​​ករណី​ឃាតកម្ម​តារា​ម៉ូដែល​ហុងកុង៖ ​​អតីត​ស្វាមី​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​បាន ខណៈ​មេ​ក្លោង​​គំនិត​គឺ​ជា​ឪពុក​ក្មេក

ឃាតកម្ម​លើ Abby Choiតារាម៉ូដែលស្រីហុងកុង​អាយុ ២៨ ឆ្នាំ ដែលត្រូវ​បាន​សម្លាប់​ហើយ​កាត់​ជា​បំណែកៗ លាក់​ទុក​ក្នុង​ទូ​ទឹកកក នៅតែជា​ប្រធានបទ​ក្តៅ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​នាពេលនេះ។ យោងតាម​សារព័ត៌មាន Dimsum Daily បាន​ឲ្យ​ដឹង​ថា អតីត​ស្វាមី​របស់​តារាម៉ូដែល​ស្រី​​រូបនេះ ឈ្មោះ Alex Kwong ​ ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ខណៈ​កំពុង​រៀបចំ​​គេច​ខ្លួន។

រហូត​មក​ដល់​ពេល​នេះ សមាជិក​គ្រួសារ​អតីត​ស្វាមី​ Abby Choiចំនួន ៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រៅ​ពី Alex Kwong ពេលនេះ ឪពុក​ម្តាយ និងបង​ប្រុស​របស់​គេ​ក៏​កំពុង​​​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ដែរ។ ក្នុង​អំឡុង​ពេល​សួរចម្លើយ ឪពុក​របស់ Alex អាយុ ៦៥ ឆ្នាំ ជា​អតីត​មន្ត្រី​ប៉ូលីស​ត្រូវ​បាន​គេ​កំណត់​ថា​ជា​មេក្លោង ដោយ​បាន​ប្រើ​បទពិសោធន៍​ក្នុង​អាជីព​ជា​ប៉ូលីស​របស់​ខ្លួន​រៀបចំ​ផែនការ​យ៉ាង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

ប៉ូលីស​បាន​រកឃើញ​សាកសព Abby Choi នៅ​ក្នុង​ផ្ទះ​ជួល​របស់​អតីត​ឪពុក​ក្មេក​របស់​នាង ដោយ​ប្រទះ​ឃើញ​ជើង​ទាំង​ពីរ​នៅ​ក្នុង​ទូទឹកកក និង​បំណែក​សាច់​ខ្លះ​ត្រូវ​បាន​ចម្អិន​ក្នុង​ឆ្នាំង​ស៊ុប។ ជុំវិញ​នោះ​មាន​កាំបិត កន្ត្រៃ ច្រវាក់ អាវភ្លៀង វ៉ែនតា ស្រោមដៃ និង​កាបូប​​​របស់ Abby Choi… ចំណែក​ក្បាល ​ដង​ខ្លួន និង​ដៃ​របស់​ជនរងគ្រោះ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។ ចែករំលែក​ជាមួយ​សារព័ត៌មាន SCMP ប្រធាន​ក្រុម​ឧក្រិដ្ឋកម្ម​ក្នុង​តំបន់ Kowloon បាន​ពណ៌នា​អំពី​ឃាតកម្ម​លើកនេះ​ថា​ជា “ឃាតកម្ម​គិត​​ទុក​ជាមុន”។

គ្រួសារ​អតីត​ស្វាមី​របស់ Abby Choi មាន​គម្រោង​សម្លាប់​តារាម៉ូដែល​រូបនេះ​ជា​យូរ​​មកហើយ។ កាលពី​ដើម​ខែ​កុម្ភៈ អតីត​ឪពុក​ក្មេក​របស់​តារា​ម៉ូដែល​រូប​នេះ​បាន​ជួល​ផ្ទះ​នៅ​ក្នុង​ភូមិ​​មួយ ប៉ុន្តែ​មិន​បាន​រស់​នៅ​ទី​នោះ​ទេ។ នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្លៀត​ឱកាស​ដែល Abby Choi ទៅ​យក​កូន​ចេញ​ពី​រៀន បង​ប្រុស​អតីត​ប្តី​ដែល​ជា​អ្នក​​បើកបរ​ឡាន ក៏​​វាយ​នាង​ឱ្យ​សន្លប់ ហើយនាំ​ទៅ​កន្លែង​កើត​ហេតុ។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ដឹក Abby Choi ចូល​ទៅ​​ក្នុង​ផ្ទះ​មែន។ នៅទី​នោះ ភាគី​ទាំង​ពីរ​បាន​ប្រកែក​គ្នា​ប្រហែល​មួយ​ម៉ោង។ ពេល​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​សម្លាប់​ដោយ​ប្រើ​កាំបិត។

ទោះ​បី​ជា​​បាន​រៀបការ​ជា​ថ្មី​ក៏​ដោយ Abby Choi នៅ​តែ​ជា​​អ្នក​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ដល់​គ្រួសារ​អតីត​ស្វាមី ខណៈ​ដែល Alex Kwong នៅ​តែ​​គ្មាន​ការងារ​ធ្វើ។ តារា​ម៉ូដែល​ស្រី​រូប​នេះ​​បាន​ជួល​បង​ប្រុស​របស់​អតីត​ស្វាមី​ធ្វើ​ជា​អ្នក​បើក​បរ​ផ្ទាល់​ខ្លួន និងបាន​ទិញ​ផ្ទះ​ល្វែង​មួយ​ឱ្យ​គ្រួសារ​អតីត​ស្វាមី​ស្នាក់​នៅ ។ ប៉ុន្តែថ្មីៗនេះ ដោយសារតែ Abby Choiចង់​លក់​ផ្ទះ​នោះ ទើប​ភាគី​ទាំង​សង​ខាង​មាន​ជម្លោះ។

យោងតាមមិត្តជិតស្និទ្ធរបស់ Abby Choi បាន​ឱ្យដឹងថា Alex Kwong គឺជាមនុស្ស “ខ្ជិលច្រអូស” ដែល​រស់នៅ​ដោយ​ពឹងផ្អែក​លើ​អតីត​ភរិយា​របស់​ខ្លួន។ បុរស​ម្នាក់​នេះ​ព្យាយាម​ជំរិត​ទារ​ប្រាក់​អតីត​ភរិយាជារឿយៗ។ Abby Choi ធ្លាប់​បាន​បណ្តាក់​ទុន ១៣ម៉ឺនដុល្លារ ឱ្យ Alex Kwong ​បើក​ហាង​នំ​ ប៉ុន្តែ​ហាងនេះ​បានដួល​រលំ​បន្ទាប់​ពី​បើក​បាន​ពីរ​បី​ខែ។ ថ្មីៗនេះ Alex Kwong ក៏​បាន​ជំរុញ​ឱ្យ Abby Choi ផ្តល់​លុយ​ឱ្យ​ខ្លួន​វិនិយោគ​ក្នុង​ជំនួញ​ល្បែង​ស៊ីសង ប៉ុន្តែ​ត្រូវ​នាង​បដិសេធ។

ទាក់​ទង​នឹង​ជម្លោះ​រឿងផ្ទះ​រវាង Abby Choi និង​អតីត​ឪពុក​ក្មេក​របស់​នាង មិត្តភ័ក្តិ​ម្នាក់​នេះ​បាន​និយាយ​ថា Abby Choi លក់ផ្ទះនេះដើម្បីយកលុយសម្រាប់រកស៊ី ដោយ​មិនមាន​បំណង​បណ្តេញ​គ្រួសារ​អតីត​ប្តី​ឱ្យ​ទៅ​តាម​ផ្លូវ​នោះទេ។ នាង​បាន​រៀបចំ​ឱ្យ​គ្រួសារ​អតីត​ស្វាមី​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ផ្សេង ប៉ុន្តែ​គ្រួសារ​របស់ Alex Kwong មិន​ព្រម​ ហើយ​ក៏​គ្រោង​​​សម្លាប់​អតីត​កូន​ប្រសា​ ដើម្បី​ទ្រព្យ​សម្បត្តិ​ធ្លាក់​មក​លើ​ចៅៗ​ទាំង​ពីរ។

Abby Choi បច្ចុប្បន្ន​ជា​ភរិយា​របស់​កូនប្រុស​ស្ថាបនិក​ភោជនីយដ្ឋាន TamJai Yunnan Mixian គឺ ដែល​មាន​សាខា​ចំនួន ១៥៦ នៅ​ក្នុង​ប្រទេស​ចិន ជប៉ុន អូស្ត្រាលី និងសិង្ហបុរី ហើយ​នាង​ផ្ទាល់​ក៏​មាន​ដើម​កំណើត​មក​ពី​គ្រួសារ​អ្នក​មាន​ដែរ។ នាង​កាន់កាប់​អចលនទ្រព្យ​ជាច្រើន​រួមទាំង​ខុនដូ​នៅ​អគារ Manhattan Hill នៅ Lai Chi Kok ដែលមានតម្លៃជាង ៥,៧លាន​ដុល្លារ និង​ធ្លាប់​បើក​ក្រុមហ៊ុន​ចំនួន ៤ រួម​ទាំង​​អាជីវកម្ម​នៅ​ចិន​ដីគោក។ តាម​ការ​ប៉ាន់​ស្មាន​ទ្រព្យសម្បត្តិ​របស់​នាង​មាន​ជាង​ ១២,៧លាន​ដុល្លារ។ នាង​តែង​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​​បង្ហាញ​ម៉ូដ​របស់​ម៉ាក​ល្បី​ជា​រឿយៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន