន​ដែល​កំពុង​ជម្លៀស​ខ្លួន មេត្តា​ថែ​រក្សា​ផ្លូវ​ចិត្ត និង​សុវត្ថិភាព​ផ្ទាល់ខ្លួន បង​ៗ​ពូ​ៗ​​កង​ទ័ព​កម្លាំង​ជួរ​មុខ​បាន​សុខ​សុវត្ថិភាព​គ្រប់​វេលា”៕​

រូបភាព៖ អ៊ីនធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *