Cha Eun Woo និងតារាប្រុសកើតឆ្នាំ១៩៩៧ ច្រើនរូបទៀតត្រៀមលាអ្នកគាំទ្រចូលបម្រើទ័ពក្នុងពេលឆាប់ៗ

តារាសម្តែងប្រុសកូរ៉េកើតឆ្នាំ ១៩៩៧ ជាច្រើនរូបត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធាចាប់ពីឆ្នាំនេះ។ ជាក់ស្ដែងតារាល្បីៗដូចជា Cha Eun Woo, Lee Jun Young, Yeo Jin Goo, និង Kwak Dong Yeon កំពុងត្រៀមចុះឈ្មោះចូលបម្រើទ័ព និងរៀបចំសម្រួលកាលវិភាគការងារ ស្របពេលពួកគេឈានចូលវ័យ ២៧ ឆ្នាំ និងស្ថិតក្នុងកម្រិតអាយុចុះឈ្មោះចូលបម្រើទ័ពក្នុងឆ្នាំ ២០២៥។

១. Cha Eun Woo

Cha Eun Woo ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចូលធ្វើ​តេស្ត​សម្រាប់​ក្រុម​តន្ត្រីយោធាដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​បំពេញកាតព្វកិច្ចយោធា​របស់​ខ្លួន។ បន្ថែមពីលើការងារជាមួយក្រុម ASTRO តារាប្រុសរូបនេះបានកសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំក្នុងអាជីពសម្តែង តាមរយៈរឿងភាគដូចជា Gangnam Beauty និង True Beauty ដែលបានពង្រីករង្វង់អ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក។ ដំណឹងនៃការចូលបម្រើទ័ពនាពេលខាងមុខរបស់លោក បានក្លាយជាការខកចិត្តមួយសម្រាប់អ្នកគាំទ្រ ខណៈដែលអាជីពសម្ដែងរបស់លោកកំពុងកើនឡើងជាលំដាប់។

២. Lee Jun Young

ថ្មីៗនេះតារាសម្ដែង Lee Jun Young បាន​ចែករំលែក​ថា៖ “ខ្ញុំ​គ្រោង​នឹង​ចុះ​ឈ្មោះចូលបម្រើទ័ព​ក្នុង​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ។ ខ្ញុំ​កំពុង​រៀបចំ​ចេញ​អាល់ប៊ុមមួយ​ជា​អំណោយ​ចុងក្រោយ​មុន​ដល់ពេលនោះ”។ អតីតសមាជិក U-KISS រូបនេះបានផ្លាស់ប្តូរអាជីពជាតារាសម្ដែងដោយជោគជ័យ ដោយទទួលបានគម្រោងធំៗជាបន្តបន្ទាប់ដូចជារឿងភាគ When Life Gives You Tangerines, Weak Hero Class 2 និងចុងក្រោយនេះគឺរឿង 24-Hour Health Club។

៣. Yeo Jin Goo

Yeo Jin Goo បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំមុនថាលោកកំពុងរៀបចំសម្រាប់ការចុះឈ្មោះចូលបម្រើយោធា។ តារាសម្ដែងរូបនេះទើបតែបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មី Hijack 1971 ដោយដើរតួ Yong Dae ជាអ្នកដំណើរដែលប្លន់យន្តហោះនៅពាក់កណ្តាលជើងហោះហើរ។ ដោយសារបានធ្វើការជាប់រហូតនិងមិនសូវសម្រាកយូរ អវត្តមានបណ្តោះអាសន្នរបស់លោកត្រូវបានគេរំពឹងថានឹងបន្សល់ទុកនូវគម្លាតគួរឱ្យកត់សម្គាល់សម្រាប់អ្នកគាំទ្រ។

៤. Kwak Dong Yeon

Kwak Dong Yeon ត្រូវបានគេស្គាល់តាមរយៈ​ជំនាញ​សម្ដែងក្នុងភាពយន្តច្រើន​ប្រភេទ​។ ក្នុង​រឿង Queen of Tears លោក​បាន​បន្សល់​ទុក​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​សម្តែង​បែប​កំប្លែង​ ប៉ុន្តែ​មាន​អារម្មណ៍ជ្រាលជ្រៅ ហើយក៏បានបន្តបង្ហាញមុខក្នុងគម្រោងជាច្រើនបន្តបន្ទាប់។

ខណៈដែលកាលបរិច្ឆេទនៃការចូលបម្រើទ័ពពិតប្រាកដសម្រាប់តារាសម្តែងម្នាក់ៗមិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយ ប៉ុន្តែពួកគេបាននិងកំពុងរៀបចំពាក្យលាទៅកាន់អ្នកគាំទ្រខ្លះៗហើយតាមរយៈមាតិកាផ្សេងៗ ចាប់ពីសៀវភៅរូបថត និងការជួបជុំអ្នកគាំទ្រ រហូតដល់វីដេអូ YouTube ផ្ទាល់ខ្លួន ដើម្បីទុកជាការចងចាំដ៏ល្អសម្រាប់អ្នកគាំទ្រមុនពេលចាប់ផ្តើមបំពេញកាតព្វកិច្ចយោធារបស់ពួកគេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *