ទឹកចិត្តល្អ! Soyeon មេក្រុម (G)I-DLE បរិច្ចាកប្រាក់ ១០០ លានវ៉ុនជួយដល់ជនរងគ្រោះដោយសារភ្លៀងខ្លាំង

ថ្មីៗនេះ Soyeon មេក្រុមចម្រៀងនារី (G)I-DLE បានចូលរួមក្នុងកម្មវិធី Country Kitchen Dream ដោយបានលើកឡើងពីស្ថានភាពក្នុងវិស័យសិល្បៈរបស់នាង និងប្រាក់ចំណូលដែលនាងរកបានក្នុងមួយខែៗតាមរយៈការផលិតបទចម្រៀង។

មិនយូរប៉ុន្មាននៅថ្ងៃទី១៨ ខែកក្កដា សមាគមសង្រ្គោះគ្រោះមហន្ដរាយ Hope Bridge បានប្រកាសថាតារាចម្រៀងនារីវ័យ ២៦ ឆ្នាំរូបនេះបានបរិច្ចាកថវិកាចំនួន ១០០​ លានវ៉ុនប្រមាណជាង ៧២ ០០០ ដុល្លារអាមេរិកជួយសង្គ្រោះទៅដល់ប្រជាជនដែលរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង។ ជាមួយនឹងសកម្មភាពសប្បុរសធម៌មួយនេះ សមាគមសង្រ្គោះគ្រោះមហន្ដរាយ Hope Bridge បានប្រកាសតែងតាំងរូបនាងជាសមាជិកនៃក្លឹបកិត្តិយស Hope Bridge ផងដែរ។

បែរមកតារាចម្រៀងស្រី Soyeon ផ្ទាល់បានស្ដែងចេញពីអារម្មណ៍ការចូលរួមរបស់នាងលើកនេះគឺសង្ឃឹមថាជាការលួងលោមចិត្តមួយចំណែកសម្រាប់អ្នកដែលទទួលរងផងប៉ះពាល់នូវគ្រោះធម្មជាតិដ៏ខ្លាំងនាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ នាងក៏បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើការជួយសង្គ្រោះដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយគ្រោះមហន្ដរាយនាពេលអនាគតបន្ដទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ Soyeon ប៉ុណ្ណោះទេ ពោលគឺសមាជិកក្រុម (G)I-DLE ទាំងអស់ក៏បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាបន្ដបន្ទាប់ដោយកាលពីឆ្នាំមុនពួកគេបានបរិច្ចាក ២០ លានវ៉ុនប្រមាណជាង ១៤ ០០០ ដុល្លារអាមេរិកដើម្បីជួយដល់ជនរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរីទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា