អ្នកគាំទ្រ ជី ដេវីត ជួបស្នេហ៍ពិត ពេលទៅមើលខនសឺតតារាចម្រៀងរ៉េបរូបនេះ

ជា​រឿង​​នឹក​ស្មានមិន​ដល់ ការ​ទៅ​មើល​ខន​សឺតតារា​ចម្រៀង ​ជី ​ដេវីត​ អ្នក​គាំទ្របាន​ជួប​ស្នេហ៍​ពិត។ ថ្មី​ៗ​នេះផ្ទុះ​ការ​ចែក​រំលែក​​​ហ្វេន​​របស់​​តារា​​ចម្រៀង​រ៉េប​ម្ចាស់​បទ «នារី Dior» ​បាន​ក្លាយ​ជា​គូស្នេហ៍​​ក្នុង​ជីវិត​ពិត​ ថែម​ទាំង​ត្រៀម​ខ្លួន​ចូល​រោង​ការ​ឆាប់​ៗ​ទៀត​ផង​។​​

ផ្ដើម​ចេញ​ពី​អ្នក​គាំទ្រ​ក្លាយ​ជា​គូស្នេហ៍​ក្នុង​ជីវិត​ពិត​​ នៅ​លើ​អា​ខោន​ហ្វេសបុក​របស់​នារី​ម្នាក់​ដែល​មាន​ឈ្មោះ ABëë បាន​បង្ហោះ​រូប​​ថត​ Pre-wedding របស់​ខ្លួន​ និង​គូដណ្ដឹងដោយ​ភ្ជាប់​ជាមួយ​ caption ​ថា​៖​«​ដោយ​សារ​តែ​ក្ដី​ស្រលាញ់ ​និង​ការ​គាំទ្រ​បង​វីត​ G-Devith ទើប​ពួក​ខ្ញុំ​ទាំងពីរ​បាន​ស្គាល់​គ្នា​ជា​គូ​ជីវិត​ អ្នក​ដែល​មិន​ទាន់​មាន​គូ​ ជូនពរ​ជួប​ស្នេហ៍​ពិត​នៅ ​concert​ បង​វីត​ដូច​ពួក​ខ្ញុំ​ដែរ​ណា»​។​ តាម​រយៈ​រូប​ភាព​ដែល​បាន​បង្ហោះ​នៅ​គណនី​ហ្វេសបុក​ខាង​លើ​បាន​បង្ហាញ​បន្ថែម​ថា ​មែន​ទែន​ទៅ​អ្នក​ទាំង​ពីរ​មិន​ត្រឹម​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​ ជី​ ដេវីត​​ ថែម​ទាំង​បាន​ថត​រូប​ជាមួយ​គ្នា​ទៀត​ផង​​។​​​ ជា​លទ្ធផល ​អ្នក​ទាំង​ពីរ​ក៏​បាន​ស្រលាញ់​គ្នា​ ​និងបានភ្ជាប់​ពាក្យ​ ត្រៀម​ខ្លួននឹង​ចូល​រោង​ការ​​នា​ចុង​ឆ្នាំ​នេះ​ហើយ​។​

ក្រោយ​ការ​បង្ហោះ​ និង​ចែក​ចាយ​រូបភាព​ខាង​លើ​​មហាជន​បាន​នាំ​គ្នា​ចូល​ខមិន​អប​អរ​សាទរ​អ្នក​ទាំង​ពីរ​ដែល​បាន​ក្លាយ​ជា​គូស្នេហ៍​ក្នុង​ជីវិត​ពិត​ ដោយ​ផ្ដើម​ចេញ​ពី​អ្នក​គាំទ្រ​លោក​ ជី​ ដេ​វីត ​ដូច​គ្នា​ ខណៈ​​អ្នក​ខ្លះ​ខមិន​សុំ​ឱ្យ​ខ្លួន​ដូច​គេ​ដែរ​ ព្រោះទៅ​មើល​ការ​ប្រគំតន្រ្តីរហូត​​ តែមិន​ដែល​បាន​ជួប​សោះ​។​ ដោយ​ឡែកតារាចម្រៀងរ៉េប​ លោក ​ជី ​ដេវីត​ ក៏​បាន​ចូល​រួម​អប​អរ​សាទរ​​គូ​​ស្នេហ៍​ទាំង​ពីរ​ តាម​រយៈឆាត​នៅ​ក្នុង​ហ្វេសបុក​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន