នាថ្ងៃប្រគំតន្ត្រី TreyVisai Legacy នៅខេត្តបាត់ដំបងកាលពីសប្ដាហ៍មុន មិនត្រឹមតែមានការចូលរួមសម្ដែងពីសំណាក់មិត្តរួមទ្រនំឡើយ វណ្ណដា បានអញ្ជើញភ្ញៀវពិសេសៗដូចជាអ្នកនាង ខាត់ សុឃីម និងតារារ៉េបជើងចាស់ក្នុងវិស័យហ៊ីបហប ឌីជេ ក្ដិប ថែមទៀតផង។

សម្រាប់ DJ ក្តិប ក្រោយបានឡើងសប្ដែងលើឆាករួមគ្នាជាមួយកំពូលតារារ៉េប ម៉ាន់ វណ្ណដា ក៏បានកោតសរសើរពីសមត្ថភាព និងការឲ្យតម្លៃខ្លួនលោកជារៀមច្បងផងដែរ។ ម្ចាស់បទ «បើកលុយ» បានសរសេររៀបរាប់លើបណ្ដាញសង្គមថា “Mann Vannda អរគុណណាស់អូនសម្លាញ់សម្រាប់ក្ដីស្រលាញ់រួមនិងការឲ្យតម្លៃ១នេះ។ បងពិតជារំភើប ហើយពិតជាមានអារម្មណ៍មោទនភាពចំពោះរាល់ស្នាដៃបទចម្រៀងរបស់ប្អូនដែលបានពាំនាំនូវឧបករណ៍ភ្លេងខ្មែរ វប្បធម៌ខ្មែរបង្អួតនៅលើឆាកអន្តរជាតិ (ដោយក្ដីគោរពពីបងពេញបេះដូង)»។
DJ ក្តិប ក៏បានជូនពរសិស្សប្អូនឲ្យទទួលបានសុខភាពល្អ សំណាងល្អ ក៏ដូចជា សម្រេចបានគ្រប់ភារកិច្ច ការងារ និងបំណងប្រាថ្នាទៀតផង។ នៅថ្ងៃប្រគំតន្ត្រីនោះ វណ្ណដា បានច្រៀងរួមគ្នាជាមួយ DJ ក្ដិប បទ «សុរា» ធ្វើឲ្យអ្នកគាំទ្ររំភើបនឹងទិដ្ឋភាពអស្ចារ្យដែលសិល្បករ ២ រូបដ៏ល្បីស្ថិតនៅលើឆាកតែមួយ ហើយបកស្រាយរួមគ្នាបែបនេះ។

ក្រោយឃើញ វណ្ណដា និង DJ ក្ដិប ច្រៀងរួមគ្នាយ៉ាងពីរោះបែបនោះនៅក្នុងការប្រគំតន្ត្រី TreyVisai Legacy នៅខេត្តបាត់ដំបង អ្នកគាំទ្រជាច្រើនចង់ឲ្យអ្នកទាំង ២ មានបទចម្រៀងរួមគ្នា។ ងាកទៅមើល វណ្ណដា ធ្វើចំពោះតារាស្រីពហុជំនាញ ខាត់ សុឃីម វិញក៏ជាការគោរព និងឲ្យតម្លៃរៀមច្បងដែរ ដោយអ្នកនាងបកស្រាយបទចម្រៀងចប់ ម្ចាស់បទ «baby mama» បានយកបាច់ផ្កាដ៏ធំ ទៅជូនផងដែរ៕


រូបភាព៖ Baramey,Kdep Eysan, ខាត់ សុឃីម
























Account
Security
Favourite Content