ហេង សក្ដា័ ចូលដណ្ដឹងគូស្នេហ៍ បញ្ចប់ងារជាសង្សារ ព្រោះពូកែ ងរ ពេក

តួ​ឯក​ប្រុស​រឿង «ប្រពន្ធ​សម្អប់» លោក ហេង សក្ដា័ បាន​បញ្ចប់​ងារ​ជា​សង្សារ ជាមួយ​គូ​ស្នេហ៍​ដែល​ជា​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ដោយ​មាន​ចាស់​ទុំ​ទាំង​សង​ខាង​ដឹងឮ ក្នុង​ពិធី​ចូល​ចែចូវ​កាល​ពី​ថ្ងៃ ២៥ ខែ​មករា​ ឆ្នាំ ២០២៦ ម្សិលមិញនេះ។

«ប៉ិន ង គេ​ពេក​ឡើង​គេ​ចាប់​ភ្ជាប់​ពាក្យ» នេះជា​ការ​លើក​ឡើង​របស់​គូ​ស្នេហ៍​តារា​សម្ដែង ហេង សក្ដា័ ភ្ជាប់​មក​ជាមួយ​​រូបភាព​ភ្ជាប់​ពាក្យ​របស់​អ្នក​ទាំង​ពីរលើ​បណ្ដាញ​សង្គម​។ ពិធី​ភ្ជាប់​ពាក្យ​របស់​តារា​ប្រុស​ដែល​​ច្បាមបាន​ប្រជាប្រិយភាព​តាម​រយៈ​ការ​សម្ដែង​នៅ​ក្នុង​ខ្សែ​រឿង «ប្រពន្ធ​សម្អប់» របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍ បាយ័ន ​ ហេង សក្ដា័ និង​គូ​ស្នេហ៍ កញ្ញា សេង សុភាព ឬមហាជនស្គាល់ឈ្មោះក្រៅ Meov ទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​។

កម្រង​រូបភាព​ភ្ជាប់​ពាក្យ​របស់​លោកនិង​គូ​ដណ្ដឹង​ទទួល​បាន​ការ​ខមិន​សរសើរ និង​ចែក​ចាយ​យ៉ាង​ច្រើន​ដ្បិត​ថា​អ្នក​ទាំង​ពីរ​ស្រស់​ស្អាត និង​សម​គ្នា​ខ្លាំង។ ក្នុង​ពិធី​ចូល​ចែចូវ​កាល​ពី​ម្សិល​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​បង​ប្អូន សាច់​ញាតិ មិត្តភ័ក្ដិ អ្នក​សិល្បៈ និង​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ផង​ដែរ ក្នុង​នោះ​ក៏​ឃើញ​តារា​ស្រី ជីហ្យុ័ង ដែល​ជា​តួ​ឯក​ស្រី ខេមា ក្នុង​រឿង «ប្រពន្ធ​សម្អប់» បង្ហាញ​វត្តមាន​ចូលរួម​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា មុន​ឈាន​ដល់​ការ​ភ្ជាប់​ពាក្យ​នា​ពេល​នេះ លោក សក្ដា័ និង​គូ​ដណ្ដឹង​ទើប​បាន​សម្រេច​គោល​ដៅ​មួយ​រួម​គ្នា​ដោយ​បាន​ទិញ​ឡាន​ទំនើប​មួយ​គ្រឿង។ ដ្បិត​ថា សក្ដា័ ជា​តារា​សម្ដែង​ទើប​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ពិត​មែន តែ​តារា​ប្រុស​រូប​នេះ​មាន​ទេព​កោសល្យ ក៏​ដូច​ជា​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​សម្ដែង​ដែល​អាច​ឆក់​បាន​បេះ​ដូង​អ្នក​គាំទ្រ​ឱ្យ​ទន្ទឹង​ចាំ​មើល​ភាគ​បន្ត​បន្ទាប់​ក្នុង​ខ្សែ​រឿង​ដែល​លោក​សម្ដែង​នោះ​គឺ​រឿង «ប្រពន្ធ​សម្អប់» នេះ​ឯង៕

រូបភាព ៖ Meov-ម៉ែវ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *