តួឯកប្រុសរឿង «ប្រពន្ធសម្អប់» លោក ហេង សក្ដា័ បានបញ្ចប់ងារជាសង្សារ ជាមួយគូស្នេហ៍ដែលជាអ្នកផលិតមាតិកាក្នុងស្រុក ដោយមានចាស់ទុំទាំងសងខាងដឹងឮ ក្នុងពិធីចូលចែចូវកាលពីថ្ងៃ ២៥ ខែមករា ឆ្នាំ ២០២៦ ម្សិលមិញនេះ។

«ប៉ិន ង គេពេកឡើងគេចាប់ភ្ជាប់ពាក្យ» នេះជាការលើកឡើងរបស់គូស្នេហ៍តារាសម្ដែង ហេង សក្ដា័ ភ្ជាប់មកជាមួយរូបភាពភ្ជាប់ពាក្យរបស់អ្នកទាំងពីរលើបណ្ដាញសង្គម។ ពិធីភ្ជាប់ពាក្យរបស់តារាប្រុសដែលច្បាមបានប្រជាប្រិយភាពតាមរយៈការសម្ដែងនៅក្នុងខ្សែរឿង «ប្រពន្ធសម្អប់» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ បាយ័ន ហេង សក្ដា័ និងគូស្នេហ៍ កញ្ញា សេង សុភាព ឬមហាជនស្គាល់ឈ្មោះក្រៅ Meov ទទួលបានការសាទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។
កម្រងរូបភាពភ្ជាប់ពាក្យរបស់លោកនិងគូដណ្ដឹងទទួលបានការខមិនសរសើរ និងចែកចាយយ៉ាងច្រើនដ្បិតថាអ្នកទាំងពីរស្រស់ស្អាត និងសមគ្នាខ្លាំង។ ក្នុងពិធីចូលចែចូវកាលពីម្សិលក៏មានការចូលរួមពីសំណាក់បងប្អូន សាច់ញាតិ មិត្តភ័ក្ដិ អ្នកសិល្បៈ និងអ្នកផលិតមាតិកាក្នុងស្រុកផងដែរ ក្នុងនោះក៏ឃើញតារាស្រី ជីហ្យុ័ង ដែលជាតួឯកស្រី ខេមា ក្នុងរឿង «ប្រពន្ធសម្អប់» បង្ហាញវត្តមានចូលរួមផងដែរ។








គួរឱ្យដឹងដែរថា មុនឈានដល់ការភ្ជាប់ពាក្យនាពេលនេះ លោក សក្ដា័ និងគូដណ្ដឹងទើបបានសម្រេចគោលដៅមួយរួមគ្នាដោយបានទិញឡានទំនើបមួយគ្រឿង។ ដ្បិតថា សក្ដា័ ជាតារាសម្ដែងទើបប្រឡូកក្នុងវិស័យសិល្បៈពិតមែន តែតារាប្រុសរូបនេះមានទេពកោសល្យ ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការសម្ដែងដែលអាចឆក់បានបេះដូងអ្នកគាំទ្រឱ្យទន្ទឹងចាំមើលភាគបន្តបន្ទាប់ក្នុងខ្សែរឿងដែលលោកសម្ដែងនោះគឺរឿង «ប្រពន្ធសម្អប់» នេះឯង៕
រូបភាព ៖ Meov-ម៉ែវ























Account
Security
Favourite Content