តួស្រីរឿង “អ្នកក្លាហានដាវទិព្វ” បើកឱ្យអ្នកគាំទ្របញ្ចេញមតិលើបណ្ដាញសង្គមខ្លួនជាលើកដំបូងក្រោយបិទអស់ជាង ៦​ឆ្នាំ

ប្រិយមិត្តដែលនិយមទស្សនារឿងភាគបុរាណចិនប្រហែលជាបានស្គាល់តារាសម្ដែងស្រីមុខកូនកាត់ GuliNazha ជាមិនខានដោយសារតែរូបនាងបានលេចមុខក្នុងរឿងភាគល្បីៗជាច្រើនជាពិសេសរឿងភាគល្បី “អ្នកក្លាហានដាវទិព្វ”។

ថ្វីបើជាតារាស្រីម្នាក់ដែលមានឈ្មោះល្បីក្នុងប្រទេសចិនតែរូបនាងក៏ជួបបញ្ហាច្រើនព្រោះតែងមានអ្នកទើសជាច្រើនបញ្ចេញមតិវាយប្រហារលើរូបនាងជារឿយៗ ចាប់តាំងពីឆ្នាំ ២០១៥ មក។ ហេតុនេះទើបរូបនាងសម្រេចបិទកន្លែងបញ្ចេញមតិលើបណ្ដាញសង្គម Weibo របស់ខ្លួនចោលតែម្ដង។ គិតមកទល់ពេលនេះវាមានរយៈពេលជាង ៦ ឆ្នាំហើយដែលអ្នកគាំទ្ររបស់នាងមិនដែលបានបញ្ចេញមតិសួរសុខទុក្ខ ឬសរសើររូបនាងលើបណ្ដាញសង្គម។

តែយ៉ាងណាមិញ នៅថ្ងៃខួបកំណើតរបស់នាងកាលពីដើមខែ ឧសភា តារាស្រីវ័យ ៣០ ឆ្នាំរូបនេះក៏បើកឱ្យអ្នកគាំទ្ររបស់ខ្លួនបញ្ចេញមតិជាលើកដំបូងក្រោយបិទអស់ជាង ៦ ឆ្នាំ។ ឱកាសនោះដែរ អ្នកគាំទ្ររបស់នាងអាចបញ្ចេញមតិជូនពរ ឬផ្សេងៗទៀត​។ ពិតណាស់អ្នកគាំទ្ររបស់ GuliNazha ពិតជាមានអារម្មណ៍រំភើបនិងរីករាយខ្លាំង​ និងបានបញ្ចេញមតិជាហូរហែជិត ១០ ម៉ឺនមតិ។

រំលឹកបកក្រោយទៅកាលពីឆ្នាំ ២០១៥ តារាស្រីរូបនេះធ្លាប់ចេញនិយាយក្នុងបទសម្ភាសទាំងទឹកភ្នែកថា នាងមិនយល់ និងមិនបានដឹងពីមូលហេតុឡើយហេតុអ្វីបានជានៅសុខៗរូបនាងត្រូវបានគេស្អប់យ៉ាងដូច្នេះ។ លើសពីនេះចំនួនអ្នកដែលមកបញ្ចេញមតិមិនល្អលើបណ្ដាញសង្គមរបស់នាងក៏មានច្រើនទៅៗ រហូតដល់ទប់មិនជាប់តែម្ដង។

កាលនោះនាងលើកឡើងទៀតថា នាងភ័យខ្លាចមិនហ៊ានមើលការបញ្ចេញមតិលើបណ្ដាញសង្គមរបស់ខ្លួនឡើយព្រោះសុទ្ធតែពាក្យពេចន៍មិនល្អ។ រូបនាងគឺស្ដ្រេសខ្លាំងរហូតដល់ជ្រុះសក់ទាំងដៃៗ នាងមិនហ៊ានសូម្បីតែនិយាយច្រើនលើកម្មវិធីព្រោះខ្លាចខុស ខ្លាចត្រូវគេវាយប្រហារទៀត។

មែនទែនទៅ រូបនាងត្រូវបានគេស្អប់ច្រើនដោយសារតែធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសល្បី Zhang Han ខណៈអ្នកគាំទ្ររបស់លោកជាច្រើនមិនពេញចិត្តទើបមានការបញ្ចេញមតិមិនល្អជាច្រើន។ លើសពីនេះរូបនាងក៏ត្រូវបានមហាជនជាច្រើនស្ដីបន្ទោសថាសម្ដែងមិនបានក្នុងរឿងភាគផ្សេងៗ និងរិះគន់ថានាងជាមនុស្សស្រីពុតត្បុតព្រោះនិយាយមិនស្មោះត្រង់ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។