ជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាទៅថត Pre-wedding លើភ្នំទឹកកក

តារា​ចម្រៀង​រ៉េប ​ជី​ ដេវីត ​និង​ភរិយា​រូប​ស្រស់​ ទេព ​បូព្រឹក្ស ​បាន​ដឹក​ដៃ​គ្នា​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​ទៅ​ថត​រូប​ Pre-wedding ដោយ​បាន​សម្លៀក​បំពាក់​បុរាណ​ខ្មែរ ​​ឈុត «ព្រះ​ថោង​តោងស្បៃនាង​នាគ​» ​ថត​បង្ហាញ​ភាព​ស្រស់​ស្អាត​លើ​ភ្នំ​ទឹក​កក​នៅ​ប្រទេស​ជប៉ុន​។

តារា​​គូនេះ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើលដោយសារការ​ស្លៀក​ឈុត​​ប្រពៃណី​បុរាណ​ខ្មែរ​នៅលើភ្នំទឹកកកដ៏​ត្រជាក់បែបនេះ។ ​ការ​ជ្រើស​រើស​ប្រើប្រាស់​សម្លៀក​បំពាក់​បុរាណ​ខ្មែរ ជា​ការ​គិត​គូរ​បាន​យ៉ាង​ល្អិត​ល្អន់​​ ខណៈ​ការ​ថត​បង្ហាញ​បែប​នេះ​មិន​ត្រឹម​តែ​បាន​បង្ហាញ​​ភាព​ស្រស់​ស្អាត​ប៉ុណ្ណឹង​ទេ​ ថែម​ទាំង​អាច​ឱ្យ​បរទេស​បាន​ឃើញ​​ពី​ភាព​អស្ចារ្យ​បំពាក់​នៃ​ឈុតបុរាណ​ខ្មែរ​ ដែល​មាន​តាំង​ពី​យូរ​លង់​ថែមទៀតផង។​

មួយ​វិញ​ទៀត​​ពិត​ជា​គួរឱ្យ​សរសើរ​ចំពោះ​គូ​ស្នេហ៍​តារា​ចម្រៀង​ទាំង​ពីរ​ក្នុង​ការ​ជ្រើស​រើស​ស្លៀក​នូវ​ឈុត​បុរាណ​ខ្មែរ​ថតនៅ​លើ​វាល​ទឹកកក​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ​ព្រោះ​មិន​មែន​ជា​ភាព​ងាយ​ស្រួល​នោះ​ទេ​ខណៈ​អ្នក​ទាំង​ពីរ​ក៏​នៅ​តែ​អាច​ជម្នះ​បាន​ដោយ​ជោគ​ជ័យ​។

យ៉ាង​ណា​មិញ ​វីដេអូ Pre-wedding របស់​តារា​ចម្រៀង​រ៉េប​ ងួន ចាន់ដេវីត ​និង​អ្នកនាង ទេព ​បូព្រឹក្ស ​ទទួល​បាន​ការ​សរសើរ​ព្រោងព្រាត​​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ​និង​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ​នូវ​ភាព​ស្រស់​ស្អាត​ព្រម​ជាមួយ​ភាព​សក្ដិសម​របស់​អ្នក​ទាំង​ពីរ៕

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ នេះ​អ្នក​ទាំង​ពីរ​បាន​រៀប​ចំ​កម្មវិធី Save The Date ដោយ​មាន​បណ្ដា​មិត្ត​អ្នក​សិល្បករ​ជា​ច្រើន​នាក់​បាន​ចូលរួម​ជា​សក្ខីភាព​នៃ​ការ​សុំ​រៀប​ការ​របស់​តារា​ចម្រៀង ​ជី ​ដេវីត ​ចំពោះ​អ្នក​នាង​ ទេព ​បូព្រឹក្ស​ ដែល​កម្មវិធី​អាពាហ៍ពិពាហ៍​នឹង​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​​៧​ មិថុនា ​២០២៥៕

ប្រភពរូបភាព ៖ Fb Tep Boprek



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *