មនុស្សប្រុស ៥ ប្រភេទនេះល្អណាស់ជាមួយអ្នកដទៃ តែធ្វើបាបចិត្តមនុស្សជាទីស្រឡាញ់បំផុត

សម្រាប់ម​នុស្សស្រីការជ្រើសរើសដៃគូជីវិតគឺពិតសំខាន់បំផុត ហើយក៏ជារឿងដែលមិនអាចធ្វេសប្រហែសបានដែរព្រោះយើងមិនមែនរស់នៅជាមួយគ្នាត្រឹមរយៈពេលខ្លីនោះទេ ប៉ុន្តែគឺពេញមួយជីវិត។ ក្នុងនោះក៏ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្លាំងដែរចំពោះមនុស្សប្រុសទាំង ៥ ប្រភេទខាងក្រោមនេះដោយពួកគេជាប្រភេទមនុស្សដែលល្អមែនទែនចំពោះអ្នកក្រៅ ប៉ុន្តែធ្វើបាបចិត្តប្រពន្ធទៅវិញ៖

១.​ មនុស្សប្រុសជួយយកអាសាគេជ្រុលពេក

ការស់នៅក្នុងសង្គមដោយចេះជួយយកអាសាគ្នាគឺជារឿងល្អ ប៉ុន្តែបើការជួយនោះបានសម្រាប់តែអ្នកក្រៅគឺជារឿងរកាំរកូសទៅវិញ។ នៅក្នុងក្រសែភ្នែកមនុស្សជាច្រើនគេពិតជាមនុស្សដែលមានចិត្តល្អ និងមើលទៅហាក់ដូចជាល្អឥតខ្ចោះ។ ប៉ុន្តែពេលត្រលប់មកដល់ផ្ទះ គេបែរជាមិនចង់ជួយដៃគូនូវរឿងអ្វីទាំងអស់។ ពេលខ្លះមនុស្សប្រភេទនេះបែរជាទុកមនុស្សដែលស្រឡាញ់គេជាឧបករណ៍បញ្ចេញកំហឹងទៀតផង។

២. មនុស្សចិត្តត្រជាក់

នៅក្នុងខ្សែភាពយន្ដ មនុស្សចិត្តត្រជាក់ច្រើនតែមានភាពម៉ឺងម៉ាត់ រឹងមាំ មិនសូវនិយាយច្រើន តែមានភាពកក់ក្ដៅ។ យ៉ាងណាមិញសម្រាប់ជីវិតអាចនឹងផ្ទុយគ្នាខ្លាំងដោយសារភាគច្រើនពួកគេប៉ិនប្រសប់ក្នុងការសម្ដែងដើម្បីលួចលាក់មានអ្នកថ្មីក្រោយខ្នងយើងបំផុតដោយមិនមានប្រតិកម្មអ្វី ឬអាការៈគួរឱ្យសង្ស័យណាមួយឡើយ។ មនុស្សប្រភេទនេះអាចនឹងមើលទៅហាក់ដូចជាស្លូតបូតណាស់ ប៉ុន្តែភាគច្រើនក៏ចូលចិត្តជ្រើសរើសអំពើហិង្សាជាដំណោះស្រាយដែរ។

៣. មនុស្សពូកែវោហា

ប្រភេទមនុស្សដែលមិនមានទ្រព្យសម្បត្តិ ឬមុខតំណែងអ្វីទាំងអស់ ប៉ុន្តែបែរជាមានមនុស្សស្រីស្រឡាញ់ច្រើនគឺមនុស្សប្រុសពូកែវោហា។ មនុស្សប្រភេទនេះតែងតែយល់ចិត្តមនុស្សស្រី ចេះនិយាយអ្វីដែលគិតថាមនុស្សស្រីចង់ស្ដាប់ និងចេះធ្វើរឿងឱ្យគេសប្បាយចិត្ត។ ដូច្នេះប្រសិនបើជ្រើសរើសបុរសប្រភេទនេះធ្វើជាដៃគូអាចនឹងជួបរឿងខកចិត្តច្រើននៅពេលខាងមុខដោយសារភាពប៉ិនប្រសប់របស់គេនឹងធ្វើឱ្យយើងកាន់តែមានគម្លាតឆ្ងាយទៅៗដូចគ្នា។

៤. មនុស្សមានមហិច្ឆតាធំ

មនុស្សមានមហិច្ឆតាកាន់តែធំនឹងធ្វើឱ្យអ្នកនៅជុំវិញខ្លួនបាត់បង់ភាពកក់ក្ដៅ សុភមង្គល និងក្ដីស្រឡាញ់កាន់តែច្រើន។ ពួកគេហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីសម្រេចចិត្តគោលដៅដែលបានកំណត់ទុក ក្នុងនោះក៏មានពេលវេលាជាមួយក្រុមគ្រួសារផងដែរ។ លើសពីនេះពួកគេក៏មិនខ្វល់ថាអ្នកណាម្នាក់អាចនឹងទទួលអារម្មណ៍ឈឺចាប់ឡើយ ប្រសិនបើគេមិនទាន់អាចទៅដល់គោលដៅដែលគេប៉ង។

៥. មនុស្សស្ដាប់ម្ដាយបំផុត

ការចេះស្ដាប់ និងគោរពម្ដាយគឺជាដែលកូនៗទាំងអស់ត្រូវតែធ្វើ។ ប៉ុន្តែពេលឈានដល់ជីវិតគូគឺខុសគ្នាពីជីវិតពេលនៅលីវដោយដៃគូទាំងសងខាងគួរតែពិភាក្សាតទល់គ្នាមិនថាទាំងការដោះស្រាយបញ្ហា ឬការកែលម្អគ្នានោះទេ។ ប៉ុន្តែប្រសិនបើជ្រើសរើសប៉ះមនុស្សប្រុសដែលស្ដាប់ម្ដាយជ្រុលពេក នោះពេលមានបញ្ហាណាមួយគេមិនអាចរក្សាខ្លួនឯងឱ្យស្ថិតនៅចំចំណុចកណ្ដាលបានឡើយ ហើយច្បាស់ណាស់មិនថាមានរឿងអ្វីកើតឡើងគេនឹងលម្អៀងទៅកាន់ម្ដាយច្រើនជាងមិនខាន។ លើសពីនេះមនុស្សប្រភេទនេះនឹងមិនមានគំនិតរឹងមាំណាមួយដែលអាចឱ្យគ្រួសារពឹងផ្អែកបាននោះទេ ដោយពួកគេតែងតែរេរាទៅតាមមាត់ម្ដាយជានិច្ច៕

Happy mother with her two sons


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *