ចាប់តាំងរៀបការជាមួយតារាសម្ដែងប្រុស Kevin Cheng និងបង្កើតកូនមកកូនៗគួរស្រឡាញ់មក អស់រយៈពេល ៤ ឆ្នាំដែលតារាសម្ដែងស្រី Grace Chan បានដកឃ្លាពីវិស័យកុនដើម្បីមើលថែទាំក្រុមគ្រួសារទាំងមូលរបស់នាង។

នៅពេលចូលរួមក្នុងកម្មវិធីជិះស្គីលើទឹកកក តារាស្រីវ័យ ៣២ រូបនេះត្រូវបានអ្នកយកព័ត៌មានសួរអំពីចំណាប់ក្នុងការវិលត្រឡប់មកសម្ដែងវិញម្ដងទៀត។ នាងបានប្រាប់ថានៅពេលនាងធ្វើដំណើរទៅខេត្ត Cheung Chau ដើម្បីធ្វើការងារស្ម័គ្រចិត្ត មានអ្នកភូមិសួរនាងថាតើនាងនឹកអតីតកាលពេលថតរឿងដែរ ឬទេ? ពេលនោះនៅក្នុងការចងចាំរបស់នាងបានរំឭកទៅដល់ពេលដែលនាងបានចំណាយ ៣-៤ សប្ដាហ៍ដើម្បីថតរឿង Captain of Destiny។

បើទោះបីជា Grace ជាម្ដាយម្នាក់ដែលរវល់ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែក្រោយឃើញតារាស្រី Aimee Chan វិលមកសម្ដែងក្នុងរឿងភាគថ្មី Romeo និង His Butterfly Lover ហើយបានធ្វើឱ្យនាងចាប់អារម្មណ៍ចង់វិលមកសម្ដែងរឿងដូចគ្នាដែរ។
តារាសម្ដែងស្រី Grace Chan បានបន្ដប្រាប់អ្នកសារព័ត៌មានទៀតថានាងសង្ឃឹមថាខ្លួនឯងនឹងមានឱកាសអាចក្លាយជាផ្នែកណាមួយក៏បាននៅក្នុងរឿងផងដែរ។ ទន្ទឹមនឹងនេះបើសួរថាតើនាងចង់សម្ដែងរឿងផ្សេងៗទៀត ឬអត់ Grace បានឆ្លើយតបថានាងមិនចង់ឱ្យខ្លួនឯងមានសង្ឃឹមច្រើនពេកនោះទេ។ ប៉ុន្តែបើសួរថានាងអាចធ្វើបានទេ នាងគិតនាងខ្លួនឯងអាចធ្វើបាន ៕

























































Account
Security
Favourite Content