Peachybay ជាឈ្មោះអាខោនហ្វេសបុកអ្នកផលិតមាតិកាកូនខ្មែរនៅអាល្លឺម៉ង់មួយរូបដែលកំពុងល្បី ថាមានមុខមាត់ស្រដៀងគ្នានឹងបវរកញ្ញាស្រអែមស្រស់ កុយ អេនណា MGC 2023។


ស្ថិតក្នុងវ័យ ២៨ឆ្នាំ Peachybay បានផលិតមាតិការកម្សាន្តប្លែកៗដោយបានបង្ហោះនៅលើអាខោន Facebook របស់អ្នកនាងផ្ទាល់ព្រមទាំង IG &Tik Tok។ ការបង្ហាញមុខជារឿយៗបានទាក់ទាញបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យងាកមកចាប់អារម្មណ៍ជាមួយសកម្មភាពរបស់អ្នកនាង។
ព្រមជាមួយគ្នានេះ ហ្វេនអ្នកគាំទ្រស្រីស្រស់សម្បុរស្រអែមរូបនេះបានលាន់មាត់ថាអ្នកនាងពិតជាមានមុខមាត់ស្រដៀងទៅនឹងបវរកញ្ញាកម្ពុជាមួយរូបដែលកំពុងមានឈ្មោះបោះសំឡេងមានហ្វេនគាំទ្រ និងកំពុងក្ដោបបានប្រជាប្រិយភាពលើការផ្សព្វផ្សាយផលិតផលក្នុងស្រុកមួយចំនួនផងដែរ។
ពិតណាស់ បវរកញ្ញារូបនោះត្រូវបានមហាជនជិតឆ្ងាយស្គាល់ថាជាលំដាប់រងទី១ MGC 2023 កុយ អេនណា។ បើតាមការមើលឃើញអ្នកទាំងពីរមិនត្រឹមមានមុខមាត់ស្រដៀងគ្នាប៉ុណ្ណោះទេ សូម្បីតែការនិយាយស្ដី និងអត្តចរិតក៏ប្រហាក់ប្រហែលគ្នាដែរ ហើយបើនិយាយពីការតុបតែងខ្លួនវិញគឺដូចគ្នាខ្លាំងត្រង់ចូលចិត្តស៊ិចស៊ី ពណ៌សម្បុរស្បែក និងរាងរៅហ្នឹងតែម្ដង។









យ៉ាងណាមិញ ចំពោះការលើកឡើងខាងលើសុទ្ធសឹងជាការយល់ឃើញរបស់មហាជននិងហ្វេនៗរបស់អ្នកពីរនោះទេ ដោយឡែកសម្រាប់បងប្អូនវិញតើយល់យ៉ាងណាចំពោះមតិមហាជនដែលគិតថា Peachybay និង កុយ អេនណា មានមុខមាត់ស្រដៀងគ្នា?
ប្រភពរូបភាព៖Peachybay&Koy Anna























Account
Security
Favourite Content