ច្រៀងផង រាំផង! ​ជី ដេវីត ភរិយា និងកូនប្រុសចូលរួមមង្គលការលោកឪពុក

គូ​ស្នេហ៍​តារា​ចម្រៀង​រ៉េប ជី ដេវីត និង​អ្នក​នាង ទេព បូព្រឹក្ស បណ្ដើរ​គ្នា​ត្រសង​ចូលរួម​មង្គលការ​លោក​ឪពុក​​បង្កើតរបស់ ជី ដេវីត ដែល​រៀប​ចំ​ឡើង​នៅ​លើ​ទឹកដី​នៃ​ខេត្ត​បាត់ដំបង​ព្រម​ជាមួយ​កូន​ៗ​ និង​មិត្តភ័ក្ដិ​ជា​ច្រើន​នាក់។

នា​ថ្ងៃ​ទី​២៤​ មេសា​ ២០២៥ ​ម្សិលមិញ​នេះ​ឪពុក​បង្កើត​តារា​ចម្រៀង​រ៉េប ជី ដេវីត បាន​រៀប​ចំ​មង្គលការ​ភរិយា​បន្ទាប់​យ៉ាង​អធិកអធម​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​បង​ប្អូន ​សាច់​ញាតិ​ ក្រុម​គ្រួសារ​ទាំង​សង​ខាង ​ជា​ពិសេស​កូន​ប្រុស​ដែល​មហាជនស្គាល់​ថា​ជាតារា​ចម្រៀង​រ៉េប​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​នៅ​ក្នុង​ស្រុក​។

មិន​ត្រឹម​បង្ហាញ​វត្តមាន​ចូលរួម​ថ្ងៃ​ពិសេស​របស់​លោក​ឪពុក​តារា​រ៉េប​ប្រុស​រូប​នេះ​បាន​ឡើង​លើ​ឆាក​ជូន​ពរ​អ្នក​មាន​គុណ​របស់​ខ្លួន​ និង​បានបង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​ដែល​លោក​ឪពុក​ស្វែង​រក​ឃើញ​គូ​ជីវិត​ដែល​ស្រលាញ់​និង​អាច​មើល​ថែ​គ្នា​ បន្ត​ដើរ​លើ​ផ្លូវ​ជីវិត​មួយ​នេះទៅមុខ​រួម​គ្នា។

បន្ទាប់​ពី​ជូន​ពរ​លោក​ឪពុក ជី ដេវីត ក៏​ត្រូវ​បាន​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​កម្មវិធី​នា​រាត្រី​ម្សិល​មិញ​ស្នើ​សុំ​ឱ្យ​បកស្រាយ​ចម្រៀង​ដើម្បី​ញ៉ាំង​កម្មវិធី​ឱ្យ​កាន់​តែ​រីករាយ​ ​ដោយ​ក្ដី​ស្រលាញ់​និង​ការ​គោរព​ទៅ​កាន់​ភ្ញៀវ​ក៏​ដូច​ជា​អ្នក​គាំទ្រ​ លោក​ក៏​បាន​ឡើង​លើ​ឆាក​បង្ហើរ​សំនៀង​ជា​ចង្វាក់ប្រពៃណីខ្មែរដោយ​មាន​មិត្តភ័ក្ដិ​ និង​អ្នក​គាំទ្រ​​រាំ​លេងសប្បាយ​យ៉ាង​រីករាយ។ ពិតណាស់ ចូលរួម​មង្គលការ​ឪពុក​យប់មិញ​តារា​ប្រុស​ខ្ពស់​ស្រឡះ ជី ដេវីត ព្រម​ទាំង​ភរិយា រួម​ទាំង​កូន​ប្រុស​បាន​បង្កើត​នូវ​អនុស្សាវរីយ៍​និង​ការ​ចងចាំ​ដ៏​ល្អ​ដែលមិនងាយបំភ្លេចបាន។

តាមរយៈរូបភាព​ចូលរួម​មង្គលការរបស់ឪពុកនាថ្ងៃម្សិលមិញ បណ្ដា​អ្នកគាំទ្រ​របស់ ជី ដេវីត និង ទេព បូព្រឹក្ស បាន​នាំគ្នាខមិនជូនពរលោកឪពុករបស់លោកព្រោងព្រាត ព្រម​ទាំង​សរសើរពីភាព​ផ្អែមល្ហែមរបស់​អ្នកទាំង​ពីរ​ទៀតផង៕

វីដេអូទី១៖https://www.facebook.com/tepboprekofficial/videos/705460918822123

វីដេអូទី២៖https://www.facebook.com/alexconanrealoffical/videos/1209315216698840

ប្រភពរូបភាព ៖ Tep Boprek



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *