ទាំងទឹកភ្នែក Hanni បកស្រាយរឿងអយុត្តិធម៌ដែល NewJeans ជួបឥតចន្លោះ នៅក្នុងរដ្ឋសភា

Hanni សមាជិកនៃក្រុម K-pop NewJeans បានចូលខ្លួនស្រាយបំភ្លឺពីបទពិសោធន៍នៃការគំរាមកំហែង និងការរើសអើងជាប្រព័ន្ធនៅកន្លែងធ្វើការ ឯរដ្ឋសភារបស់ប្រទេសកូរ៉េខាងត្បូង។​

នៅក្នុងសវនកម្ម ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ តារាចម្រៀង K-pop រូបនេះបានស្ម័គ្រចិត្តផ្ដល់សក្ខីកម្មបន្ថែមពីរឿងរ៉ាវនៃការមិនអើពើ និងអយុត្តិធម៌ដែលខ្លួនបានជួបក្នុងនាមជាសិល្បករនៃផលិតកម្ម ADOR ដែលជាផលិតកម្មបុត្រសម្ព័ន្ធរបស់របស់ក្រុមហ៊ុន HYBE​។

បញ្ហានេះបានលេចឮជាលើកដំបូងនៅក្នុងការ Live មួយនៅលើ YouTube ដែលសមាជិកទាំង ៥បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា​ ដោយ Hanni បានលើកឡើងថានាងបានធ្វើការរាក់ទាក់ដល់សិល្បករផ្សេងទៀតដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ តែបែរជាអ្នកគ្រប់គ្រងរបស់សិល្បករនេះ ប្រាប់ពួកគេកុំឱ្យខ្វាយខ្វល់ពីនាងទៅវិញ។ អ្នកគ្រប់គ្រងរូបនេះ ដោយក្រោយមកគេដឹងថាជាអ្នកគ្រប់គ្រងរបស់ក្រុមចម្រៀងនារី ILLIT បានចេញមុខប្រកែកនឹងការចោទប្រកាន់នេះ។

ទាក់ទងនឹងបញ្ហាខាងលើ Hanni បាននិយាយនៅក្នុងសវកម្មថា រឿងនេះមិនមែនកើតឡើងត្រឹមតែមួយដងនោះទេ ហើយមូលហេតុដែលនាងចេញមុខនិយាយបែបនេះ ក៏ដោយសារតែនាងមិនចង់ឱ្យអ្នកផ្សេងទៀតនៅក្នុងវិស័យមួយនេះទទួលបានបទពិសោធន៍ដូចជាខ្លួន។

តារាស្រីវ័យ ២០ឆ្នាំរូបនេះបានបន្តថា នាងបាននាំយកបញ្ហាខាងលើទៅប្រាប់ Kim Ju-young ដែរ តែនាយកប្រតិបត្តិការថ្មីរបស់ Ador រូបនេះហាក់មិនចេញមុខជួយនាងឱ្យពេញលេញទេ ដោយនាងបានត្រឹមដោះសាថា គ្មានភស្តុតាងគ្រប់គ្រាន់។

“ខ្ញុំបានមើលវីដេអូពីកាមេរ៉ាសុវត្ថិភាពដែរ តែវាមានប្រវែងត្រឹមតែ៨វិនាទីប៉ុណ្ណោះ។ ដោយឡែកវីដេអូប្រមាណ ៥០នាទីទៀតបែរជាបានបាត់ទៅវិញ។ នៅពេលដែលខ្ញុំសួរថាហេតុអ្វីបានជាបាត់ដូច្នេះ ការពន្យល់របស់គាត់ (Kim Ju-young) នៅក្នុងកិច្ចប្រជុំតែងតែប្រែប្រួលជានិច្ច រហូតដល់ចំណុចមួយគាត់បាននិយាយថា វីដេអូបានលុបបាត់ទៅហើយ” Hanni និយាយបែបនេះ។

តារាចម្រៀងដែលមានដើមកំណើត​វៀតណាមរូបនេះបានប្រាប់ទៅសមាជិកសភាបន្ថែមថា ដោយសារតែនាងមិនអាចស្ដាប់យល់ភាសាកូរ៉េបានទាំងអស់ ទើបនាងសម្រេចចិត្តថតកិច្ចសន្ទនានៅក្នុងការប្រជុំនោះទុកជាសំឡេងដើម្បីការពារក្នុងការឆកល្វែងព័ត៌មានសំខាន់ណាមួយ ដែលវាជាភស្តុតាងមួយដែលអាចបញ្ជាក់ថា​ ពួកគេពិតជាបានកុហកមែន។

ឆ្លើយតបនឹងការលើកឡើងនេះ Kim Ju-young ដែលបានចូលរួមជាសាក្សីម្នាក់ដែរក្នុងសវនកម្មនេះ បានច្រានចោលសម្ដីរបស់ Hanni ដោយគាត់បានពន្យល់ថា គាត់បានជឿជាក់លើអ្វីដែលសិល្បកររូបនេះបានប្រាប់​ ហើយគាត់ក៏ព្យាយាមស្វែងរកភស្តុតាងតាមអ្វីដែលខ្លួនអាចធ្វើបាន​ រួចទៅហើយដែរ។​

អតីតប្រធានផ្នែកធនធានមនុស្សរបស់ HYBE រូបនេះនិយាយថា៖ “យើងបានស្នើសុំការបញ្ជាក់ពីសិល្បករ និងអ្នកគ្រប់គ្រង់ម្នាក់នោះរួចមកហើយ។ ក្រោយមក យើងបានចាត់វិធានការគ្រប់បែបយ៉ាង រួមទាំងការព្យាយាមទាញយកវីដេអូពីការមេរ៉ាសុវត្ថិភាពដែលបានបាត់ដោយសារតែផុតកាលបរិច្ឆេទនៃការរក្សាទុកទៀតផង”។

បន្ថែមពីនេះ Hanni ក៏បានរៀបរាប់ពីការរើសអើងពីសំណាក់ក្រុមការងារ​ HYBE ដែលមានចំពោះនាង​ និងសមាជិកក្រុមដទៃទៀតផងដែរ។ ដំបូងឡើយ នាងគិតថា អាចគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនតែប៉ុណ្ណោះតែក្រោយពីប្រមូលបានភស្ដុតាងបន្ថែម ទើបនាងអាចសម្រេចបានថាវាជាការពិតដូចអ្វីដែលខ្លួនគិតមែន។ ម្ចាស់បទ Supernatural រូបនេះ បានអធិប្បាយថា ខ្លួនចាប់បានថាមានអ្នករិះគន់ និងព្យាយាមបន្ទាបបន្ថោកភាពជោគជ័យរបស់ក្រុមចម្រៀងខ្លួន។

ទន្ទឹមគ្នានោះ ចម្លើយរបស់ Kim Ju-young បានឆ្លើយតបទៅនឹងសមាជិកសភាថា ក្រុមហ៊ុននឹងទទួលយកការបញ្ចេញមតិរបស់សិល្បករខ្លួន និងរីករាយសហការយ៉ាងពេញទំហឹងជាមួយនឹងក្រសួងការងារក្នុងការការស៊ើបអង្កេតស្វែងរកការពិត។

គួរបញ្ជាក់ផងដែរថា ស្របពេលដែលគូបដិបក្ខទាំងពីបានបង្ហាញខ្លួននៅក្នុងសភានាថ្ងៃនោះ ដោយឡែកលោក Bang Si Hyuk បែរជាមិនបានបង្ហាញវត្តមាននោះទេ​។

លោក Park Hong Bae ដែលជាតំណាងនៃសមាជិកសភាម្នាក់បានរិះគន់ចំៗទៅលើស្ថាបនិក និងប្រធានក្រុមហ៊ុន HYBE រូបនេះថា ស្របពេលដែល Bang Si Hyuk ជាអ្នកដែលត្រូវចេញមុខទទួលខុសត្រូវទៅលើបញ្ហាមួយនេះ លោកបែរជាទៅរីករាយជាមួយនឹងដំណើរកម្សាន្តនៅសហរដ្ឋអាមេរិកទៅវិញ។ តំណាងរូបនេះបានបន្តថា លោក Bang គួរតែស្វែងយល់ពីភាពធ្ងន់ធ្ងន់នៃស្ថានភាពមួយនេះឱ្យបានច្រើនជាងនេះ។

លើសពីនេះ សេចក្ដីប្រកាសរបស់ HYBE អំពីផែនការសម្រាប់ត្រីមាសទី៤ឆ្នាំនេះ ក៏មិនមានគម្រោងចេញអាល់ប៊ុមថ្មីរបស់ NewJeans ដែរ បើទោះជា Min Hee Jin ធ្លាប់បង្ហើបថា NewJeans នឹងចេញអាល់ប៊ុមថ្មីនៅចុងឆ្នាំនេះក៏ដោយ។

មុននឹងបិទសវនកម្ម Hanni ធ្វើការថ្លែងអំណរគុណ​ចំពោះ​រដ្ឋសភា​ដែល​បាន​ផ្តល់​ឱកាស​មួយនេះ មុននឹងនាងបញ្ចប់សេចក្ដីរបស់ខ្លួនថា៖ “ខណៈដែលច្បាប់តែម្ខាងមិនអាចដោះស្រាយបញ្ហាទាំងអស់បាន ថ្នាក់មូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកក្នុងនាមជាមនុស្ស នឹងអាចកាត់បន្ថយបញ្ហានៃការបៀតបៀន និងគំរាមកំហែងនៅកន្លែងធ្វើការបាន”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *