ប្រឡូកសិល្បៈច្រើនឆ្នាំ Hwasa ទម្លាយអារម្មណ៍ហត់នឿយក្នុងអាជីពជាតារាចម្រៀងខ្លាំង!

នៅក្នុងវីដេអូមួយដែលមានចំណងជើងថា “Hwasa Drinking Interview” ​ត្រូវបានបង្ហោះនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់ Kian84 ដែលជាវិចិត្រករ webtoon Hwasa បានបើកបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនក្នុងនាមជាតារាចម្រៀង និងផែនការអាពាហ៍ពិពាហ៍នាពេលអនាគត។

នៅក្នុងវីដេអូនោះផងដែរ Hwasa ត្រូវបានពិធីករកោតសរសើរអំពីការចេញផ្សាយសកម្មភាពទោលរបស់នាង ដោយលើកឡើងថានាងពិតជាធ្វើបានល្អមែនទែន។ ពិធីកររូបនោះបានបន្ដថាមានសិល្បករជាច្រើនចូលចិត្តចូលរួមក្នុងកម្មវិធីកម្សាន្ដបន្ទាប់ពីបញ្ចេញសកម្មភាពទោល ប៉ុន្តែផ្ទុយទៅវិញនាងបែរជាផ្ដល់អាទិភាពទៅលើតួនាទីជាអ្នកចម្រៀងច្រើនជាង។

ជាការឆ្លើយតប Hwasa បាននិយាយថាជាការពិតនាងមានអារម្មណ៍ថាការច្រៀងគឺជាអ្វីដែលនាងពូកែបំផុត ដូច្នេះហើយនាងបានផ្ដោតទៅលើរឿងតាំងពីក្មេងរហូតដល់ក្លាយជាអ្នកចម្រៀងក៏នាងនៅតែធ្វើបែបនេះ។ ម្ចាស់បទ “Maria” បានបន្ដថានាងតែងតែចង់ធ្វើឱ្យបានល្អជានិច្ច ហេតុនេះទើបនាងខំប្រឹងធ្វើការងារជាច្រើន និងជំរុញខ្លួនឯងគ្រប់ពេលវេលា។ ឥឡូវនេះនាងមានអារម្មណ៍ខ្លួនឯងពិតជាអស់កម្លាំង រហូតពេលខ្លះនាងមិនអាចធ្វើការក្នុងស្ថានភាពធម្មតាបាននោះទេ ដោយសារតែនាងមិនបានគេងគ្រប់គ្រាន់​។ នេះគឺជាលើកដំបូងដែលនាងបានបង្ហើប​ពីអារម្មណ៍ដែលបានលាក់បាំងអស់ពេលជាយូរ។

ទន្ទឹមនឹងនោះ នាងក៏បានសារភាពដែរថានោះគឺជាមូលហេតុដែលនាងបានលះបង់គ្រប់យ៉ាងចំពោះការងារនេះ ដូច្នេះនៅពេលនាងចាកចេញ នាងនឹងមិនមានការស្ដាយក្រោយអ្វីឡើយ។ Hwasa បានបន្ថែមនាងពិតជាសង្ឃឹមថាខ្លួននឹងមានពេលវេលាមួយដែលមានសេរីភាពហើយមិនជាប់ជំពាក់ជាមួយអ្វីទាំងអស់។

បែរមកនិយាយដល់គម្រោងធំក្នុងឆាកជីវិតវិញ តារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះក៏បានឱ្យដឹងថានាងមិនដឹងនោះទេថានាងត្រូវរៀបការពេលណា។ ប៉ុន្តែប្រសិនបើនាងអាចជួបមនុស្សដែលត្រូវចិត្ត នាងនឹងពិចារណាទៅលើរឿងនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រោយទទួលបានភាពជោគជ័យជាលើកដំបូងជាមួយបទ “I Love My Body” ក្នុងនាមជាតារាចម្រៀងទោលក្នុងក្រុមហ៊ុន P Nation ហើយបទចម្រៀងបន្ទាប់របស់នាង “Chili” ក៏ទទួលបានគាំទ្រយ៉ាងសន្ធឹកផងដែរទាំងក្នុង និងក្រៅប្រទេស។ ថ្មីៗនេះយោងតាមសារព័ត៌មានកូរ៉េជាច្រើន Hwasa ក៏គ្រោងនឹងវិញត្រលប់មកវិញជាមួយនឹងអ្វីថ្មីប្លែកជូនអ្នកគាំទ្រនៅថ្ងៃទី១៩ ខែកញ្ញាឆាប់ៗនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *