ខុសបច្ចេកទេសដួលលើឆាកតន្ដ្រី តារាស្រីល្បី​  G.E.M ងើបឡើងមកច្រៀងវិញយ៉ាងជឿជាក់

តារាចម្រៀងស្រីហុងកុងល្បី G.E.M បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងក្រោយរូបនាងខុសបច្ចេកទេសរអិលដួលលើឆាកតន្ដ្រីពេលកំពុងច្រៀងក្នុងកម្មវិធីតន្ដ្រីទេសចរណ៍របស់នាងនៅឯ GuangZhou កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣។

នាពេលនោះ រូបនាងបានស្លៀករ៉ូបពណ៌សវែងដែលមើលទៅដូចជាឈុតរ៉ូបកូនក្រមុំ រ៉ូបនេះមើលទៅធំ និងវែងជាហេតុធ្វើឲ្យតារាស្រី G.E.M ពិបាកក្នុងការដើរព្រមទាំងទប់លំនឹងរបស់ខ្លួន។ មួយវិញទៀត នាងបានឈរនៅឯទីខ្ពស់លើឆាកតន្ដ្រី។ បើតាមសម្ដីរបស់អ្នកគាំទ្រដែលមានវត្ដមាននៅទីនោះ រូបនាងបានដួលផ្ងាក្រោយមួយទំហឹង ដែលធ្វើឲ្យគ្រប់គ្នាស្រែក និងមានការព្រួយបារម្ភជាខ្លាំងចំពោះតារាស្រី G.E.M។ ជាសំណាងល្អ រូបនាងមិនមានរបួសធ្ងន់ធ្ងរ និងអាចបន្ដច្រៀងយ៉ាងជឿជាក់រហូតដល់ចប់កម្មវិធី។

ការដួលលើឆាកតន្ដ្រីរបស់តារាស្រីវ័យ ៣២ ឆ្នាំរូបនេះក៏បានក្លាយជាប្រធានបទត្រូវគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម Weibo និងការលើកឡើងពីភាពរឹងមាំ អត់ធ្មត់របស់នាងលើឆាកតន្ដ្រី។ នាងត្រូវបានគេសរសើរមិនដាច់ពីមាត់ដោយអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អកំឡុងពេលកើតហេតុភ្លាម មិនភ័យ មិនតក់ស្លុត។

មែនទែនទៅ បន្ទាប់ពីបញ្ចប់ការប្រគំតន្ដ្រីទៅដោយជោគជ័យ ចុងក្រោយតារាស្រី G.E.M បាននិយាយដើម្បីកុំឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ និងលើកឡើងថា៖ មនុស្សជាង ៣ ម៉ឺននាក់កំពុងទស្សនាការប្រគំតន្ដ្រីរបស់នាង ឲ្យតែមានពន្លឺ និងការគាំទ្រ បើទោះជាដួល ក៏រូបនាងអាចងើបឈរមកវិញបានដែរ។ ការតស៊ូងើបមកវិញទើបជារឿងសំខាន់ ដូច្នេះកុំមានការព្រួយបារម្ភ។

គួរបញ្ជាក់  G.E.M ជាតារាស្រីហុងកុងដ៏ល្បីម្នាក់ នាងចាប់ផ្ដើមចេញប្រឡូកក្នុងវិស័យសិល្បៈដំបូងក្នុងឆ្នាំ ២០០៨។ នាងចាប់ផ្ដើមមានឈ្មោះល្បីល្បាញខ្លាំងក្នុងប្រទេសចិន នាឆ្នាំ ២០១៤ ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី I Am a Singer 2៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម