ដោយសារមូលហេតុនេះទើប ហែមថុន វិទិនី មិនបានចូលប្រកួតកម្មវិធី Miss Universe

ដូច​បាន​ដឹង​ស្រាប់​ហើយ​ថា កាល​ពេល​កន្លង​ទៅ​មាន Fan Page វិស័យ​ប្រកួតប្រជែង​សម្រស់​ជាច្រើន បាន​ធ្វើ​ការ​ព្យាករណ៍​សមាសភាព​បេក្ខនារី​ដែល​អាច​នឹង​ចូល​ប្រឡង​វេទិកា​សម្រស់​ដ៏​ធំ​នៅ​ឆ្នាំ​នេះ ហើយ​ក្នុង​ចំណោម​នោះ​មាន​អតីត​កីឡា​ការិនី​ហែលទឹក​ជម្រើស​ជាតិ​ ហែមថុន វិទិនី ផង​ដែរ។

យ៉ាងណាមិញ ពេល​នេះ​សមាស​ភាព​បេក្ខនារី ២០ នាក់​ចុង​ក្រោយ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ ដោយ​គេ​ពុំ​ឃើញ​វត្តមាន​ស្រី​ស្អាត វិទិនី នោះ​ទេ ដែល​ការ​អវត្តមាន​នេះ​ធ្វើ​ឱ្យ Fan Page មាន​ការ​សោកស្តាយ​ជា​ខ្លាំង ព្រោះ​គេ​រំពឹង​ថា ឆ្នាំ​នេះ​នឹង​មាន​បេក្ខភាព​ពោរពេញ​ដោយ​សមត្ថភាព ទេពកោសល្យ​មក​ចូលរួម​វិស័យ Beauty Pageant កាន់តែ​ច្រើន​ឡើង ដើម្បី​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​អាច​ចម្រាញ់​បាន Miss Universe Cambodia 2022 ម្នាក់ ពោរពេញ​ដោយ​សក្ដានុពល ទាំង​រូបរាង ស្មារតី ប្រាជ្ញា និង​គំនិត។

ហែមថុន វិទិនី ដែល​បាន​អវត្តមាន​ការ​ប្រកួត Miss Universe Cambodia 2022 ឯណោះ​វិញ ថ្មី​ៗ​នេះ​នាង​បាន​ប្រាប់​ឱ្យ AMSដឹង​ថា កញ្ញា​ផ្ទាល់​ក៏​មាន​សោកស្តាយ​ដែល​មិន​បាន​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ ២០២២ នេះ។ ការ​ដែល​មិន​បាន​ចូលរួម​នេះ មិនមែន​កញ្ញា​មិន​ចង់​ចូល​ទេ តែ​កញ្ញា​មាន​កាតព្វកិច្ច​ដ៏​ធំ​ផ្សេង​មួយ​ទៀត ដាច់ខាត​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ធ្វើ។

លើកឡើង​ពី​មូលហេតុ​នៃ​ការ​ខកខាន​មិន​បាន​ចូល​ប្រកួត វិទិនី ថា «មូលហេតុ​ដែល​ខ្ញុំ​មិន​អាច​ចូលរួម​ប្រកួត​បាន​ដោយសារ បច្ចុប្បន្ន​ខ្ញុំ​ជា​គ្រូ​បង្វឹក​កីឡាករ​កីឡា​ការិនី​ហែលទឹក​ជម្រើសជាតិ​ជន​ពិការ ហើយ​បច្ចុប្បន្ន​ដូច​ដែល​បង​ប្អូន​ទស្សនិកជន​ដឹង​ស្រាប់​ហើយ គឺ​កៀក​ទៅ​ដល់​ឆ្នាំ ២០២៣ SEA GAME ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ហើយ​ខ្ញុំ​ផ្ទាល់​ជា​គ្រូ​បង្វឹក​ផ្ទាល់ អំឡុង​ការ​ប្រកួត​គឺ​នៅ​ក្នុង​ខែ​នេះ ហើយ​យើង​ក៏​ទើប​ប្រកួត SEA GAME ចប់។ អ៊ីចឹង ខ្ញុំ​ត្រូវការ​បង្វឹក​កីឡាករ​កីឡា​ការិនី​ជាប់ អត់​អាច​មាន​ការ​ដកឃ្លា​យូរ ទោះបើ​ខ្ញុំ​ចូល​ប្រឡង Miss Universeខ្ញុំ​ត្រូវ​ចំណាយ​ពេល​មុន​ច្រើន​មែនទែន ដូចនេះ​ ខ្ញុំ​ត្រូវ​បោះបង់​អាជីព​ខ្ញុំ​មួយ​នេះ គឺ​ដាច់​ដោយ​ឡែក​សិន ទុក​មួយ​ឡែក​សិន ហើយ​ចាប់​យក​មួយ​នោះ បែបនេះ​ហើយ​ខ្ញុំ​គិត​ថា​វា​មាន​ផល​វិបាក​សម្រាប់​ទាំង​កូន​សិស្ស​របស់​ខ្ញុំ ហើយ​សម្រាប់​ទាំង​ខ្ញុំ​ផ្ទាល់​មាន​មហិច្ឆិតា​ចង់​បាន​មេដាយ​សម្រាប់​ប្រទេស​កម្ពុជា​យើង អ៊ីចឹង​ខ្ញុំ​ពិបាក​បោះបង់​ចោល​ជំនាញ​មួយ​នោះ​របស់​នាង​ខ្ញុំ។ អ៊ីចឹង​ហើយ​នៅ​ខែ ៧ នេះ ​ខ្ញុំ​ត្រូវ​ដឹក​នាំ​កីឡាករ​ជន​ពិការ​ខ្មែរ​យើង​ចេញ​ទៅ​ប្រកួត​នៅ Asian Para Game នៅ​ប្រទេស​ឥណ្ឌូនេស៊ី»។ 

កីឡា​ការិនី​ហែល​ទឹក​ដែល​កំពុង​បោះ​ជំហាន​ចូល​វិស័យ​បង្ហាញ​ម៉ូដ​រូប​នេះ​បន្ត​ថា «ជា​កាតព្វកិច្ច​មួយ សប្បាយ​ចិត្ត មួយ​សោកស្តាយ … ពិតជាសោកស្តាយ»

ដ្បិត​ខកខាន​មិន​បាន​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​ព្រោះ​កាតព្វកិច្ច តែ​កញ្ញា​ ថា ប្រសិន​ឆ្នាំ​ក្រោយ​ៗ​មាន​ឱកាស នឹង​ចូលរួម​ប្រកួត​កម្មវិធី​នេះ ព្រោះ​ចាប់តាំង​ពី​កញ្ញា​បោះ​ជំហាន​ចូល​វិស័យ​បង្ហាញ​ម៉ូដ មាន​អារម្មណ៍​ថា​ស្រលាញ់ និង​ចូលចិត្ត​វិស័យ​នេះ​ខ្លាំង បើ​ទោះបី​មាន​ផល​លំបាក​មួយ​ចំនួន​ក្តី។ កញ្ញា​ថា បើ​ទោះ​បី​ជា​កញ្ញា​ប្រកួត​កីឡា​ក៏​កញ្ញា​ត្រូវ​ត្រៀម ១ ឬ ២ ឆ្នាំ​មុន​ដែល ដូច្នេះ​នេះ​មិនមែន​ជា​បញ្ហា​ទេ។

សព្វថ្ងៃ ហែមថុន វិទិនី ជា Model Ambassador របស់ Queen Victoria សម្រាប់ Collection Spring/Summer 2023 ដោយ​ថ្មី​ៗ​នេះ​នាង​បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​ព្រឹត្តិការណ៍​ដើរ​បង្ហាញ​ម៉ូដ​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​របស់​យីហោ​សម្លៀកបំពាក់ Queen Victoria គឺ Queen Victoria Spring/Summer 2023 និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដោយ​កញ្ញា​បាន​លោត​ចុះ​ហែលទឹក​ទាំង​ឈុត​រ៉ូប​ដែល​ដើរ​បង្ហាញ​នោះ ធ្វើ​ឱ្យ​អ្នក​ចូលរួម​ស្រឡាំងកាំង​គ្រប់គ្នា។ ថ្វី​បើ​ការ​វិវត្តន៍​ខ្លួន​ពី​កីឡា​ការិនី​មក​ជា​តារា​បង្ហាញ​ម៉ូដ​មាន​ផល​លំបាក​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​កញ្ញា​រីករាយ និង​បាន​ចាត់​ទុក​ផល​លំបាក​ទាំង​នោះ​ជា បទពិសោធន៍​ថ្មី ខណៈ​អាជីព​ជា​កីឡា​ការិនី​កញ្ញា​ធ្លាប់​ជួប​ផល​លំបាក​ច្រើន​រាប់​មិន​អស់​ហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។