ដឹងអត់ Rihanna ទទួល​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​សម្រាប់ការសម្ដែងនៅ Super Bowl ខណៈ​អ្នក​មើល​មួយ​ពិភពលោក?

ទំហំផលិតកម្មជុំវិញកម្មវិធី Super Bowl halftime អាចនឹងចំណាយប្រាក់រហូតដល់ ១០ លានដុល្លារ ហើយនេះជាឆាកដ៏ធំបំផុតប្រចាំឆ្នាំដែលសិល្បករគ្រប់រូបប្រាថ្នាចង់ឡើងសម្ដែង។ ទោះ​យ៉ាងណា Rihanna បាន​បញ្ជាក់ថានាង​មិន​បាន​ថ្លៃ​ឈ្នួល​ពី​ការ​សម្ដែង​នេះ​ទេ។

ស្ដាប់ទៅគួរ​ឱ្យ​ឆ្ងល់បន្តិច ដោយសារការសម្តែងនៅ Super Bowl គឺ​ស្ទើរ​តែដូច​ការ​ប្រគំ​តន្ត្រីទេសចរណ៍​ដ៏ធំ​មួយ​ទៅ​ហើយ ប៉ុន្តែជាការពិត​ អ្នក​សម្ដែង​នៅ​កម្មវិធីនេះគ្មានអ្នកណាទទួល​បាន​ប្រាក់ឈ្នួល​ពី​សហព័ន្ធបាល់ឱបអាមេរិក​នោះ​ឡើយ។

មិនទទួលបានប្រាក់ឈ្នួល តើអ្នក​ឡើងសម្ដែង​កម្មវិធី​នេះអាចបាន​អ្វី​ទៅវិញ?

ទោះបីមិនបានប្រាក់ឈ្នួលក៏ដោយ ប៉ុន្តែអ្នក​សម្ដែងនៅតែអាចទទួលបានផលចំណេញមហាសាលពីការច្រៀងក្នុងកម្មវិធីនេះ ដែល​ក្នុង​នោះ​រួម​មាន​ការកើនឡើងនៃការលក់អាល់ប៊ុម​ចម្រៀង និងចំនួន Stream បទ​ចម្រៀងលើអ៊ិនធឺណិត។

ជាក់ស្ដែង​កម្មវិធីកាលពីឆ្នាំមុនមានអ្នកសម្ដែង ៥នាក់គឺ Mary J. Blige, Snoop Dogg, Dr. Dre, Kendrick Lamar និង Eminem ។ បន្ទាប់ពីការសម្តែងរបស់ពួកគេត្រូវបានទស្សនាផ្ទាល់ដោយទស្សនិកជនប្រមាណ ១០៣ លាននាក់ ការ​លក់​អាល់ប៊ុម​របស់​ពួក​គេ​សុទ្ធតែកើន​ឡើង​ខ្លាំង។

តួលេខ​នេះ​នឹង​កាន់តែ​ខ្ពស់ បើ​សិន​ការសម្ដែង​នោះ​មាន​តែ​សិល្បករ​ម្នាក់ៗ។

យោងតាម Billboard ការលក់អាល់ប៊ុមរបស់ The Weeknd បានកើនឡើង 385% បន្ទាប់ពីការសម្តែងឆ្នាំ ២០២១។ នៅពេលដែល Shakira និង Jennifer Lopez សម្តែងនៅឆ្នាំ ២០២២ ការចូលស្ដាប់​បទ​ចម្រៀង​របស់ពួក​គេមានការកើនឡើង 267% និង 187% ក្នុងសប្តាហ៍បន្ទាប់។ ចំណែក Lady Gaga បានមើលឃើញការកើនឡើង 1000% នៃការលក់បទចម្រៀង និងអាល់ប៊ុម បន្ទាប់ពីនាងបានឡើងឆាកនេះកាលពីឆ្នាំ២០១៧។

ដោយឡែកសម្រាប់ Rihanna បើទោះជា​មិនបានចេញអាល់ប៊ុមថ្មីតាំងពីឆ្នាំ ២០១៦ ប៉ុន្តែ​នាង​ក៏​អាច​ទទួល​បានផលចំណេញសម្រាប់មុខជំនួញ​ដែរ។ ការ​បង្ហាញ​ខ្លួន​របស់ Rihanna នៅ Super Bowl បានជំរុញ​ការលក់ផលិតផល​ម៉ាក Fenty របស់នាង​យ៉ាងខ្លាំង ខណៈ​មុន​ថ្ងៃ​សម្ដែង​ ក្រុមហ៊ុន​នាង​បាន​ចេញ​ផលិតផលពិសេស​សម្រាប់កម្មវិធី Super Bowl តែម្ដង។

តើការសម្ដែង​កំឡុងពាក់កណ្ដាលការប្រកួត Super Bowl ត្រូវចំណាយសរុបប៉ុន្មាន?

ទោះបីជាមិនចាយប្រាក់​លើ​សិល្បករ​ក៏ដោយ ប៉ុន្តែ​សហព័ន្ធបាល់ឱបអាមេរិកនៅតែ​ត្រូវ​ចំណាយ​ច្រើនលើកម្មវិធីនេះ។ ការ​សម្ដែងដែលជាធម្មតាមានរយៈពេលប្រហែល ១៥ នាទី អាច​ចាត់ទុកថាជាការសម្តែងដែលមានតម្លៃថ្លៃបំផុតសម្រាប់កម្មវិធីចាក់ផ្សាយតាមទូរទស្សន៍។ រាល់ភ្លើង កាំជ្រួច ឬ Special Effect មួយៗអាចមានតម្លៃរាប់ពាន់ដុល្លារ ហើយ​ចំណាយ​សរុប​ជារួម​អាច​ឡើងដល់​ខ្ទង់លាន​ដុល្លារ។

ជាក់ស្ដែង​ការ​សម្ដែង​កាល​ពី​ឆ្នាំ​២០២០ របស់ Jennifer Lopez និង Shakira ត្រូវ​ចំណាយ​ប្រាក់​សរុប ១៣លាន​ដុល្លារ ខណៈ​ការ​សម្ដែង​កាល​ពី​ឆ្នាំ​២០១៧ ដោយ Lady Gaga ត្រូវ​ចំណាយ​អស់ជាង ១០លាន​ដុល្លារ បើ​ផ្អែក​តាម​ការ​គណនារបស់ Yahoo Finance។

ការសម្ដែង​ក្នុង​ឆ្នាំ​២០២១ ដោយ The Weeknd ត្រូវ​បាន​ទស្សនាវដ្ដី Forbes រាយការណ៍​ថា​បាន​ចំណាយ​ប្រាក់​ប្រមាណ ២០លាន​ដុល្លារ ដោយ​ក្នុង​នោះ The Weeknd បាន​ចេញ​លុយ​ខ្លួន​ឯងរហូត​ដល់ ៧លាន​ដុល្លារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក