ប្រសិនបើ Hara នៅមានជីវិត សមាជិកក្រុម Kara ចង់ធ្វើរឿងមួយនេះម្ដងទៀតជាមួយនាង

ការស្លាប់របស់តារាស្រី Hara នៅតែជាស្រមោលខ្មៅសម្រាប់សមាជិកក្រុមចម្រៀង Kara និងអ្នកគាំទ្រខេប៉ុបជាច្រើន ឲ្យតែនិយាយរំឭកដល់ពេលណាតែងធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍សោកសៅខ្លាំង។ ថ្មីៗ នេះ តារាស្រី Han SeungYeon សមាជិកម្នាក់របស់ក្រុមចម្រៀង Kara បាននិយាយពីពេលវេលាល្អរបស់សមាជិកក្រុមជាមួយ Hara។ អនុស្សាវរី៍យ៍ល្អៗ ធ្វើឲ្យតារាស្រីរូបនេះទប់ចិត្ដមិនបានសម្រក់ទឹកភ្នែកចុះមក។

តារាស្រី​ Han SeungYeon បានបង្ហាញខ្លួនក្នុងកម្មវីធី “Unanswered Question” និងបាននិយាយពីដំណើរជីវិតរបស់នាងជាមួយសមាជិកក្រុម Kara។ នាងមិនភ្លេចរំឭកដល់មិត្ដសម្លាញ់រួមក្រុមគឺ Haraដែលបានចាកចេញទៅបាត់ហើយនោះទេ។ កាលពីមុន នាងចូលចិត្ដហៅ Hara ថា Ppaeppong ដោយសារតែនាងមានរូបរាងស្គមតូចច្រឡឹង ឯ Hara តែងហៅនាងថា Jjoppong ដោយសារនាងមានកម្ពស់ទាប។

នាងបានបន្ដថា៖ មានម្ដង នាង និង Hara គឺមានអារម្មណ៍ស្ដ្រេសខ្លាំងដោយសារការងារ អ្នកទាំងពីរក៏បានលួចទៅដើរកម្សាន្ដពីរនាក់នៅឯមាត់សមុទ្រ។ ពួកយើងបានលេងល្បែងកម្សាន្ដជាច្រើន និងទិញកាំជ្រួចដុតលេងថែមទៀត ព្រមទាំងញ៉ាំអាហារជាមួយគ្នាយ៉ាងឆ្ងាញ់។ និយាយស្មោះអស់ពីចិត្ដនាងពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅពេលនោះ។ នាងសង្ឃឹមថា នាងអាចមានពេលវេលាបែបនេះម្ដងទៀតជាមួយ Hara ប្រសិនបើនាងនៅមានជីវិត។

គួរបញ្ជាក់ កាលពីថ្ងៃទី ២៤ ខែ វិចិ្ឆកា ឆ្នាំ ២០១៩ ជាពេលវេលាដ៏រន្ធត់មួយសម្រាប់ក្រុមអ្នកគាំទ្រខេប៉ុបដោយសារតែ Hara បានសម្រេចបញ្ចប់ជីវិតខ្លួនក្នុងវ័យ ២៨ ឆ្នាំដោយសារជួបវិបត្ដិស្មុគស្មាញក្នុងចិត្តច្រើនពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ