នាចុងខែតុលានេះ ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យ «ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ » នៅក្នុងបរិវេណអង្គរតូច ព្រមជាមួយកម្មវិធីខ្មែរជាច្រើនទៀតផងដែរ។

មហាព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា លើកទី២» បានត្រឡប់មកជាថ្មីម្ដងទៀតនៅលើកទឹកដីនៃខេត្តសៀមរាប។ នាចុងខែតុលា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ខាងមុខនេះព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» បានពាំនាំកម្មវិធីជាច្រើនដូចជា ការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ ការកម្សាន្តជាមួយនឹងសិល្បៈ ចម្រៀងចម្រុះ ល្បែងប្រជាប្រិយ របាំប្រពៃណីខ្មែរ និងការប្រកួតទីងមោង ជាដើម។


ជាពិសេសទៅទៀតនោះ នៅក្នុងថ្ងៃទី១នៃកម្មវិធីក៏មានការបង្ហាញទស្សនីយភាព «ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ» យ៉ាងអស្ចារ្យ និងល្អឯក ដោយរំលេចនូវវប្បធម៌ដ៏យូរលង់ និងអរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ពក្បួនដង្ហែពីក្រុមនាដការី និងក្រុមសិល្បៈល្បីៗជាង ៥០០នាក់នៅបរិវេណប្រាសាទអង្គរតូច ចាប់ពីម៉ោង ៤ល្ងាចតទៅ។



មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែរត្រូវបានបើកឱ្យចូលរួមដោយសេរី។ សម្រាប់ភ្ញៀវជាតិ ដែលស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងភ្ញៀវបរទេសដែលចូលរួមនឹងទទួលបានការទទួលទានអាហារដោយឥតគិតថ្លៃ និងភេសជ្ជៈ៕























Account
Security
Favourite Content