បណ្តាញទូរទស្សន៍ SBS កូរ៉េចាប់អារម្មណ៍បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍

កាលពី​ថ្ងៃ​៤ ខែ​មិថុនា ឆ្នាំ ២០២៥ កន្លង​ទៅ ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​ចូលរួម​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​លើក​ទី​៤០ នៅ​ទីក្រុង​សេអ៊ូល ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ និង​ពិភាក្សា​ការងារ​​មួយ​លោក Kim Yong Jae និង​ក្រុម​ការងារ​ពី​បណ្ដាញ​ទូរទស្សន៍ SBS កូរ៉េ​ខាង​ត្បូង។

ពិភាក្សា​នេះ​គឺ​ដើម្បី​ពិភាក្សា និង​ស្នើ​សុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ព្រម​ទាំង​ការ​គាំទ្រ​របស់​រដ្ឋមន្ត្រី ពី​គម្រោង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ទេសចរណ៍​លើ​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន​នៅ​រាជធានី​ភ្នំពេញ ព្រម​ទាំង​នៅ​ខេត្ត​សៀមរាប ហើយ​និង​ការ​រៀបចំ​ដំណើរ​របស់​ក្រុម Influencers ដ៏​ល្បី​ប្រចាំ​ទូរទស្សន៍​មក​ទស្សនា​ស្វែង​យល់​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា ជាពិសេស​ទេសភាព​ដ៏​ល្អ​ប្លែក​មួយ​បែប​ទៀត​របស់​កម្ពុជា​នៅ​ក្នុង​រដូវ​កាល​បៃតង (Green Season)។

គួរ​បញ្ជាក់​ថាឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង បាន​ទៅ​ដល់​ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ​ និងដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។


គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​អំឡុង​ខែ​មេសា ឆ្នាំ ២០២៥ កន្លង​ទៅ តំណាង​ទូរទស្សន៍ SBS គឺលោកKim Yong Jae បាន​ចូល​ជួប​សំដែង​​ការ​គួរសម និង​ពិភាក្សា​ការងារ​​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ម្ដង​រួច​មក​ហើយ៕

រូបភាព៖ Huot Hak



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *