ដើម្បីមុខមាត់ជាតិ! នេះជារបៀប Vote ដើម្បីឱ្យ Miss Grand កម្ពុជាចូលតំណែង Top 10

នៅមិនប៉ុន្មានថ្ងៃទៀតនោះទេ ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Grand International 2022 នឹងត្រូវមកដល់ ជាក់ស្តែង នៅល្ងាចថ្ងៃនេះ គឺជាការប្រកួតឈុតតំណាងជាតិ (National Costume) ជាវគ្គដ៏សំខាន់មួយនៃការប្រកួតទាំងមូល។

មិនខុសពីបណ្តាឆ្នាំមុនៗ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រកាន់តែខិតជិតមកដល់ ស្ថាប័ន Miss Grand International បានបើកឱ្យមានការបោះឆ្នោត (Vote) ដល់បេក្ខភាពប្រកួត ដើម្បីដណ្តើមពាន Miss Popular Award ដើម្បីមានសិទ្ធឡើងទៅដល់វគ្គ Top 10 ដោយស្វ័យប្រវត្តិ។ ដោយឡែក សម្រាប់ការប្រកួតឆ្នាំ ២០២២ នេះ ស្ថាប័ន Miss Grand International បានបើកឱ្យ Vote ហើយ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែតុលា ខាងមុខនេះ ពោលគឺរយៈពេល១សប្តាហ៍។ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បេក្ខភាពតំណាងកម្ពុជាក្នុងការប្រកួតអន្តរជាតិនេះ ក៏បានកំពុងទទូចសុំឱ្យប្រជាជនកម្ពុជាចូលរួមបោះឆ្នោតគាំទ្រនាងដូចគ្នាដែរ ដើម្បីឱ្យរូបនាងមានឱកាសបានចូលដល់វគ្គ Top 10 ដោយស្វ័យប្រវត្តិ។ 

តោះយើងទៅមើលរបៀប Vote ងាយៗខាងក្រោមនេះ ដើម្បីឱ្យ Miss Grand Cambodia 2022 ចូលដល់តំណែង Top 10 ដោយស្វ័យប្រវត្តិ៖

ទី១៖ ជំហានដំបូងបំផុតលោកអ្នកត្រូវចុចចូលទៅតំណរភ្ជាប់ (Link) មួយនេះ ដើម្បីបានចូលទៅដល់ផ្ទាំងរូបភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 

https://missgrandinternational.com/miss/pich-votey-saravody/?fbclid=IwAR06DSdezZV5GKaqCINkEP7e3uo9C4q-WiHdUjCErsuczdlyI_OC7huVTyQ

ទី២៖ សូមចុចលើពាក្យ «Vote» ។ ពេលចុចហើយ វានឹងលោតផ្ទាំងមួយទាមទារឱ្យលោកអ្នក «LOGIN/REGISTER» លោកអ្នកអាចជ្រើសរើស LOGIN តាមរយៈ Facebook  ឬ E-mail តាមតម្រូវការរបស់លោកអ្នក

ទី៣៖ បន្ទាប់ពី LOGIN ហើយ លោកអ្នកនឹងឃើញឈ្មោះរបស់ខ្លួនឯងនៅផ្នែកខាងលើនៃអេក្រង់ ហើយលោកអ្នកត្រូវជ្រើសរើសពាក្យ «Cambodia» នៅប្រអប់ពាក្យថា «Country» រួចសូមចុចពាក្យ ថា «UPDATE»

ទី៤៖​ បន្ទាប់ពីចុចពាក្យ UPDATE លោកអ្នកនឹងបានឃើញពាក្យថា «BUY CREDIT» រួចលោកអ្នកអាចជ្រើសរើស CREDIT តាមតម្រូវការលោកអ្នក ដោយ «1 CREDIT មានតម្លៃស្មើរ 1 ដុល្លារអាមេរិក»។ ពេលជ្រើសរើស CREDIT រួចហើយ សុំអូសចុះមកក្រោម រួចជ្រើសរើសពាក្យថា «PLACE ORDER»

ទី៥៖ ពេលចុចពាក្យ PLACE ORDER ហើយ លោកអ្នកនឹងបានឃើញផ្ទាំងរូបភាពមួយសន្លឹក ដើម្បីបំពេញព័ត៌មានកុងធនាគាររបស់លោកអ្នក។ ពេលបំពេញរួចរាល់ សូមចុចលើពាក្យថា «Pay»  បន្ទាប់​មកលោកអ្នកត្រូវចុចចូលទៅ App ធនាគារអ្នក ដើម្បី «Confirm» ថាអ្នកបានយល់ព្រម Pay ទឹកប្រាក់នោះ

ទី៦៖ បន្ទាប់ពីចុច Confirmed រួចរាល់ សុំត្រឡប់មករកកន្លែង «Vote» វិញ លោកអ្នកនិងបានឃើញពាក្យថា «1 credit(s) has been added to your account» រួចសុំចុច​ ពាក្យ «CLOSE»

ទី៧៖ បន្ទាប់ពីចុច CLOSE ហើយ សុំស្វែងរកពាក្យថា «CONTESTANTS» នៅបរិវេណស្តាំដៃនៃទូរស័ព្ទរបស់លោកអ្នក រួចស្វែងរក MISS GRAND CAMBODIA PICH VOTEY SARAVODY ហើយចុចលើពាក្យថា «VOTE»។ 

ពេលឃើញពាក្យនេះ លោកអ្នកអាចចុច (-) ឬ​ (+) ចំនួន CREDIT ដែលលោកអ្នកបានទិញ។ រួចរាល់ ចុចពាក្យថា «VOTE» ក្រោយបំផុត នោះអ្នកនឹងបានឃើញពាក្យថា «VOTE SUCCESS» នេះបានន័យថា ការ Vote ទៅកាន់ Miss Grand Cambodia 2022 ទទួលបានជោគជ័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ