ព្រោះតែស្រលាញ់តារាល្បី កូនស្រីមហាសេដ្ឋីម៉ាឡេស៊ីសុខចិត្តរស់នៅបែបលួចលាក់សឹងកន្លះជីវិត

ទោះបីជាមានប្រវត្តិគ្រួសារដែលមានអំណាច និងទ្រព្យសម្បត្តិយ៉ាងណា ប៉ុន្តែភរិយារបស់តារាចម្រៀងនិងសម្ដែងហុងកុង Andy Lau (លីវ តឺហួ) គឺអ្នកស្រី Carol Chu បានស៊ូទ្រាំនឹងការណាត់ជួបដ៏លំបាកជាសម្ងាត់ ដោយការលាក់ខ្លួនក្រោមរថយន្ត និងក្រោមភួយ ដើម្បីគេចពីអ្នកគាំទ្រជ្រុលនិយម។

លីវ តឺហួ គឺជាបុគ្គលដ៏ល្បីល្បាញក្នុងវិស័យកម្សាន្តអាស៊ី និងជាសមាជិកម្នាក់ក្នុងចំណោម “ស្ដេចត្រាញ់ទាំងបួន” (Four Heavenly Kings) នៃពិភពសិល្បៈហុងកុង ដែលទទួលបានជោគជ័យយ៉ាងខ្លាំងទាំងផ្នែកតន្ត្រី និងភាពយន្ត។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយអាជីពដ៏ត្រចះត្រចង់នេះ លីវ តឺហួ មានសាច់រឿងស្នេហាដ៏អាថ៌កំបាំងបំផុតជាមួយភរិយាគឺអ្នកស្រី Carol Chu។ អ្នកទាំងពីរបានជួបគ្នាដំបូងតាមរយៈមិត្តភក្តិកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍យ៉ាងសម្ងាត់នៅទីក្រុង Las Vegas ក្នុងឆ្នាំ ២០០៨។ ក្នុងបំណងចង់ការពារភរិយា លីវ តឺហួ បានសម្រេចចិត្តលាក់បាំងអាពាហ៍ពិពាហ៍របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដែលការសម្រេចចិត្តនេះបានបង្កឱ្យមានការចម្រូងចម្រាស និងធ្វើឱ្យលោកទទួលបានរហស្សនាមដ៏អាក្រក់ថា “ស្ដេចត្រាញ់កុហក” នៅពេលដែលការពិតត្រូវបានលាតត្រដាង។

កាលពីថ្ងៃទី ២៨ ខែមករា កន្លងទៅនេះ បុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យកម្សាន្តអ្នកស្រី Tiffany Chen Lan បានទម្លាយឱ្យដឹងថា ជីវិតរបស់ Carol Chu ពិតជាលំបាកខ្លាំងណាស់ក្នុងអំឡុងពេលណាត់ជួបជាមួយ លីវ តឺហួ នៅពេលដែលលោកកំពុងល្បីខ្លាំង។ ទោះបីជាអ្នកស្រីជាអ្នកមានទ្រព្យសម្បត្តិមហាសាលក៏ដោយ ក៏ Carol Chu ត្រូវសុខចិត្តរស់នៅក្នុងនាមជាសង្សារលួចលាក់។ រាល់ពេលដែលអ្នកទាំងពីរចង់ជួបគ្នា អ្នកស្រីត្រូវបានគេរាយការណ៍ថា ត្រូវលាក់ខ្លួនក្រោមភួយនៅលើកម្រាលឡាន ដើម្បីចូល ឬចេញពីផ្ទះរបស់ លីវ តឺហួ កុំឱ្យគេឃើញ។ ក្នុងស្ថានភាពធ្ងន់ធ្ងរខ្លះ អ្នកស្រីថែមទាំងសុខចិត្តវារនៅក្រោមឡាន ដើម្បីគេចពីកញ្ចក់កាមេរ៉ារបស់អ្នកគាំទ្រដែលតាមដានផ្ទះរបស់លោកយ៉ាងស្អិតល្មួត។

អ្នកស្រី Tiffany Chen បាននិយាយថា៖ “គាត់កើតមកជាអ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែដើម្បីក្ដីស្រឡាញ់ គាត់សុខចិត្តបន្ទាបខ្លួន និងមិនខ្វល់ពីឋានៈរបស់ខ្លួនឡើយ។ នៅពេលដែល Andy Lau ល្បីខ្លាំង កម្រិតនៃការឆ្កួតវង្វេងរបស់អ្នកគាំទ្រគឺគួរឱ្យខ្លាចណាស់។ អ្នកខ្លះលាក់ខ្លួនក្រោមគ្រែសណ្ឋាគារ វាយបំបែកកញ្ចក់ភោជនីយដ្ឋាន ឬសូម្បីតែគំរាមសម្លាប់ខ្លួនគ្រាន់តែចង់ជួបលោក។ ខ្ញុំផ្ទាល់ធ្លាប់ត្រូវបានអ្នកគាំទ្រគំរាមដោយដំបងឱ្យប្រគល់លោកឱ្យពួកគេ។ ខ្ញុំមិនហ៊ានស្រមៃទេថា នឹងមានអ្វីកើតឡើង ប្រសិនបើ Carol Chu ត្រូវបានគេដឹងថាជាសង្សាររបស់លោកនាពេលនោះ។ នោះហើយជាមូលហេតុដែលពួកគេគ្មានជម្រើស ក្រៅពីណាត់ជួបគ្នាទាំងនឿយហត់ និងអាថ៌កំបាំងបំផុតបែបនេះ”

យោងតាមសារព័ត៌មាន On.cc អ្នកស្រី Carol Chu កើតនៅឆ្នាំ ១៩៦៦ និងធ្លាប់ជាជយលាភីលេខ ៣ ក្នុងការប្រកួតបវរកញ្ញាម៉ាឡេស៊ី។ អ្នកស្រីធ្លាប់ធ្វើជាតារាម៉ូដែលថតរូបមួយរយៈពេលខ្លី មុនពេលចាកចេញពីវិស័យកម្សាន្តទាំងស្រុង។ គ្រួសាររបស់អ្នកស្រី គឺជាគ្រួសារដែលមានទ្រព្យសម្បត្តិ និងឥទ្ធិពលបំផុតមួយក្នុងប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់អាជីវកម្មខ្នាតយក្សលំដាប់ទី ៥ របស់ប្រទេស ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំប៉ាន់ស្មានប្រហែល ២០ ពាន់លានយ៉ន់។ ឪពុករបស់អ្នកស្រីគឺជាអ្នកជំនួញធំខាងអចលនទ្រព្យ សណ្ឋាគារ និងអាកាសចរណ៍នៅទីក្រុង Penang ខណៈដែលពូរបស់អ្នកស្រីស្ថិតក្នុងចំណោមអ្នកមានបំផុតកំពូលទាំង ១០ របស់ម៉ាឡេស៊ី ដែលមានអាជីវកម្មគ្របដណ្តប់លើសណ្ឋាគារ ធានារ៉ាប់រង ទេសចរណ៍ និងទូរទស្សន៍។

ពេលវេលាអូសបន្លាយរហូតដល់ឆ្នាំ ២០០៩ ពោលគឺបន្ទាប់ពីការលាក់បាំងអស់រយៈពេលជាង ១០ ឆ្នាំ ទើបលោក Andy Lau ត្រូវបានគេថតរូបបានជាលើកដំបូងខណៈកាន់ដៃ Carol Chu ជាសាធារណៈ នៅពេលដែលអ្នកស្រីត្រឡប់ទៅម៉ាឡេស៊ី ដើម្បីទៅចូលរួមបុណ្យសពឪពុក។ រហូតមកដល់សព្វថ្ងៃនេះ ទោះបីជាបានរៀបការជាមួយកំពូលតារាដ៏ធំបំផុតក្នុងពិភពកម្សាន្តចិនក៏ដោយ ក៏ Carol Chu មិនដែលរៀបចំពិធីមង្គលការជាសាធារណៈ ឬមានរូបថតគ្រួសារពេញលេញដែលបានចែករំលែកដោយបើកចំហជាមួយស្វាមីឡើយ។ នៅពេលដែលអ្នកស្រី និងកូនស្រីបង្ហាញខ្លួនជាសាធារណៈ ពួកគេច្រើនតែពាក់ម៉ាសដើម្បីបិទបាំងផ្ទៃមុខជានិច្ច ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

Leave a Reply

Your email address will not be published.Required fields are marked *