សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun បានរៀបការជាមួយគ្នានៅខែ ធ្នូ ឆ្នាំ ២០២៣ ខណៈមហាជន និងអ្នកគាំទ្រជាច្រើនសុទ្ធតែចូលរួមអបអរសាទរដល់អ្នកទាំងពីរថែមទាំងជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់សក់ស្កូវ។

ថ្មីៗ នេះ Jiyeon និងស្វាមី ទម្លាយពីដើមហេតុធ្វើឲ្យអ្នកទាំងពីរស្គាល់គ្នា និងសេពគប់គ្នា រហូតដល់បានដឹកដៃគ្នាចូលរោងមង្គល។ លោក Hwang Jae-Gyun បានលើកឡើងថា៖ លោក និង Jiyeon ស្គាល់គ្នាតាមរយៈមិត្ដភ័ក្ដិរបស់ខ្លួន។
លោកបានបន្ដថា៖ កំឡុងពេលដែលលោក និង Jiyeon ជួបគ្នាគឺពេលដែលកំពុងមានកូវីដ ១៩ ខ្លាំង ហើយមិត្ដភ័ក្ដិរបស់លោកម្នាក់បានហៅលោកទៅផ្ទះដោយសារកំពុងមានវិបត្ដិខូចចិត្តចង់មានអ្នកកំដរ។ ចៃដន្យមិត្ដភ័ក្ដិរបស់លោកប្រាប់ថាខ្លួនកំពុងនៅជាមួយមិត្ដម្នាក់ទៀត ហើយម្នាក់នោះគឺ Jiyeon។


លោកបន្ដថា៖ កាលនោះកូវីដពិតរីករាលដាលខ្លាំង លោកពិតជាមិនចង់ទៅឡើយដោយសារត្រូវជួបមនុស្សមិនស្គាល់មុខម្នាក់ទៀត។ លោកក៏បានសួរទៅកាន់មិត្ដរបស់លោក តើមិត្ដម្នាក់ទៀតមានចាក់វ៉ាក់សាំងការពាររួចរាល់ហើយ ឬនៅ? ជាសំណាងល្អ មិត្ដម្នាក់នោះបានចាក់រួចរាល់ទើបលោកសម្រេចទៅជួបគ្នា។
ដំបូងពេលជួបគ្នា លោកគិតថា ខ្លួន និង Jiyeon ប្រហែលជាគ្មានឱកាសជួបគ្នាទៀតឡើយដោយសារមិនស្និទ្ធស្នាលផង ណាមួយជាមនុស្សស្គាល់តាមគ្នាប្រហែលជាគ្មានទំនាក់ទំនងអ្វីលើសពីហ្នឹងទៀតឡើយ។


សម្រាប់ Jiyeon វិញបានលើកឡើងថា៖ នៅថ្ងៃនោះ នាងបានទុកលេខទូរស័ព្ទដើម្បីទាក់ទងឲ្យទៅស្វាមីរបស់នាងលោក Hwang Jae-Gyun។ ប៉ុន្ដែមូលហេតុដែលនាងជ្រើសទុកលេខទូរសព្ទដោយសារតែវាជាការគួរសម។ នៅថ្ងៃនោះនាងមានរឿងបន្ទាន់ត្រូវទៅមុន។ ដោយគិតថាមិនសមបើសិនទៅដោយមិននិយាយស្ដីអ្វី ដូច្នេះនាងក៏សម្រេចទុកលេខ និងបន្ដថា សង្ឃឹមថាអ្នកទាំងពីរអាចជួបគ្នានៅពេលក្រោយទៀត។
នេះហើយជាចំណុចចាប់ផ្ដើមរបស់នាង និងស្វាមី ព្រមទាំងសេពគប់គ្នារហូតបានដឹកដៃគ្នាចូលរោងមង្គលសាងអនាគតរួមគ្នា ៕


























































Account
Security
Favourite Content