ត្បិតកំពុងរវល់ក្នុងជួរទាហាន តែ V និង Suga ទទួលបានភាពជោគជ័យថ្មីក្នុងថ្ងៃតែមួយ

សមាជិកពីររូបរបស់ BTS ទទួលបានការគាំទ្រខ្លាំងចំពោះអាល់ប៊ុមចម្រៀងទោលរបស់ខ្លួន ដោយ V បានទទួលវិញ្ញាបនបត្រលំដាប់ Platinum ពីប្រទេសជប៉ុន ឯ Suga ទទួលបានភាពជោគជ័យម្ដងទៀតនៅលើ Spotify។​

កាលពីថ្ងៃទី ១០​​​ ខែតុលានេះ The Recording Industry Association of Japan (RIAJ) បានប្រកាសទទួលស្គាល់ និងផ្ដល់វិញ្ញាបនបត្រលំដាប់ Platinum ដល់អាល់ប៊ុម Layover ក្រោយពីអាល់ប៊ុមទោលដំបូងរបស់ V បានលក់អស់ក្នុងចំនួន ២៥ម៉ឺនឈុតនៅក្នុងប្រទេសជប៉ុន គិតត្រឹមខែកញ្ញានេះ។

ចេញលក់ដំបូងតាំងតែពីខែកញ្ញា កាលពីឆ្នាំមុន អាល់ប៊ុមទោលរបស់សិល្បករដែលមានឈ្មោះដើមថា Kim Taehyung មួយនេះ ទទួលបានជោគជ័យខ្លាំងតាំងតែពីថ្ងៃដំបូងមកម្ល៉េះ។ ជាក់ស្ដែងសន្ទុះអ្នកគាំទ្រជប៉ុនបានដណ្ដើមគ្នាជាវអាល់ប៊ុបនេះរហូតដល់អស់ចំនួន ២២១៤៩១ អាល់ប៊ុម ដែលធ្វើឱ្យ “Layover”ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Oricon “Daily Album Ranking” របស់ប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា វិញ្ញាបនបត្ររបស់ RIAJ មួយនេះ បានកំណត់ចំណាត់ថ្នាក់ដោយផ្អែកលើចំនួនលក់នៃបទចម្រៀង និងអាល់ប៊ុមនីមួយៗ។ ជាក់ស្ដែង វិញ្ញាបនបត្រលំដាប់ Gold នឹងផ្ដល់ជូនចំពោះអាល់ប៊ុមណាដែលបានលក់ចេញក្នុងចំនួន ១០ ម៉ឺនច្បាប់, Platinum សម្រាប់ ២៥ម៉ឺនច្បាប់, Double Platinum សម្រាប់ ៥០ម៉ឺនច្បាប់, Triple Platinum សម្រាប់ ៧៥ម៉ឺនច្បាប់ និងលំដាប់ Million សម្រាប់ការលក់ចេញសរុបចំនួន ១លានច្បាប់ក្នុងប្រទេសជប៉ុន។

ទន្ទឹមគ្នានឹង V ក្នុងថ្ងៃតែមួយនេះ អាល់ប៊ុមរបស់មិត្តរួមក្រុមម្នាក់ទៀតក៏ទទួលបានភាពជោកគជ័យមិនចេញគ្នានោះដែរ។ ដោយអាល់ប៊ុម Agust D របស់ Suga ទទួលបានចំនួនចូលស្ដាប់រហូតដល់ទៅ ៤០០លានដងនៅលើ Spotify ក្រោយពីចេញផ្សាយអស់រយៈពេល ៨ឆ្នាំ។

Agust D បានចេញផ្សាយជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ​២០១៦ ហើយបច្ចុប្បន្នបានក្លាយជាអាល់ប៊ុមទោលមួយទៀតរបស់ Suga ដែលទទួលបានភាពជោគជ័យខ្លាំង បន្ទាប់ពី D-DAY និង D-2។​

សូមរំឭកផងដែរថា បច្ចុប្បន្នកូនក្រុមរបស់ BTS​ ទាំង ២រូបនេះ​ កំពុងតែបំពេញភារកិច្ចបម្រើជាតិ ដោយពួកគេនឹងបញ្ចប់បេសកម្មក្នុងជួរយោធានៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *