កើតឡើងព្រោះអ្នកគាំទ្រ ជោគជ័យព្រោះគុណភាព មកស្គាល់ Fandom Marketing ពីអាជីវកម្មរបស់តារាល្បីៗ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តារាល្បីៗ មិនថានៅក្នុង ឬក្រៅស្រុកនោះទេ បានចាប់ផ្ដើមប្រែខ្លួនពីសិល្បករ មកជាអ្នកជំនួញក្នុងវិស័យផ្សេងៗ​ រាប់ចាប់ពីម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងសម្អាង។ ដ្បិតបង្កើតឡើងក្នុងនាមជាយីហោថ្មីក្ដី ក៏ប៉ុន្តែយីហោទាំងនោះបែរជាទទួលបានការគាំទ្រខ្លាំងចាប់តាំងពីថ្ងៃដំបូង ទាំងនេះក៏ព្រោះតែយុទ្ធសាស្ត្រទីផ្សារមួយ ដែលហៅថា Fandom Marketing។

Fandom ឬក្រុមអ្នកគាំទ្រ គឺពិតជាមានឥទ្ធិពលទៅលើអាជីពការងាររបស់សិល្បករម្នាក់ៗ ព្រោះមនុស្សមួយក្រុមនេះ បានដើរតួនាទីយ៉ាងសំខាន់ទៅលើការគាំទ្រទាំងផ្លូវចិត្ត និងការងារផ្សេងៗរបស់សិល្បករដែលខ្លួនចូលចិត្ត មិនត្រឹមតែការងារដែលពួកគេអាចស្វែងរកទស្សនាបានដោយឥតគិតថ្លៃប៉ុណ្ណោះទេ តែសូម្បីតែការងារដែលត្រូវការការចំណាយប្រាក់ ដូចជាសំបុត្រចូលរួមកម្មវិធីប្រគំតន្រ្តី ឬជំនួបជាមួយនឹងអ្នកគាំទ្រជាដើម។

លើសពីរូបភាពនៃភាពជោគជ័យក្នុងវិស័យសិល្បៈ នេះគឺជាឱកាសមួយដ៏សំខាន់ដែលសិល្បករនីមួយៗអាចប្រើប្រាស់កម្លាំងនៃអ្នកគាំទ្រទៅលើអាជីវកម្មរបស់ខ្លួនផងដែរ។

ដោយមានការគាំទ្រ និងក្ដីស្រឡាញ់ស្រាប់ Fandom Marketing បានក្លាយជាយុទ្ធសាស្រ្តទីផ្សារដ៏ខ្លាំងបំផុតមួយនៅក្នុងយុគសម័យនេះ។ ជាពិសេស អាជីវកម្មរបស់តារាល្បីៗតែងតែទទួលបានប្រជាប្រិយភាពខ្លាំងចាប់តាំងពីបើកដំណើរការដំបូង ក៏ព្រោះតែក្រុមអ្នកគាំទ្រទាំងនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រ និងផ្សព្វផ្សាយបន្តរហូតធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោទាំងនោះរីករាលដាលទៅកាន់អតិថិជនកាន់តែទូលាយជាងមុន ចាត់ទុកជាផលល្អសម្រាប់វិស័យជំនួញ។

ភាពល្បីល្បាញរបស់តារា និងក្រុមអ្នកគាំទ្រ មិនអាចជាជំហរគោលដែលធ្វើឱ្យម៉ាកយីហោទាំងនេះអាចឈរជើងបានយូរនោះទេ បើសិនជាអាជីវកម្មទាំងនោះមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទូទៅ រាប់ចាប់តាំងពីគុណភាព ភាពទាក់ទាញរបស់ផលិតផល និងបទពិសោធន៍ជារួមរបស់អតិថិជន។

ចំណុចពិសេស ដែលធ្វើឱ្យយីហោមួយចំនួននៅតែអាចមានឈ្មោះមកដល់ពេលបច្ចុប្បន្ននេះ គឺការបណ្ដាក់ទុនលើការអភិវឌ្ឍរូបមានថ្មីៗ គុណភាពការផលិត និងភាពពិសេសខុសគេរបស់ផលិតផល ដែលជាកត្តាសំខាន់ អាចផ្សព្វផ្សាយកេរ្តិ៍ឈ្មោះទៅកាន់ក្រុមអតិថិជនដែលមិនមែនជាអ្នកគាំទ្រ បង្កើតបានជាគ្រឹះដ៏រឹងមាំរបស់យីហោទាំងនោះ។

ខណៈតារាលើទឹកដីហូលីវូដ ដូចជា​ Ryan Reynold, Kim Kardashian, Selena Gomez, Kylie Jenner, The Rock និង Ariana Grande បានប្រែខ្លួនមកជាអ្នកជំនួញក្ដី យីហោគ្រឿងសម្អាង Fenty Beauty របស់ Rihanna ទទួលបានភាពជោគជ័យគួរឱ្យចាប់អារម្មណ៍។

យោងតាមសារព័ត៌មាន Forbes ស្ថាបនិកស្រីរូបនេះ បានបង្កើតយីហោ Fenty Beauty ឡើងនៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ ដោយអាចរកចំណូលបានជាង ១០០លានដុល្លារដំបូង ក្នុងពេលត្រឹមតែ ៤០ថ្ងៃ និងឈានដល់ ៥៥០លានដុល្លារអាមេរិក ក្នុងឆ្នាំដំបូង។

Fenty Beauty បានយល់ច្បាស់ពីទីផ្សារ​ ដោយបានបញ្ចេញនូវម្ស៉ៅទ្រនាប់ដល់ទៅជាង ៤០ពណ៌ សមស្របតាមបេសកម្មរបស់ម៉ាកយីហោដែលចង់រួមបញ្ចូលស្រ្តីគ្រប់រូប និងទទួលស្គាល់នូវភាពច្រមុះបែប។ ដ្បិតជាយីហោថ្មីក៏ពិតមែន តែ Rihanna បានសម្ពោធយីហោរបស់ខ្លួននៅក្នុង ១៧ប្រទេសផ្សេងគ្នា ដែលបង្ហាញថា បេសកម្មនេះនាងមិនមែននិយាយតែមាត់ទេ តែម្ស៉ៅទ្រនាប់ដល់ទៅជាង ៤០ពណ៌នេះ គឺជាការបង្ហាញឱ្យអតិថិជនឃើញនឹងភ្នែកតែម្ដង។

ភាពជោគជ័យលើកដំបូង អាចនឹងមិនមែនជារឿងពិបាកនោះទេ ព្រោះ Rihanna គឺជាតារាចម្រៀងស្រីដែលពិភពលោកស្គាល់ស្រាប់ ដូច្នេះ នាងមានក្រុមអ្នកគាំទ្រដែលចាំជួយទិញផលិតផលរួចបាត់ទៅហើយ។ ក៏ប៉ុន្តែអ្វីដែលពិបាកនោះ គឺការដែលធ្វើឱ្យអ្នកគាំទ្រ និងអតិថិជនជារួម ត្រឡប់មកទិញផលិតផលរបស់ខ្លួនម្ដងហើយម្ដងទៀត។

ត្រឡប់ទៅកាលពីឆ្នាំ ២០១៤ វិញ មុនពេលដែលតារាល្បីៗចាប់អារម្មណ៍ធ្វើអាជីវកម្ម Rihanna បានចាប់ផ្ដើមចុះបញ្ចីពាណិជ្ជកម្មយីហោ Fenty Beauty ចាប់តាំងពីពេលនោះមក និងបានចំណាយពេល មិនតិចជាង ២ឆ្នាំដើម្បីបង្កើតរូបមន្តម្ស៉ៅទ្រនាប់ដែលមានគុណភាពមុននឹងដាក់លក់។ នេះបញ្ជាក់ថា អ្នកម្ដាយកូន ៣រូប មិនបានបង្កើតយីហោគ្រឿងសម្អាងដោយពឹងទៅលើកេរ្តិ័ឈ្មោះរបស់ខ្លួននោះទេ តែគឺបង្កើតឡើងពឹងផ្អែកទៅលើគុណភាពពិតប្រាកដ។

ជាលទ្ធផល នៅក្នុងឆ្នាំ ២០២៤ Fenty Beauty អាចរកចំណូលបានដល់ទៅ ៦០២.៤លានដុល្លារអាមេរិក នាំឱ្យយីហោទាំងមូលមានតម្លៃដល់ទៅ ២.៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម Brand Vision Insight។

សរុបរួម ដ្បិតបុគ្គលល្បីៗមានឥទ្ធិពលអាចធ្វើឱ្យអាជីវកម្មរបស់ខ្លួនទទួលបានការគាំទ្រខ្លាំងនៅពេលបើកដំបូងក្រោមយុទ្ធសាស្ត្រទីផ្សារ Fandom Marketing ក្ដី តែភាពគង់វង្ស និងរីកចម្រើនរបស់យីហោទាំងនោះ គឺអាស្រ័យទៅលើគុណភាពពិត ដែលយីហោអាចផ្ដល់ទៅឱ្យអតិថិជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ



Leave a Reply

Your email address will not be published.Required fields are marked *