មិនបោះបង់ការសិក្សា! តួឯកស្រី​ F4 កូរ៉េសម្រេចបំណងរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន ខណៈគ្រោងយកសញ្ញាបត្របណ្ឌិតមួយទៀត

តារាសម្តែងកូរ៉េ Goo Hye Sun ទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្លួននៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនកូរ៉េ ហៅកាត់ KAIST ។

កាលពីថ្ងៃទី ៨ ខែមករា តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានបង្ហាញរូបថតបញ្ចប់ការសិក្សាដ៏ស្រស់ស្អាត​តាមរយៈគណនី Instagram របស់នាង ព្រមទាំងបានសរសេរ Caption ថា៖ “និក្ខេបបទអនុបណ្ឌិតរបស់ខ្ញុំត្រូវបានទទួលយកហើយ ហើយខ្ញុំនឹងបញ្ចប់ការសិក្សាមុនកាលកំណត់។ ច្បាប់ចម្លងនៃនិក្ខេបបទរបស់ខ្ញុំពីសារព័ត៌មានបានមកដល់ហើយ ។ គោលដៅបន្ទាប់គឺ…. បណ្ឌិត (?!) ជោគជ័យហើយ!”។ នៅក្នុងរូបថតមួយទៀត តារាសម្តែងរូបនេះបានលើកបង្ហាញច្បាប់ចម្លងនៃនិក្ខេបបទអនុបណ្ឌិតរបស់នាងមានចំណងជើងថា៖ “ការឆ្លុះបញ្ចាំងឡើងវិញនៅក្នុងយុគសម័យនៃប្រព័ន្ធផ្សព្វផ្សាយបែបមនុស្សម្នាក់ៗ (One-Person Media)”។

មុនបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ Goo Hye Sun បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Sungkyunkwan ថ្នាក់បរិញ្ញាបត្រផ្នែកផលិតវីដេអូក្នុងឆ្នាំ ២០២០។ បន្ទាប់មកនាងបានចាប់ផ្តើមថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មានវិទ្យាសាស្ត្រនៅវិទ្យាស្ថាន KAIST។ ថ្មីៗនេះដែរ នាងបានចាប់ផ្ដើមមុខជំនួញផលិតផលសក់ម៉ាក ‘KuRoll’ ដែលសហបង្កើតជាមួយសាស្ត្រាចារ្យផ្នែកគីមីវិទ្យានៅ KAIST។

គួរបញ្ជាក់ថា Goo Hye Sun គឺជាសិល្បករពហុជំនាញមួយរូបដោយមិនត្រឹមតែជាតារាសម្តែង តែនាងក៏ជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង អ្នកដឹកនាំរឿង និងជាវិចិត្រករថែមទៀត។ នាងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈរឿងភាគល្បីៗដូចជា Hearts of Nineteen, The King And I, Boys Over Flowers, Take Care of Us, Captain, Angel Eyes និង Blood ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *