អ្នកផលិតមាតិកាក្នុងស្រុក ហេង វិសាល និងក្រុមគ្រួសារមូលមតិគ្នាជួយឧបត្ថម្ភដល់ទាហានខ្មែរ ២ រូបដែលទាហានថៃទើបបញ្ជូនត្រឡប់មកវិញក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន ១០០ ដុល្លារជារៀងរាល់ខែ ពេញ១ជីវិត។


នាថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ១១ ព្រឹកមិញនេះទាហានខ្មែរ ២ រូបក្នុងចំណោមទាហាន ១៨ នាក់ដែលកងទ័ពសៀមបានចាប់យកទៅបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញហើយ។ ជាអកុសលពួកគាត់ទាំង ២ ម្នាក់រងរបួសបាក់ដៃ ឯម្នាក់ទៀតវង្វេងស្មារតី។
ក្រោយទទួលបានព័ត៌មាននេះភ្លាមអ្នកផលិតមាតិកាក្នុងស្រុកលោក ហេង វិសាល បានសម្រេចផ្ដល់ជូនថវិកាផ្ទាល់ខ្លួនជូនទាហានទាំង ២ រូប ដោយម្នាក់ទទួលបាន ១០០ ដុល្លា ជារៀងរាល់ខែ ពេញ១ជីវិត។ គួរឱ្យដឹងដែរថា ទាហានកម្ពុជា២រូបមានឈ្មោះ៖ អនុសេនីយ៍ត្រ អាង អឿង អាយុ៣៧ឆ្នាំ និងឈ្មោះ ពលបាលឯក ម៉ម វុទ្ធី អាយុ ៥៣ ឆ្នាំ។
គួរបញ្ជាក់ថា កាលថ្ងៃទី ២៩ ខែ កក្កដា ២០២៥ ទាហានកម្ពុជាចំនួន ១៨ នាក់ត្រូវបានកងទ័ពថៃប្រើល្បិចកលដ៏ថោកទាបវាយឆ្មក់និងបានចាប់យកទៅទឹកដីថៃក្រោយការអនុវត្តបទឈប់បាញ់៕






រូបភាព ៖ Heng Visal & វ៉ាន់ សារាយ Vann Saray























Account
Security
Favourite Content